ថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញេជាអធិបតីក្នុងពិធិ​ប្រកាស មេ​បញ្ជា​ការអាវុធហត្ថខណ្ឌកំបូល បឹងកេ​ងកង និងចំការមន
Sat,07 September 2019 (Time 09:43 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 81នាក់)


រាជធានីភ្នំពេញ៖មេ​បញ្ជាការអាវុធហត្ថចំនួន​បីខណ្ឌ គឺ​ខណ្ឌកំបូល បឹងកេងកង​ និងចំការមន ត្រូវ​បានប្រកា​សឱ្យចូ​លកាន់តំណែងជាផ្លូវការ និងផ្សព្វ​ផ្សាយ ផែនកា​រ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនបង​ប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យ​កាន់បិណ្ឌនិងភ្ជំបិណ្ឌខាងមុខនេះ។

ពិធីប្រកាសនេះមុខតំ​ណែងនេះ បានប្រព្រឹត្តទៅ​កាលពីព្រឹកថ្ងៃទី០៦​ ខែកញ្ញា ឆ្នាំ២០១៩ នៅបញ្ជា​ការដ្ឋាន កងរាជអាវុធហត្ថ​រាជធានីភ្នំពញ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេប​ញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាកា​រ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។

មេបញ្ជាការខណ្ឌ​ទាំងបី ដែរត្រូវចូ​លកាន់មុ​ខតំ​ណែងនោះរួមមាន៖
១-លោកវរសេនីយ៍ឯក ឃួន សំអុល ត្រូវបានផ្លាស់ប្តូរពីមេបញ្ជាការអាវុធហត្ថខណ្ឌចំការមន ទៅជាមេបញ្ជាការអាវុធហត្ថខណ្ឌបឹងកេងកង(ខណ្ឌបង្កើតថ្មី)។
២-លោកវរសេនីយ៍ឯក  ភួង សុភ័ក្ត្រ នាយរងសេនាធិការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវបានតែងតាំងជា មេបញ្ជាការអាវុធហត្ថខណ្ឌចំការមន។
៣-លោកវរសេនីយ៍ត្រី  សៀង ចាន់ថុល មេបញ្ជាការរងខណ្ឌសែនសុខ ត្រូវបានតែងតាំងជា មេបញ្ជាការអាវុធហត្ថខណ្ឌកំបូល (ខណ្ឌបង្កើតថ្មី)។

ថ្លែងក្នុងពិធីនាពេលនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានមតិសំណេះសំណាលជាមួយ​សមាជិក ក្នុងអង្គពិធីទាំងមូល និងបានលើកឡើងពីការខិតខំរបស់កងកម្លាំង ក្នុងការអនុវត្ត គោលន​យោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ឲ្យបានកាន់តែល្អប្រសើរ និងការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរយជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ធ្វើឲ្យសង្គមជាតិ ប្រកបដោយភាពសុខសាន្ត ព្រមទាំងបានណែនាំ និងក្រើនរំលឹក នាយអាវុធហត្ថដែលទើបតែងតាំង និងផ្លាស់ប្តូរមុខងារ ត្រូវតែខិត​ខំបម្រើប្រជាពលរដ្ឋឲ្យបានល្អបន្ថែមទៀត ហើយត្រូវតែរក្សាសាមគ្គីភាព ឯកភាព​ផ្ទៃក្នុងតែមួយ មិនត្រូវបែងចែកបក្ខពួកនិយមនោះឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ែន វិបុល៖កត្តាសុខសន្តិភាព និងការអភិវឌ្ឍជាតិ ដែលបានផ្ដល់ឲ្យពលរដ្ឋ មានជីវភា​ពធូរធារឡើងពីមួយថ្ងៃ ទៅមួយ​ថ្ងៃ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ បង្ហាញនូវក្តីមោទនភាព ចំពោះប្រទេសកម្ពុជា ដែលមិនកើត​មាននូវជម្លោះ​សាស​នា ដែលខុសពី​បណ្តាប្រទេសនានាមួយចំនួន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

កាកបាទក្រហមកម្ពុជាខេត្តកែម បានរៀបចំទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ក្រោម​ប្រធានបទ"​ សុខភាពកុមារកម្ពុជា​ នាពរលអនាគត" (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាល​ខេត្តកំពត ប្រារព្ធទិ​វាជាតិទីក្រុង​ស្អាត លើកទី៨ ឆ្នាំ២០២០ ក្រោមប្រធានបទ "ទីក្រុង​ស្អាតទី​ក្រុងដែលមានវិថីម្ហូបអាហារស្អាត" (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

រថភ្លើងបុករថយន្តដឹកដី ធ្វើឲ្យរថយន្តក្រឡាប់ បណ្តាលឱ្យរបួសធ្ងន់ អ្នកបើកបរ​រថយន្តម្នាក់ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3338 នាក់
ម្សិលមិញ :
3221 នាក់
សប្តាហ៍នេះ :
26142 នាក់
ខែនេះ :
183503 នាក់
3 ខែនេះ :
524049 នាក់
សរុប :
926469 នាក់