ថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
Fri,16 October 2020 (Time 11:41 AM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 10នាក់)


ខេត្តកណ្តាល៖កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត និងមន្ត្រីនៃមន្ទីរកសិកម្មជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍លើកទឹកចិត្ត ដល់មន្ទីរកសិកម្មខេត្ត ត្រូវត្រៀមធ្វើផែនការ ពាក់ព័ន្ធនឹងការងារបង្កបង្កើនផល បន្លែក្នុងផ្ទះសំណាញ់ ការចិញ្ចឹមសត្វ ការដាំកូនឈើ និងការងារបង្ក្រាបបទល្មើសនេសាទ ឲ្យបានទ្វេដងនៅឆ្នាំក្រោយនេះ ដើម្បីធ្វើឲ្យវិស័យកសិកម្មនៅខេត្តកណ្ដាលកាន់តែរីកចម្រើន លើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ។

ឯកឧត្តមបានបញ្ជាក់ថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល មានតួនាទីសំខាន់ណាស់ ក្នុងការងារគ្រប់គ្រងវិស័យកសិកម្មនៅមូលដ្ឋាន ដើម្បីជួយបង្កើនជីវភាពជូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩នេះ ស្របតាមគោលនយោបាយ និងប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវអនុសាសន៍ថា ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត នៃជំងឺកូវីដ-១៩ នេសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្រោកឈរឡើង ខិតខំបង្កបង្កើនផល លើវិស័យកសិកម្មសម្រាប់ហូបដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកការនាំចូលពីខាងក្រៅ។

ក្នុងនោះដែរ ឯកឧត្តមក៏បានជម្រុញឲ្យមន្ទីរកសិកម្មខេត្ត ត្រូវបន្តចុះផ្សព្វផ្សាយ និងផ្ដល់ជាបច្ចេកទេសជំនាញ ក្នុងការជម្រុញ ដល់ការបង្កបង្កើនផលដូចជា ការដាំដុះបន្លែសុវត្តិភាព បន្លែបង្ការផ្សេងៗ និងការចិញ្ចឹមសត្វជាដើម ជូនដល់ប្រជាកសិករដល់មូលដ្ឋាន ត្រូវខិតខំជួយដោះស្រាយបញ្ហាប្រឈមនានា ជូនពួកគាត់នៅពេលដែលពួកគាត់ជួបបញ្ហាក្នុងការបង្កបង្កើនផលឲ្យបានទាន់ពេលវេលា ។ ជាពិសេសត្រូវគៀងគររកទីផ្សារឲ្យបានច្រើនជូនប្រជាកសិករ ឲ្យទទួលបានកម្រៃខ្ពស់ ដើម្បីជួយលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្រ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ១០០០ គ្រួសារ នៅស្រុកកណ្ដាលស្ទឹង ទទួលបានអំណោយពីក្រុមការងារថ្នាក់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

សា​លាវិទ្យា​ល័យ​វឌ្ឍន​វិទ្យាគន្ធា និង​ហូ​ផ​ប្រេន ក្រុងប៉ោយ​ប៉ែត នាំយកអំណោយផ្តលជូន ពលរដ្ឋ​មានជីវភាពខ្វះខាត រងគ្រោះដោយ​សារទឹកជំន​ន់ រស់នៅសង្កាត់និ​មិត្ត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តស្វាយរៀង អញ្ជើញទទួលអំ​ណោយសប្បុរសធម៌ ពីលោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពា​ណិជ្ជកម្មខេត្តស្វាយរៀង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះអនុគ​ណក្រុង ប្រគល់នូវអំ​ណោយមនុស្ស​ធម៌ មានអង្ករ និងថវិកាមួយចំនួន ជូនដល់កា​កបាទ​ក្រហម​កម្ពុជាខេត្តកណ្ដាល (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4030 នាក់
ម្សិលមិញ :
10316 នាក់
សប្តាហ៍នេះ :
57945 នាក់
ខែនេះ :
264135 នាក់
3 ខែនេះ :
913613 នាក់
សរុប :
2755285 នាក់