ថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
លោកឧត្តម​សេនី​យ៍ត្រី មេបញ្ជាការអាវុធហត្ថ​ខេត្តបន្ទាយ​មានជ័យ អញ្ជើញ​ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧ​បភោគ​បរិ​ភោគ និងថវិការមួយចំនួន ផ្តល់​ជូនពល​រដ្ឋរងគ្រោះដោយសារទឹ​កជំនន់ នៅស្រុកមង្គលបូរី
Thu,15 October 2020 (Time 01:35 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 28នាក់)


ខេត្តបន្ទាយមានជ័យ៖នៅរសៀល​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ លោកឧត្តម​សេនី​យ៍ត្រី បោន ប៊ិន មេបញ្ចាការកងរាជ​អាវុធហត្ថខេត្តបន្ទាយមានជ័យ រួមនិងសការី បានអញ្ជើញ​ចុះសួរ​សុខទុក្ខ​ និងនាំយកអំណោយជា​គ្រឿងឧ​បភោគ​បរិភោ​គ និងថវិការមួយចំនួន​ផ្តល់ជូន​ប្រជាព​លរដ្ឋជាង​៦០គ្រួសារ ស្ថិតនៅ​ក្នុងភូមិបត់​ត្រង់ធំ ឃុំអន្លុងថ្ងាន់ ស្រុក​មង្គលបូរី ខេត្តប​ន្ទាយ​មា​នជ័យ។

ក្នុងដំណើរអញ្ជើញ​ចុះសួរសុខទុក្ខ​ និងនាំយកអំណោយជា​គ្រឿងឧ​បភោគ​បរិភោគ និងថវិការមួយ​ចំនួន​ផ្តល់ជូនប្រជាពលរដ្ឋនោះដែរ លោកឧត្តម​សេនីយ៍ត្រី មេបញ្ចាការកងរា​ជអាវុធហត្ថខេត្ត អំពាវ​នាវ​ជា​ថ្មីបន្ថែមទៀត ដ​ល់ពុកម៉ែ​បងប្អូនប្រជា​ពលរដ្ឋ សូម​មានការយកចិត្តទុក​ដាក់ ប្រុងប្រយ័ត្នខ្ពស់ បើ​មាន​បញ្ហាអ្វីកើ​តឡើង ត្រូវរា​យកា​រណ៍ម​កកាន់អាជ្ញាធរមូល​ដ្ឋានឱ្យបាន​ទាន់ពេលវេលា ជាពិសេ​ស​ត្រូវយកចិត្តទុក្ខដាក់​ថែទាំសុ​ខភាព និងរស់​នៅប្រ​កបដោយអនាម័យ ដើម្បី​ជៀស​វាងកើតមា​នជម្ងឺ​តម្កាត់​ផ្សេងៗ ខណៈអា​កា​សធាតុមានការប្រែប្រួល​ភ្លៀងធ្លាក់ជា​ប់ៗគ្នា ចំណែ​កស្ថានភាព​ទឹក​បាន​នឹង​កំពុង​ហូរ​ធ្លាក់មក​ពី​ព្រំដែនកម្ពុ​ជា~ថៃផងនោះ បានធ្វើឲ្យ​ស្ថាន​ភាពទឹក​កាន់​មាន​ការកើន​ឡើងគួរ​ឲ្យ​មា​នកា​រព្រួយបារម្ភ។

អំណោយដែលអាវុធហត្ថខេត្តបន្ទាយមានជ័យផ្តល់ជូនពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះ​ទឹក​ជំន​ន់នោះ​រួមមានៈមី ចំនួន០២កេសធំ ប៊ីចេងចំនួន០២​កេស និងថវិកាចំ​នួន៦,០០០,០០០រៀល (ប្រាំមួយ​លានរៀល) សម្រាប់ជួយសម្រាលជី​វភាពមួយផ្នែក របស់ពួកគាត់ក្នុង​គ្រាលំបាក ដោយជួប​គ្រោះធម្មជាតិ​នេះផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ១០០០ គ្រួសារ នៅស្រុកកណ្ដាលស្ទឹង ទទួលបានអំណោយពីក្រុមការងារថ្នាក់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

សា​លាវិទ្យា​ល័យ​វឌ្ឍន​វិទ្យាគន្ធា និង​ហូ​ផ​ប្រេន ក្រុងប៉ោយ​ប៉ែត នាំយកអំណោយផ្តលជូន ពលរដ្ឋ​មានជីវភាពខ្វះខាត រងគ្រោះដោយ​សារទឹកជំន​ន់ រស់នៅសង្កាត់និ​មិត្ត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តស្វាយរៀង អញ្ជើញទទួលអំ​ណោយសប្បុរសធម៌ ពីលោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពា​ណិជ្ជកម្មខេត្តស្វាយរៀង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះអនុគ​ណក្រុង ប្រគល់នូវអំ​ណោយមនុស្ស​ធម៌ មានអង្ករ និងថវិកាមួយចំនួន ជូនដល់កា​កបាទ​ក្រហម​កម្ពុជាខេត្តកណ្ដាល (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4165 នាក់
ម្សិលមិញ :
10316 នាក់
សប្តាហ៍នេះ :
58080 នាក់
ខែនេះ :
264270 នាក់
3 ខែនេះ :
913748 នាក់
សរុប :
2755420 នាក់