ថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
សាខាកាំ​កុងត្រូល ខេត្តស្វាយរៀង បន្តចុះពិនិត្យមុខ​ទំនិញជាច្រើនមុខ ​នៅក្នុងផ្សារស្វាយ​ជ្រំ
Mon,09 September 2019 (Time 01:45 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 52នាក់)


ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩នេះសាខាកាំ​កុងត្រូលខេត្តស្វាយរៀង បាន​សហ​ការ​ជា​មួ​យមន្ទីរពាណិជ្ជកម្មខេត្ត ដឹកនាំក្រុមការងារបន្តចុះពិនិត្យមុខទំនិញជាច្រើនមុខ នៅក្នុង​ផ្សារស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានរកឃើញទំនិញខូចគុណភាព និងហួស​កាលបរិ​ច្ឆេត​ប្រើប្រាស់ដែលដាក់តាំងលក់នៅក្នុងផ្សារមួយនេះ។

មន្ត្រីកាំកុងត្រូលបានឲ្យដឹងថា ដោយមានការណែនាំពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួងពា​ណិ​ជ្ជកម្ម និងលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជ​រដ្ឋាភិបាល​ទទួលបន្ទុកជា​អគ្គនាយក​កាំកុង​ត្រូល ក្នុងនោះ​កាំកុងត្រូលខេត្តស្វាយរៀង តែងតែចុះពិនិត្យមុខទំនិញបានជាច្រើនលើក ហើយការ​ចុះពិនិត្យមុខ​ទំនិញនៅថ្ងៃនេះ ក្នុងគោលបំណងធានាបានសុវត្ថិភាពម្ហូបអាហារ ព្រោះវាមានសារសំខាន់ ចាំបាច់​ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ និង​ដើម្បីធានាឱ្យបានសុវត្ថិភាពចំណីអាហារ ជូនប្រជាព​លរដ្ឋនៅក្នុង​ឱកាសបុណ្យភ្ជុំបិណ្ឌ ដែលនិងជិតចូ​លមកដល់នាពេលខាងមុខនេះទៀតផង។

មន្ត្រីដដែលបានបញ្ជាក់ថា ក្រោយធ្វើការពិនិត្យមុខទំនិញចំនួន១៤មុខ ក្នុងផ្សារស្វាយជ្រំ បានរក​ឃើញទំនិ​ញខូចគុណភាពក្នុងនោះ បានដកហូតទឹកត្រីកោះកុង១៩ដប និងនំចម្រុះ៨កញ្ចប់ ប័រពី​កំ​ប៉ុង​។
មន្ត្រីកាំកុងត្រូលបានអំពាវដល់ប្រជាពលរដ្ឋ​ទាំងអស់ សូមមានការប្រយ័ត្ន ចំពោះកា​របរិភោគ​ចំណី​អាហារ ត្រូវពិនិត្យមើលស្លាកស​ញ្ញាកាលបរិច្ឆេទ ឲ្យបានច្បាស់លាស់ មុននឹងទិញយកទៅបរិភោគ ជាពិសេសចំ​ណីអាហារក្មេងៗនិយមបរិភោគ ត្រូវពិនិត្យមើលឲ្យបានត្រឹមត្រូវ មុននឹងបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ែន វិបុល៖កត្តាសុខសន្តិភាព និងការអភិវឌ្ឍជាតិ ដែលបានផ្ដល់ឲ្យពលរដ្ឋ មានជីវភា​ពធូរធារឡើងពីមួយថ្ងៃ ទៅមួយ​ថ្ងៃ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ បង្ហាញនូវក្តីមោទនភាព ចំពោះប្រទេសកម្ពុជា ដែលមិនកើត​មាននូវជម្លោះ​សាស​នា ដែលខុសពី​បណ្តាប្រទេសនានាមួយចំនួន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

កាកបាទក្រហមកម្ពុជាខេត្តកែម បានរៀបចំទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ក្រោម​ប្រធានបទ"​ សុខភាពកុមារកម្ពុជា​ នាពរលអនាគត" (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាល​ខេត្តកំពត ប្រារព្ធទិ​វាជាតិទីក្រុង​ស្អាត លើកទី៨ ឆ្នាំ២០២០ ក្រោមប្រធានបទ "ទីក្រុង​ស្អាតទី​ក្រុងដែលមានវិថីម្ហូបអាហារស្អាត" (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

រថភ្លើងបុករថយន្តដឹកដី ធ្វើឲ្យរថយន្តក្រឡាប់ បណ្តាលឱ្យរបួសធ្ងន់ អ្នកបើកបរ​រថយន្តម្នាក់ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3109 នាក់
ម្សិលមិញ :
3221 នាក់
សប្តាហ៍នេះ :
25913 នាក់
ខែនេះ :
183274 នាក់
3 ខែនេះ :
523820 នាក់
សរុប :
926240 នាក់