ថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ពលរដ្ឋ ដែលកំពុង​ស្នាក់​នៅលើទីទួលសុវត្ថិភាព ដោយសា​រទឹកជំនន់​ជន់លិចផ្លូវ និងផ្ទះសម្បែង ទទួលអំ​ណោ​យ​ពីរដ្ឋមន្ត្រីក្រសួងសុខា​ភិបាល និងថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង
Mon,09 September 2019 (Time 02:47 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 52នាក់)


ខេត្តស្ទឹងត្រែង៖ពលរដ្ឋចំនួន៨៤០គ្រួសារ ដែលរងការវាយប្រហារពី គ្រោះធម្មជាតិជន់លិចផ្លូវ និងផ្ទះ​សម្បែង ដែលកំពុងស្នាក់នៅលើទីទួលសុវត្ថិភាព ត្រូវបានឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុន​ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្ដម ម៉ុម សារឿន អភិបាលនៃគណៈ​អភិបាលខេត្ត​ស្ទឹងត្រែង ព្រមទាំងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ​ចែកជូន កាលពីរសៀលថ្ងៃអាទិត្យ ១០កើត ខែភទ្របទ ឆ្នាំកុរ  ឯកស័ក  ព.ស.២៥៦៣ ត្រូវនឹង​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩  នៅក្នុងបរិវេណអនុវិទ្យាល័យអូរស្វាយ ស្ថិតនៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបូរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

សូមបញ្ជាកថា៖ពលរដ្ឋដែលកំពុងស្នាក់នៅទីទួលសុវត្តិភាពភូមិ ឃុំស្រុកខាងលើមាន​ចំនួនចំនួន​៣៧០គ្រួសារ  និងទីទួលសុត្ថិភាពស្រែក្រសាំង ស្ថិតនៅភូមិស្រែក្រសាំង ឃុំស្រែសាំង ស្រុកសៀម​បូកមានចំនួន៤៧០គ្រួសារ  ក្នុងនោះមានប្រជាជនប្រមាណ៧០០នាក់ ទទួលបានការពិនិត្យព្យា​បាលជំងឺពីក្រុមគ្រូពេទ្យដែលដឹកនាំដោយ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ហើយមុង​ជ្រលក់ថ្នាំ ថ្នាំគ្លរ៉ាមីនឫគ្លរីន  កញ្ចប់អនាម័យគ្រួសារនិងសៀវភៅអប់រំសុខភាព  ក៏បានចែក​ជូនដល់ប្រជាជននៅតាមទីទួលសុវត្ថិភាពទាំង២ខាងលើ នេះផងដែរ។ 

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង សុខាភិបាល ក៍បានអំពាវនាវឲ្យពលរដ្ឋដែល​រស់​នៅតាមដងទន្លេទាំងអស់ ត្រូវមើលថែរក្សាសមាជិកគ្រួសារ ពិសេសកូនតូចៗ និងមនុស្សចាស់, ត្រូវពិសារទឹកឆ្អិនជានិច្ច និងត្រូវហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវប្រុងប្រយ័ត្នចំពោះសត្វ​អាសិរ​ពិស បង្កការគ្រោះថ្នាក់ដល់បងប្អូន។

ឯកឧត្តមបានបន្ថែមថា សូមឲ្យបងប្អូនដែលទទួលបាននូវមុង នេះសូមបងប្អូនត្រូវ គេងនៅក្នុងមុង ជាប្រចាំ ដើម្បីបញ្ចៀសនូវការកើតមាននូវជំងឺផ្សេងៗ មកពី មូសខាំ ដូចជា ជំងឺ គ្រុនឈាម គ្រុនចាញ់ និង រាករុះ ដែលបណ្តាលមកការបរិភោគមិនស្អាតជាដើម។

សូមបញ្ជាក់ដែរថា អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់ជូនគ្រួសារនីមួយៗរួមមាន៖ឃីត១(មុង ភួយ សារុង  ក្រមា អាវយឺត) អង្ករ ២៥គីឡូក្រាម, មីកញ្ចប់, ត្រីខ ទឹកត្រី, ទឹកស៊ីអ៊ុវ, ឆៃប៉ូវ, សៀង, ប៊ីចេង, សាប៊ូដុះខ្លួន, សាប៊ូម្សៅ, ច្រាស់ដុសធ្មេញ, ថ្នាំដុសធ្មេញនិងថ្នាំលាបការពារកុំឱ្យមូសផងដែរ។

 ដោយឡែកនៅទីទួលសុត្ថិភាពស្រែក្រសាំង ភូមិស្រែក្រសាំង ឃុំស្រែសាំង ស្រុកសៀមបូកប្រជាពលរដ្ឋចំនួន៤៧០គ្រួសារ/គ្រួសារទទួលបានមុង១ ថ្នាំក្លរ៉ាមីន និងមុងចំនួន ១.០០០សម្រាប់ចែកជូនប្រជាពលរដ្ឋតាមបណ្តាឃុំ ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ែន វិបុល៖កត្តាសុខសន្តិភាព និងការអភិវឌ្ឍជាតិ ដែលបានផ្ដល់ឲ្យពលរដ្ឋ មានជីវភា​ពធូរធារឡើងពីមួយថ្ងៃ ទៅមួយ​ថ្ងៃ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ បង្ហាញនូវក្តីមោទនភាព ចំពោះប្រទេសកម្ពុជា ដែលមិនកើត​មាននូវជម្លោះ​សាស​នា ដែលខុសពី​បណ្តាប្រទេសនានាមួយចំនួន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

កាកបាទក្រហមកម្ពុជាខេត្តកែម បានរៀបចំទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ក្រោម​ប្រធានបទ"​ សុខភាពកុមារកម្ពុជា​ នាពរលអនាគត" (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាល​ខេត្តកំពត ប្រារព្ធទិ​វាជាតិទីក្រុង​ស្អាត លើកទី៨ ឆ្នាំ២០២០ ក្រោមប្រធានបទ "ទីក្រុង​ស្អាតទី​ក្រុងដែលមានវិថីម្ហូបអាហារស្អាត" (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

រថភ្លើងបុករថយន្តដឹកដី ធ្វើឲ្យរថយន្តក្រឡាប់ បណ្តាលឱ្យរបួសធ្ងន់ អ្នកបើកបរ​រថយន្តម្នាក់ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3133 នាក់
ម្សិលមិញ :
3221 នាក់
សប្តាហ៍នេះ :
25937 នាក់
ខែនេះ :
183298 នាក់
3 ខែនេះ :
523844 នាក់
សរុប :
926264 នាក់