ថ្ងៃអង្គារ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
បាត់កូនប្រុស ដើររកមិនឃើញ ប្រទះឃើញលុងទឹកស្លាប់
Sat,07 September 2019 (Time 04:35 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 131នាក់)


ខេត្តកណ្តាល​៖ក្មេងប្រុសអាយុ៨ឆ្នាំម្នាក់​ លុងទឹកស្លាប់យ៉ា​ងអាណោចអាធម​នៅបឹងក្រោយផ្ទះ។​ហេតុការណ៍ដែលបង្ក​ឲ្យមានការភ្ញាក់ផ្អើល​នេះបានកើតឡើងនៅថ្ងៃសៅរ៍ ០៩កើត ខែភទ្របទ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១០នឹង១៥ នាទី​​ស្ថិតនៅចំ​ណុច​ជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះមានឈ្មោះ អ៊ូន​ សុវណ្ណារ៉ា ភេទប្រុស អាយុ០៨ឆ្នាំ មានទី​លំនៅភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល​។

បើតាមកម្លាំងសមត្ថកិច្ច​បានឲ្យដឹងថា នៅវេលាម៉ោង​កើតហេតុខាងលើ ម្តាយជន​រងគ្រោះ​បានបាត់​កូន​ប្រុសជាជនរងគ្រោះ​ក៏បានដើររកតាមផ្លូវ នឹងផ្ទះបងប្អូន​តែរកពុំឃើញ ហើយ​ក៏បន្តដើ​ររកតាម​មាត់បឹង ស្ថិតនៅភូមិជ្រោយ​តាប៉ា ឃុំគគីរ ស្រុកកៀន​ស្វាយ ខេត្តកណ្តាល ចំងាយពីផ្ទះប្រហែល ៣០ម៉ែត្រ មានទឹកបឹងនៅខាងក្រោយផ្ទះ ដោយមានការសង្ស័យថាប្រហែលជាកូនប្រុសខ្លួន ធ្លាក់​ទឹក​បឹងក៏ចុះទៅរាវ ក៏ប្រទះឃើញកូនប្រុសរ​បស់ខ្លួន​ពិតជាល​ង់ទឹកក្នុងបឹ​ងខាងក្រោយ​ផ្ទះពិតប្រាក​ដមែន ។

ក្រោយមក​លោកមេភូមិជ្រោតាប៉ា ឃុំគគីរ បានរាយការណ៍​មកប៉ុស្តិ៍នគរបា​លរដ្ឋបាលគគីរថា មានករណីក្មេងលង់ទឹក​នៅក្នុងភូមិរ​បស់គាត់ ភ្លាមនោះកម្លាំងនគរបាលប៉ុស្តិ៍គគីរ បានស​ហការ​ជាមួយ ជំនាញធ្វើ​កោសល្យវិច័យ​ឃើញថា កុមារ៉ារងគ្រោះពិ​តជាបានស្លាប់​ដោយសារលង់​ទឹកពិត​ប្រាក​ដមែន។ ក្រោយពេលកើតហេតុសម្ថតកិច្ចផ្នែកជំនាញបានប្រគល់​សពកុមារ៉ា​រងគ្រោះអោយ​ទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យ​ប្រុស ស្រី​ ចំនួន​៨នាក់ ត្រូវបានរាជអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួន​បញ្ជូនទៅសាលា​ដំបូងខេត្ត ពាក់ពន្ធ័បទល្មើសគ្រឿងញៀន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ហ៊ុយ ទូច ដឹកនាំកិច្ចប្រជុំប្រចាំ​ខែកក្កដា និងលើកទិស​ដៅអនុវត្តការងារបន្ត ជាមួយ​ផ្នែក​បសុព្យា​បាលស្រុក/ក្រុងទាំង​០៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុ​ជា ខេត្តស្វាយរៀង បើកកិច្ចប្រជុំបូកសរុបល​ទ្ធផលការងារ​ប្រចាំឆមាស​ទី១ ឆ្នាំ២០២០ និងលើកទិសដៅកា​រងារអនុវត្តបន្តត្រីមាសទី៣ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនាញចុះត្រួត​ពិនិត្យ ទំនិញផុតកាលបរិច្ឆេទប្រើ​ប្រាស់ និងផុតកាលបរិច្ឆេទ​បរិភោគ នៅតាមទីតាំង​លក់ដូរមួយចំនួន ក្នុងក្រុងបាត់ដំបង​ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបា​លឃ្មួញ ចុះបង្ក្រាបបទល្មើសគ្រឿងញៀនមួយកន្លែង ដោយឃាត់ខ្លួនជន​សង្ស័យបានចំនួន២​នាក់ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5455 នាក់
ម្សិលមិញ :
16397 នាក់
សប្តាហ៍នេះ :
43324 នាក់
ខែនេះ :
199651 នាក់
3 ខែនេះ :
531689 នាក់
សរុប :
1700302 នាក់