ថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលស្ថានភាពទឹកជំនន់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ
Fri,16 October 2020 (Time 05:49 AM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 13នាក់)


រាជធានីភ្នំពេញ:សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវចំពោះប្រជាពលរដ្ឋទាំងអស់ ត្រូវការពារនូវជំងឺខ្លួនឯង តាមរយៈការអនាម័យ កុំទទួលទានទឹកមិនស្អាតដែលនាំទៅដល់ជំងឺរាគរួសក្អួតនាំមកនូវការលំបាកបន្ថែមទៀត។និងស្នើឲ្យមានគ្រូពេទ្យប្រចាំការនៅតំបន់ ដែលប្រជាពលរដ្ឋត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាពផងដែរ។

សម្ដេចមានប្រសាសន៍និងអំពាវនាវបែបនេះក្នុងខណ:ដែលសម្តេច អញ្ជើញពិនិត្យមើលស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ នៅខណ្ឌដង្កោរ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ក្នុងនោះសម្តេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញចុះជួបជាមួយនឹងបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ និងត្រូវបានអាជ្ញាធរបញ្ជូលមកកាន់ទីតាំងសុវត្តិភាពចំនួន២ទីតាំង ដែលទីតាំងទី១នៅក្នុងបុរីភពថ្មីកួរស្រូវ២ និងទីតាំងទី២គឺនៅមុខផ្សារព្រែកជ្រៃ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់គ្រប់រាជធានី-ខេត្ត កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានចេញប្រតិបត្តិការព្រមៗគ្នា សង្គ្រោះប្រជាជនទៅកាន់ទីទួលមានសុវត្ថិភាព ដែលសម្តេចបានប្រើពាក្យថា «កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទាំងកងទ័ពស្រួច ទាំងកងទ័ពតំបន់ ក៏ដូចជាកងរាជអាវុធហត្ថ កងកម្លាំងនគរបាលបានធ្វើកិច្ចការបានល្អ និងគ្រប់ទីកន្លែងដើម្បីសង្គ្រោះប្រជាពលរដ្ឋរបស់យើង»។

ក្នុងនោះសម្តេចតេជោ បានបន្តសំណូមពរ និងអំពាវនាវ ឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទយកចិត្តទុកដាក់ គឺជម្លៀសប្រជាជននៅតំបន់ដែលមានគ្រោះថ្នាក់ទៅកាន់ទីទួលសុវត្ថិភាព ដោយមានការប្រុងប្រៀបជាមុន ត្រូវពិនិត្យមើលទីកន្លែងជាមុន ដើម្បីឆ្លើយតបនៅពេលដែលដឹកជញ្ជូនទៅកាន់ទីនោះ។បន្ទាប់ពីទឹកស្រក សូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជួយសម្រួលដល់ការដឹកជញ្ជូនប្រជាជនទៅកាន់មូលដ្ឋានដើមវិញ និងត្រូវផ្គត់ផ្គង់ស្បៀងដល់ប្រជាពលរដ្ឋដែលរងគ្រោះ ក៏ដូចជាខិតខំព្យាបាលជំងឺប្រសិនបើមានជំងឺកើតឡើង។

នៅក្នុងការពិនិត្យមើលស្ថានភាពទឹកជំនន់នេះ សម្ដេចតេជោបានផ្ដល់នូវចំណុចអនុសាសន៍សំខាន់ចំនួន០៣សម្រាប់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរផងដែរ៖

ទី១) ក្នុងដំណាក់កាលនៃវិបត្តិកូវីដ១៩ ត្រូវតែរួមគ្នាទប់ស្កាត់បង្ការការចម្លងជំងឺកូវីដ១៩

ទី២) រួមគ្នាទប់ទល់ដោះស្រាយនូវគ្រោះទឹកជំនន់ដែលកំពុងកើតមានឡើងនៅពេលបច្ចុប្បន្ននេះ

ទី៣) រួមគ្នាដោះស្រាយក៏ដូចជាស្ដារឡើងវិញក្រោយពេលកូវីដត្រូវបានបញ្ចប់ និងទឹកជំនន់ស្រកទៅវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ១០០០ គ្រួសារ នៅស្រុកកណ្ដាលស្ទឹង ទទួលបានអំណោយពីក្រុមការងារថ្នាក់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

សា​លាវិទ្យា​ល័យ​វឌ្ឍន​វិទ្យាគន្ធា និង​ហូ​ផ​ប្រេន ក្រុងប៉ោយ​ប៉ែត នាំយកអំណោយផ្តលជូន ពលរដ្ឋ​មានជីវភាពខ្វះខាត រងគ្រោះដោយ​សារទឹកជំន​ន់ រស់នៅសង្កាត់និ​មិត្ត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តស្វាយរៀង អញ្ជើញទទួលអំ​ណោយសប្បុរសធម៌ ពីលោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពា​ណិជ្ជកម្មខេត្តស្វាយរៀង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះអនុគ​ណក្រុង ប្រគល់នូវអំ​ណោយមនុស្ស​ធម៌ មានអង្ករ និងថវិកាមួយចំនួន ជូនដល់កា​កបាទ​ក្រហម​កម្ពុជាខេត្តកណ្ដាល (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4079 នាក់
ម្សិលមិញ :
10316 នាក់
សប្តាហ៍នេះ :
57994 នាក់
ខែនេះ :
264184 នាក់
3 ខែនេះ :
913662 នាក់
សរុប :
2755334 នាក់