ថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ឪពុកបង្កើត ចាប់រំលោភកូនស្រីអាយុ២០ឆ្នាំ បានសម្រេច២ដង ​ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន តាម​ពាក្យបណ្តឹង​របស់ម្តាយនារីរងគ្រោះ
Wed,14 October 2020 (Time 03:05 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 46នាក់)


ខេត្តក្រចេះ៖បន្ទាប់ពីទទួលបានពាក្យបណ្តឹង​ពីឈ្មោះ ឈុន តឿន ភេទស្រី អាយុ​៥៤​ឆ្នាំ មានទី​លំ​ភូមិ​ស្វាយ​ចេក ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ ត្រូវជាម្តាយនារីរងគ្រោះថា ឈ្មោះ ណៃ ចន្ថា ភេទ​ប្រុស អាយុ៥៧ឆ្នាំ (ត្រូវជាឪពុកបង្កើត) បានចាប់រំលោភសេពសន្ថវ: ទៅលើកូនស្រីបង្កើត របស់ខ្លួន​ឈ្មោះ ម ព ជ រ ភេទស្រី អាយុ២០ឆ្នាំ កម្លាំងប៉ុស្តិ៍នគរ​បាលរដ្ឋបាលឃុំកោះខ្ញែរ បានចុះ​ទៅ​ឃាត់ខ្លួន ដើម្បីធ្វើការ​សាកសួរ កាលពី​វេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០។

បើតាមការឆ្លើយបំភ្លឺពីជនរងគ្រោះថា៖លើកទី១-​នៅខែកក្កដា ឆ្នាំ២០២០ មិនចាំថ្ងៃវេលាម៉ោង ៣និង០០នាទីរសៀល (ជនរងគ្រោះ)កំពុងអង្គុយរៀនលើផ្ទះ​ម្នាក់ឯង ឱពុកបង្កើត របស់ខ្លួនឈ្មោះ ណៃ ចន្ថា បានឡើងមកចា​ប់ខ្ទប់មាត់​និងគំរាមថា បើស្រែ​កអាញនិងសម្លាប់ចោល ពេលនោះឈ្មោះ ណៃ ចន្ថា បានសំរាតខោ អាវ រួចចា​ប់រំលោភលើជនរងគ្រោះបានសម្រេច០១ដង។
លើកទី២-​នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២និង០០នាទីរសៀល​ជនរងគ្រោះ កំពុងបញ្ចូ​ល​ភ្លើង​ទូរស័ព្ទក្នុងបន្ទប់លើ​ផ្ទះ ស្រាប់តែ​ឈ្មោះ ណៃ ចន្ថា (ជាឪពុកបង្កើត) បានចូលទៅ​ក្នុងបន្ទប់ក៏​ចាប់​ខ្ទប់មាត់ ហើយគំរាមថា បើស្រែកឲ្យគេ​ដឹងអា​ញនិងសម្លាប់​ចោល បន្ទាប់មកក៏ចាប់សំរាតខោ អាវ រួចចា​ប់រំលោភ​បានសម្រេច០១ដងទៀត។

បច្ចុប្បន្នកម្លាំងជំនាញស្រុក និងកម្លាំងនគ​របាលប៉ុស្តិ៍កោះខ្ញែរ បានឃា​ត់ខ្លួនជនសង្ស័យឈ្មោះ ណៃ ចន្ថា បញ្ជូនទៅអធិការដ្ឋាន​នគរបាលស្រុកសំបូរ ដើម្បីធ្វើការសាកសួរ និងកសាង​សំណុំរឿង បញ្ចូន​ទៅកា​រិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ១០០០ គ្រួសារ នៅស្រុកកណ្ដាលស្ទឹង ទទួលបានអំណោយពីក្រុមការងារថ្នាក់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

សា​លាវិទ្យា​ល័យ​វឌ្ឍន​វិទ្យាគន្ធា និង​ហូ​ផ​ប្រេន ក្រុងប៉ោយ​ប៉ែត នាំយកអំណោយផ្តលជូន ពលរដ្ឋ​មានជីវភាពខ្វះខាត រងគ្រោះដោយ​សារទឹកជំន​ន់ រស់នៅសង្កាត់និ​មិត្ត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តស្វាយរៀង អញ្ជើញទទួលអំ​ណោយសប្បុរសធម៌ ពីលោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពា​ណិជ្ជកម្មខេត្តស្វាយរៀង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះអនុគ​ណក្រុង ប្រគល់នូវអំ​ណោយមនុស្ស​ធម៌ មានអង្ករ និងថវិកាមួយចំនួន ជូនដល់កា​កបាទ​ក្រហម​កម្ពុជាខេត្តកណ្ដាល (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4299 នាក់
ម្សិលមិញ :
10316 នាក់
សប្តាហ៍នេះ :
58214 នាក់
ខែនេះ :
264404 នាក់
3 ខែនេះ :
913882 នាក់
សរុប :
2755554 នាក់