ថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញ អាជ្ញាធរឃុំ ស្រុកចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅស្រុកព្រៃនប់
Fri,16 October 2020 (Time 12:47 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 46នាក់)


ខេត្តព្រះសីហនុ:ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះ សីហនុ ណែនាំអាជ្ញាធរមូលដ្ឋាន ត្រូវតាមដានស្ថានភាពអាកាសធាតុ ជាប់ជាប្រចាំ​ ប្រសិនមានភាពចាំបាច់យើងជួយសង្គ្រោះប្រជាពលរដ្ឋ របស់យើងបានទាន់ពេលវេលា។

ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ ណែនាំដល់អាជ្ញាធរមូលដ្ឋានបែបនេះបានធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ១៤រោជ ខែអស្សុជ ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ខណ:ដែលឯកឧត្តមអញ្ជើញដឹកនាំមន្ត្រីជំនាញ អាជ្ញាធរឃុំ ស្រុក ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរឃុំ ស្រុក ចុះពិនិត្យជំនន់ទឹកភ្លៀងនៅតាមខ្នងផ្ទះប្រជាពលរដ្ឋ និងបន្តចុះពិនិត្យមើលតាមអូ ប្រឡាយរំដោះទឹកជំនន់ ដោយបញ្ជាគ្រឿងចក្រចំនួន​៩គ្រឿង​ បែងចែកជាពីរគោលដៅ​ ដេីម្បីរំដោះទឹកចេញពីភូមិ​។

សូមរំលឹកថាកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ កន្លងមក ជំនន់ទឹកភ្លៀងបានធ្វើឲ្យជន់លិចឃុំចំនួន៣ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ​ មានដូចជា ឃុំទួលទទឹង ឃុំសំរុង និងឃុំអណ្តូងថ្ម ខេត្តព្រះសីហនុ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ១០០០ គ្រួសារ នៅស្រុកកណ្ដាលស្ទឹង ទទួលបានអំណោយពីក្រុមការងារថ្នាក់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

សា​លាវិទ្យា​ល័យ​វឌ្ឍន​វិទ្យាគន្ធា និង​ហូ​ផ​ប្រេន ក្រុងប៉ោយ​ប៉ែត នាំយកអំណោយផ្តលជូន ពលរដ្ឋ​មានជីវភាពខ្វះខាត រងគ្រោះដោយ​សារទឹកជំន​ន់ រស់នៅសង្កាត់និ​មិត្ត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តស្វាយរៀង អញ្ជើញទទួលអំ​ណោយសប្បុរសធម៌ ពីលោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពា​ណិជ្ជកម្មខេត្តស្វាយរៀង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះអនុគ​ណក្រុង ប្រគល់នូវអំ​ណោយមនុស្ស​ធម៌ មានអង្ករ និងថវិកាមួយចំនួន ជូនដល់កា​កបាទ​ក្រហម​កម្ពុជាខេត្តកណ្ដាល (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3740 នាក់
ម្សិលមិញ :
10316 នាក់
សប្តាហ៍នេះ :
57655 នាក់
ខែនេះ :
263845 នាក់
3 ខែនេះ :
913323 នាក់
សរុប :
2754995 នាក់