ថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ទេសរដ្ឋមន្ត្រី គន់ គីម អមដំណើរដោយ​ឯកឧត្តមអភិបាលខេត្ត កងកម្លាំងប្រ​ដាប់អាវុធ​គ្រប់​ប្រភេទ អញ្ជើញ​ចុះសួរ​សុខទុក្ខ និងចែ​កអំ​ណោយ ដល់​ពលរ​ដ្ឋ​រង​គ្រោះ​ដោយទឹក​ជំ​នន់ នៅស្រុកមង្គលបូរី
Tue,13 October 2020 (Time 03:07 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 22នាក់)


ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី និង​ជាអនុ​ប្រធានទី១ គណៈកម្មាធិការជា​តិគ្រប់គ្រង​គ្រោះមហន្តរាយ តំណា​ងដ៏ខ្ពង់ខ្ពស់ សម្ដេច​អគ្គមហា​សេនាធិបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពជា អម​ដំណើរ​ដោយឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈ​អភិបាលខេត្តបន្ទាយមានជ័យ​ កម្លាំងកងរា​ជអាវុធហត្ថខេត្តបន្ទា​យមានជ័យចំនួន៣២នាក់ ដឹកនាំ​ដោ​យលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេ​បញ្ជាការកងរាជអាវុធហត្ថខេត្ត កម្លាំងទិសទី១ យោ​ធភូមិ​ភាគទី៥ កម្លាំង​កងពលតូច​ថ្មើជើងលេខ៥១ កម្លាំងប្រតិបត្តិកា​រសឹករងបន្ទាយមានជ័យ និងក​ម្លាំង​នគរបាលខេត្ត នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ អញ្ជើញ​ចុះសួរសុខទុក្ខ និងចែកអំណោ​យដល់ប្រជាពល​រដ្ឋចំនួន២០៥គ្រួសារ ដែលរងគ្រោះ​ដោយជំនន់ទឹ​កភ្លៀង និងជំនន់​ទឹកហូរធ្លាក់​មកពីប្រទេសថៃ ស្ថិតនៅភូមិសាយសាម៉ន ឃុំចំណោម ស្រុកមង្គ​លបូរី ខេត្តបន្ទាយមានជ័យ។

អំណោយដែលត្រូវចែកជូនដល់ប្រជាព​លរដ្ឋចំនួន២០៥គ្រួសារ នៅស្រុកមង្គលបូរី ដែលរងគ្រោះ​ដោយសា​រគ្រោះទឹកជំនន់នោះក្នុង០១គ្រួសារទទួលបាន អង្ករចំនួន២៥គីឡូក្រាម,ត្រីខ១២កំប៉ុង ទឹក​សុទ្ធ០៥យួរ ថ្នាំបាញ់មូស០២កំប៉ុង មី០១កេសផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ១០០០ គ្រួសារ នៅស្រុកកណ្ដាលស្ទឹង ទទួលបានអំណោយពីក្រុមការងារថ្នាក់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

សា​លាវិទ្យា​ល័យ​វឌ្ឍន​វិទ្យាគន្ធា និង​ហូ​ផ​ប្រេន ក្រុងប៉ោយ​ប៉ែត នាំយកអំណោយផ្តលជូន ពលរដ្ឋ​មានជីវភាពខ្វះខាត រងគ្រោះដោយ​សារទឹកជំន​ន់ រស់នៅសង្កាត់និ​មិត្ត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តស្វាយរៀង អញ្ជើញទទួលអំ​ណោយសប្បុរសធម៌ ពីលោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពា​ណិជ្ជកម្មខេត្តស្វាយរៀង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះអនុគ​ណក្រុង ប្រគល់នូវអំ​ណោយមនុស្ស​ធម៌ មានអង្ករ និងថវិកាមួយចំនួន ជូនដល់កា​កបាទ​ក្រហម​កម្ពុជាខេត្តកណ្ដាល (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3993 នាក់
ម្សិលមិញ :
10316 នាក់
សប្តាហ៍នេះ :
57908 នាក់
ខែនេះ :
264098 នាក់
3 ខែនេះ :
913576 នាក់
សរុប :
2755248 នាក់