ថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ឯកឧត្តម ម៉ែន វិបុល ដឹកនាំកិច្ចប្រជុំ ​ស្តីពីសភាពការបច្ចុប្បន្ន ពាក់ព័ន្ធនិងគ្រោះហន្តរាយ ដើម្បី​ត្រៀ​ម​លក្ខណៈ​ក្នុងការជួយ​សង្គ្រោះប្រជាពលរដ្ឋ
Wed,14 October 2020 (Time 08:50 AM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 9នាក់)


ខេត្តស្វាយរៀង៖ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធា​នគណៈ​បញ្ជាការឯកភាពខេត្ត កាលពី​ព្រឹកថ្ងៃអង្គារ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញដឹកនាំកិច្ចប្រជុំ​ស្តីពីសភាពការបច្ចុប្បន្ន​ពាក់ព័ន្ធ និងគ្រោះហន្តរាយ ដើម្បីត្រៀមលក្ខណៈក្នុង​ការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យទាន់ពេលវេលា ក្នុងក​រណីមាន​ជំនន់ទឹកភ្លៀងនៅតាមបណ្តា ក្រុង ស្រុក នានាក្នុងខេត្តស្វាយរៀងកើតឡើង។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួម​ពីឯកឧត្តមអភិបាលរងខេត្ត លោកនាយក​រដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរ​ងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងប្រ​តិបត្តិការសឹករងស្វាយរៀង លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធនានា លោកប្រធាន​សាខាកាកបាទក្រហមកម្ពុជាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ជាមួយនេះឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើរដល់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត​ បន្តតាម​ដានពិនិត្យផលប៉ះពាល់ដំ​ណាំស្រូវរបស់​ប្រជាពលរដ្ឋ ដោយសារទឹកភ្លៀងឱ្យបាន​ច្បាស់លាស់ដើម្បី​មានវិធានការដោះស្រាយ។ ចំពោះក្រុមការងារចត្តាឡីស័ក​នៅតាមបណ្តា​គោល​ដៅនានា​ក្នុងខេត្ត ត្រូវបន្តអនុវត្ត​អោយបានខ្ជាប់ខ្ជួន ដើម្បីបង្កា​រទប់ស្កាត់ការឆ្លងរីករាលដាល​ នៃជំងឺកូវីដ​១៩៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ១០០០ គ្រួសារ នៅស្រុកកណ្ដាលស្ទឹង ទទួលបានអំណោយពីក្រុមការងារថ្នាក់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

សា​លាវិទ្យា​ល័យ​វឌ្ឍន​វិទ្យាគន្ធា និង​ហូ​ផ​ប្រេន ក្រុងប៉ោយ​ប៉ែត នាំយកអំណោយផ្តលជូន ពលរដ្ឋ​មានជីវភាពខ្វះខាត រងគ្រោះដោយ​សារទឹកជំន​ន់ រស់នៅសង្កាត់និ​មិត្ត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តស្វាយរៀង អញ្ជើញទទួលអំ​ណោយសប្បុរសធម៌ ពីលោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពា​ណិជ្ជកម្មខេត្តស្វាយរៀង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះអនុគ​ណក្រុង ប្រគល់នូវអំ​ណោយមនុស្ស​ធម៌ មានអង្ករ និងថវិកាមួយចំនួន ជូនដល់កា​កបាទ​ក្រហម​កម្ពុជាខេត្តកណ្ដាល (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3848 នាក់
ម្សិលមិញ :
10316 នាក់
សប្តាហ៍នេះ :
57763 នាក់
ខែនេះ :
263953 នាក់
3 ខែនេះ :
913431 នាក់
សរុប :
2755103 នាក់