ថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០១៩
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
កាត់ខ្សែបូរណ៍សម្ភោធឆ្លង រូបព្រះវិស្នុ(លោកតារាជ្យ) នៅវត្តសិរីមង្គលសុទ្ឋារាម ហៅវត្តស្ទឹងបត់ ក្រោមអធិបតីភាព​ឯកឧត្តម​សេនីយ៍ទោ អាត់ ខែម ស្នងការខេត្តបន្ទា​យមានជ័យ
Mon,09 September 2019 (Time 07:28 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 20នាក់)


ខេត្តបន្ទា​យមានជ័យ៖​តំបន់សមរភូមិស៊ីសាច់​ហុតឈាម ​នៅ​ជាប់នឹង​ព្រំដែនកម្ពុជា-ថៃ កាលពី​សម័យ​សង្គ្រាម​ បាន​ប្រែក្លាយទៅ​ជាតំបន់អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស​លើគ្រប់​វិស័យ​ ពិសេស​វិស័យ​ព្រះពុ​ទ្ធសាសនា ដោយ​ក្រោម​ដំបូលសន្តិភា នៃការដឹក​នាំដ៏​ឈ្លាសវៃរបស់​សម្តេចអគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា​។
យ៉ា​ងណាមិញ​​វត្តសិរីមង្គ​លសុទ្ឋា​រាម ហៅវត្តស្ទឹងបត់ ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្ទឹងបត់ សង្កា​ត់​ផ្សារ​កណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកសាងឡើង​ជាបន្តប​ន្ទាប់​រហូត​ទទួលបាននូវសមិទ្ធផល​នានាជាច្រើនសម្ភោទឆ្លង ទាំងនេះដោយ​មានកាខិ​តខំប្រឹង​ប្រែងពី​ក្រុម​គ​ណៈកម្មការ អាចារ្យវត្ត ព្រះសង្ឃរួមទាំងពុទ្ធ​បរិស័ទចំណុះជើងវត្ត​ផងដែរ​។

ជាក់ស្តែងនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០១៩នេះ ក្រុមគណៈកម្មការចំណុះ​ជើងវត្តសិរីមង្គល​សុទ្ធា​រាម ហៅវត្តស្ទឹងបត់ បានមូល​មតិគ្នា​ធ្វើពិធី​ដាក់សម្ពោធសមិទ្ធ​ផលនានា​នៅក្នុងវត្ត និងកាត់​​ខ្សែ​បូរណ៍​ឆ្លង រូបព្រះវិស្នុ​(លោកតារាជ្យ) ​ក្រោមអធិបតីភាព​ឯកឧត្តមឧត្តមសេនីយ៍ទោ អាត់ ខែម ស្នង​ការដ្ឋាន​នគរបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមន្រ្តី​រាជ​ការ កង​កម្លាំង សប្បុរ​ជន ពុទ្ធប​រិស័ទ​ចំណុះ​ជើងវត្តផងដែរ។

តាមសង្ឃដីកាលើកឡើងរបស់ព្រះគ្រូអនុគណក្រុងប៉ោយប៉ែត​ដែលមានព្រះនាមហៅថា ប៉ុក ចំរើន និង​ជាព្រះចៅអធិការវត្តខាង​លើនោះ បានមានសង្ឃដីកាថា ថ្ងៃនេះ​យើងធ្វើពិធី​សម្ពោធដាក់ឲ្យ​ប្រើ​ប្រាស់​នូវរូបព្រះវិស្ណុដៃបួន ហៅលោកតារាជ្យ ដែលមានកម្ពស់៤ម៉ែត្រឯណោះ រួមទាំង​មាន​សមិទ្ធ​ផលផ្សេងទៀតដែលបានកសាងរួចរាល់ហើយ។

ព្រះចៅអធិការវត្តក៏មានសង្ឃដីកាទៀតថា នៅក្នុងឆ្នាំ១៩៩៣ ហើយកាលណោះ រូបព្រះវិស្ណុ ហៅ​តារាជ្យនេះ គឺគេបានដាក់​ព្រះអង្គនៅចំណុចរង្វង់មូល​ច្រកទ្វារអន្ត​រជាតិប៉ោយប៉ែត​ដោយ​បែរព្រះ​ភ័ក្រ្ត​ទៅប្រទេសថៃ ហើយប្រជាពលរដ្ឋយើងមុននឹងចេញទៅប្រទេសថៃ គឺគេតែង​តែនាំគ្នា​បួងសួង​សុំ​សេចក្តីសុខគ្រ​ប់គ្នាមិនដែល​ខានឡើយ ក្រៅពិនោះ ក៏មានភ្ញៀវជាតិនិង​អន្តរជាតិដែលឆ្ល​ងកាត់​នៅ​ច្រក​ទ្វា​រអន្តរជាតិប៉ោយប៉ែត តែងតែ​ធ្វើកាដុតធូកបួង​សួរសុំសួរផងដែរ​។

លុះនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១១ ត្រូវនឹងថ្ងៃ ១រោច ខែអស្សុជ ឆ្នាំថោះ ត្រីស័កពុទ្ធស័ក ២៥៥៥ កាលនោះគឺលោក ទ្រី ណារិន អតីតជាអភិបាលក្រុងប៉ោយប៉ែត បានសម្រេចដករូបតា​រាជ្យចេញពី​រង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត មកដាក់នៅក្នុងវត្តខាងលើនោះ ដោយយក​រង្វង់មូលច្រក​ទ្វារធ្វើ​ជាការ​អភិវឌ្ឍន៍​នូវសមិទ្ធផលផ្សេងទៀតចាប់ពីពេលនោះមករហូតមកដល់សព្វថ្ងៃនេះ។

ថ្លែងក្នុងឱកាសនេះឯកឧត្តមឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ មាន​ប្រសាន៍ សំណេះសំណាល និងផ្តាំផ្ញើដល់ប្រជា​ពលរដ្ឋទាំង​អស់កំចាញ់នូវឧបាយកល​ជន​អ​គ​តិមួយចំនួន​ ដែលដើរញុះញុងដើម្បីផលប្រយោជន៍​នយោបាយបក្សពួករប​ស់ទណ្ឌិត សម រង្ស៊ី អោយសោះពីព្រោះវាមិនល្អនោះទេ ជាពិសេះគឺវាបានធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិយ៉ាងធ្ងន់ធ្ងរ​ទៀតផង​។

បន្ទាប់ពីនេះឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការ បានអញ្ជើញកាត់ខ្សែបូរ និងចែកអំណោយ​ជូន​ដល់កងកម្លាំងប៉ូលីសក្រុង ប្រជាការពាភូមិ និងលោកតា លោកយាយ បងប្អូនប្រជាព​លរដ្ឋចំនួន​១៥០​គ្រួសារ។
-១គ្រួសាទទួលបានសារ៉ុង១,ក្រម៉ា១,ថវិការចំនួន២ម៉ឺនរៀល។
-តាជី យាយជី ចំនួន៦០នាក់​ក្នុងម្នាក់ទទួលបានក្រម៉ា១,ថវិការចំនួន១ម៉ឺនរៀល។
-ប្រជាការពារភូមិស្ទឹងបទ​ ទទួលបានប្រាក់ឧបត្ថម្ភចំនួន១លានរៀល។
-ប៉ូលីសក្រុងប៉ោយប៉ែត ទទួលបានប្រាក់ឧបត្ថម្ភចំនួន១លានរៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តកំពត អញ្ជើញចូលរួមក្នុង​ពិធី បុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តស្នំប្រាំពីរ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មវិធីវេទិកាសាធារណៈ ថ្នាក់ក្រោ​មជាតិលើប្រធានបទ “វឌ្ឍនភាព និងការជម្រុញអភិបាលកិច្ចល្អ ក្នុងការគ្រប់គ្រងធនធានជលផល” (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកអភិបាលខេត្តកំពត ​បញ្ជាឲ្យស្ថាប័នជំនាញពាក់ព័ន្ធ កាយយកអាចម៍ដី ចេញពីមាត់ព្រែក ក្បាលរមាសជាបន្ទាន់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបទ្ទវហេតុ​គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តសឺមីសណ្ដោងរម៉ក បុករថយន្ត១​គ្រឿង​ទៀត បណ្តាលឲ្យបុរសម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពអ្ន​កនាំពាក្យរាជរដ្ឋាភិ​បាលកម្ពុជា ធ្វើ​សន្និសីទសារព័ត៌មាន ស្ដីពី «ករណីប្រមាថ​ព្រះមហា​ក្សត្រ» (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
272 នាក់
ម្សិលមិញ :
2423 នាក់
សប្តាហ៍នេះ :
13801 នាក់
ខែនេះ :
64777 នាក់
3 ខែនេះ :
162273 នាក់
សរុប :
200992 នាក់