ថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
បន្ទាប់ទទួលចំណារពីក្រសួងមហាផ្ទៃ ​សំណង់​សាងសង់សំណាក​ប្រាសាទ​កំពូល​បី​(​ប្រាសាទ​ឋាន​សួ​គ៌​) អតីត​​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ត្រត្រូវបានរុះរើកម្ទេចចោលវិញហើយ
Tue,13 October 2020 (Time 09:14 AM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 11នាក់)


ខេត្ត​បន្ទាយ​មាន​ជ័យ៖សំណង់អាគារ​សំណាក​ប្រាសាទ​កំពូ​ល​បី​(​ប្រា​សាទ​ឋាន​សួ​គ៌​)​ អតីត​ទីតាំ​ង​រង្វង់​មូល​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែ​ត ដែល​បាន​សាង​សង់​ឡើង​អស់​រយះ​កាលជា​ច្រើនខែ​ ដោយ​ចំណា​យទឹកប្រាក់​អស់​រាប់សិប​ម៉ឺនដុល្លា ក្រោម​ការ​ផ្តួចផ្តើម​ក​សាង​ឡើង​ដោយ​លោក​សា​ន​ ស៊ា​ន​ហូ​ អតីត​អភិបា​លក្រុង​ប៉ោយ​ប៉ែ​ត ដែ​លបច្ចុប្បន្ន​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ក្រុង កាលពីព្រឹកថ្ងៃទី១២ ខែ​តុលា ​ឆ្នាំ២០២០ បានចាប់ផ្តើមរុះរើកម្ទេចចោលវិញហើយ ក្រោយពីមានចំណារពីក្រសួងមហាផ្ទៃ។

យោង​តាម​លិខិតរបស់ក្រសួងម​ហាផ្ទៃ​ ជម្រាបជូន​មក​រដ្ឋបាល​ខេត្ត ​ឲ្យ​បញ្ឈប់​កា​សាងសង់​ និង​ឲ្យ​រុះ​រើ​ចេញ​វិញ​ បន្ទាប់​ពី​ពិនិត្យ​ឃើញ​ថា​ កា​សាងសង់​អគារ​ស្នាក់​ការ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ថ្មី​ នៅ​មាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​មាន​រូប​ប្រាសាទ​កំពូល​បី​ និង​មាន​រចនា​បទ​ជា​ខ្មែរ​រួច​ហើយ​។​ម្យ៉ាង​ទៀត ដើម្បី​ជៀសវាង​ផល​ប៉ះពាល់​ដល់​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ស្វ័យប្រវត្តិ​ នៃ​រនាំង​បាំង​ផ្លូវ​រថភ្លើង​ឆ្លង​កាត់​ផ្លូវជាតិ​ និង​កិច្ចព្រមព្រៀង​ដឹក​ជញ្ជូន​ផ្លូវ​ដែក​រវា​ង​ព្រះរាជា​ណាចក្រ​កម្ពុជា​ និង​ថៃ​ទៀត​ផង​។​

​នៅក្នុងលិខិតរ​បស់ក្រសួងមហា​ផ្ទៃបញ្ជាក់ថា ​ក្រោយពី​​រុះរើ​រួច គួរពិនិត្យ​លទ្ធ​ភាព​រៀបចំ​ជា​សួនច្បារ​ដើ​ម្បី​កែ​លម្អ​សោភ័​ណ​ភាពក្រុង​ប៉ោយប៉ែត​​ឲ្យកាន់​តែប្រសើ​រឡើង​​។
គួររម្លឹក​ដែរថា សំណង់​អាគារ​សំណា​ក​ប្រាសាទ​កំពូ​ល​បី​(​ប្រា​សាទ​ឋាន​សួ​គ៌​)ខាងលើនេះ​ ចាប់ផ្តើម​បញ្ចុះ​ឋបម​សិលា កាលពីរសៀល​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ​​​​ដែលមានកម្ពស់​២៣​ម៉ែត្រ និងទំហំ​៤១​ម៉ែត្រ​។ក្នុងនោះលោក សាន ស៊ានហូ អតីតអភិបាលក្រុងបានអះអាងដែរថា សំណង់ប្រាសាទ​ដែលកសាង​តាមគម្រោងប្លន់ ត្រូវបាន​ប៉ានស្មានប្រមាណ​លើការចំណាយ ក្នុងកា​រសាងសង់​អស់​ថវិកា​ជាង៥០ម៉ឺនដុល្លារ និងប្រើប្រាស់រ​យៈពេលកសាងប្រមាណជា៦ខែ រួចរាល់ជាស្ថានពរ។ ការ​ទ្រទ្រង់​លើការចំណាយសាង​សង់នេះ រដ្ឋបាលក្រុងប៉ោយប៉ែត បានខិតខំប្រឹង​ប្រែងទាំងថ្ងៃ​ទាំងយប់​ឥត​ឈប់ឈរ និងមា​នចូលឧបត្ថម្ភ​ពីបណ្តាក្រុមហ៊ុន សប្បុរសជន បណ្តាអង្គភាពនានា រួមទាំង​បងប្អូន​ប្រ​ជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន​ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ១០០០ គ្រួសារ នៅស្រុកកណ្ដាលស្ទឹង ទទួលបានអំណោយពីក្រុមការងារថ្នាក់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

សា​លាវិទ្យា​ល័យ​វឌ្ឍន​វិទ្យាគន្ធា និង​ហូ​ផ​ប្រេន ក្រុងប៉ោយ​ប៉ែត នាំយកអំណោយផ្តលជូន ពលរដ្ឋ​មានជីវភាពខ្វះខាត រងគ្រោះដោយ​សារទឹកជំន​ន់ រស់នៅសង្កាត់និ​មិត្ត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តស្វាយរៀង អញ្ជើញទទួលអំ​ណោយសប្បុរសធម៌ ពីលោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពា​ណិជ្ជកម្មខេត្តស្វាយរៀង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះអនុគ​ណក្រុង ប្រគល់នូវអំ​ណោយមនុស្ស​ធម៌ មានអង្ករ និងថវិកាមួយចំនួន ជូនដល់កា​កបាទ​ក្រហម​កម្ពុជាខេត្តកណ្ដាល (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4066 នាក់
ម្សិលមិញ :
10316 នាក់
សប្តាហ៍នេះ :
57981 នាក់
ខែនេះ :
264171 នាក់
3 ខែនេះ :
913649 នាក់
សរុប :
2755321 នាក់