ថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម​ ជំរុញ​ឲ្យមន្ត្រីព័ត៌មាន ​ត្រូវហ៊ាននិយាយការពិត ដើម្បីផ្សព្វផ្សាយ ជូនប្រជាពល​រដ្ឋ នឹងត្រូវចូល​រួមផលិតឃ្លីបព័ត៌មាន ប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយ
Sat,07 September 2019 (Time 03:46 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 48នាក់)


ខេត្តកំពង់ចាម៖នៅក្នុងពិធី​ប្រជុំបុគ្គលិ​កនារសៀលថ្ងៃទី​៦ ខែកញ្ញា​ ឆ្នាំ២០១៩ លោក ជា ក្រូច ប្រធា​នមន្ទីរព័​ត៌មានខេត្តកំ​ពង់​ចាម បានមានប្រសាសន៍ជំរុញ​ឲ្យមន្ត្រីព័ត៌មាន ត្រូវហ៊ាននិ​យាយការពិត ដើម្បី​ផ្សព្វផ្សា​យជូនប្រ​ជាពលរដ្ឋ នឹងត្រូវចូល​រួមផលិតឃ្លីបព័ត៌មាន ប្រឆាំងទៅ​នឹងព័ត៌មានក្លែងក្លាយ​។

ជាមួយ​គ្នានោះដែរលោក ​ជា ក្រូច បានជំរុញឲ្យមន្ត្រីព័ត៌មាន ប្រឡងប្រ​ណាំង​ធ្វើ​ជាក្លឹប​ព័ត៌មាន​ប្រឆាំង​ទៅនឹងព័ត៌មានក្លែងក្លាយ ព្រោះថាថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្តម ខៀវ កាញារីទ្ធ បាន​រៀបចំ​ការប្រឡង ប្រណាំងនេះ។ប្រសិន​បើអ្នកដែល​ផលិតឃ្លីបព័ត៌​មានប្រឆាំងទៅ​នឹងព័ត៌មាន​ក្លែងក្លាយបានល្អ​ជាប់ចំណាត់ថ្នាក់លេខ១ នឹងទទួលបា​នប្រាក់រង្វាន់​៤លានរៀល ចំណែកចំណាត់ ថ្នា​ក់លេខ២ ទទួលបានប្រាក់រង្វាន់៣លានរៀល និងចំណាត់ថ្នាក់លេខ៣ បានទឹកប្រាក់ ២លា​នរៀល​។

លោក ជា ក្រូច បានបញ្ជាក់ទៀតថា​៖រាជរដ្ឋាភិបាលក្រោមការដឹក​នាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំថែរក្សាសុខសន្តិភាព ​និងការអភិវឌ្ឍលើគ្រប់វិស័យ មកដល់​បច្ចុប្បន្ននេះ ដូច្នេះរា​ល់សមិទ្ធផលទាំងឡាយ និងសេចក្តីសុខ ដែ​លយើងទាំងអស់គ្នា ក៏ដូច​ជាប្រ​ជាព​លរដ្ឋកំពុងទទួលបាននេះ យើងត្រូវទទួលយកកា​រពិត នឹងសរ​សេរផ្សព្វផ្សាយ ជូនប្រជាពល​រដ្ឋរប​ស់យើងបានដឹ​ងផងដែរ បានន័យថា យើងចូលរួម​អភិវឌ្ឍន៍​ប្រទេសជា​តិរបស់យើង​តាមរយៈ​ប្រព័ន្ធផ្សព្វផ្សាយតែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ែន វិបុល៖កត្តាសុខសន្តិភាព និងការអភិវឌ្ឍជាតិ ដែលបានផ្ដល់ឲ្យពលរដ្ឋ មានជីវភា​ពធូរធារឡើងពីមួយថ្ងៃ ទៅមួយ​ថ្ងៃ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ បង្ហាញនូវក្តីមោទនភាព ចំពោះប្រទេសកម្ពុជា ដែលមិនកើត​មាននូវជម្លោះ​សាស​នា ដែលខុសពី​បណ្តាប្រទេសនានាមួយចំនួន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

កាកបាទក្រហមកម្ពុជាខេត្តកែម បានរៀបចំទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ក្រោម​ប្រធានបទ"​ សុខភាពកុមារកម្ពុជា​ នាពរលអនាគត" (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាល​ខេត្តកំពត ប្រារព្ធទិ​វាជាតិទីក្រុង​ស្អាត លើកទី៨ ឆ្នាំ២០២០ ក្រោមប្រធានបទ "ទីក្រុង​ស្អាតទី​ក្រុងដែលមានវិថីម្ហូបអាហារស្អាត" (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

រថភ្លើងបុករថយន្តដឹកដី ធ្វើឲ្យរថយន្តក្រឡាប់ បណ្តាលឱ្យរបួសធ្ងន់ អ្នកបើកបរ​រថយន្តម្នាក់ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2937 នាក់
ម្សិលមិញ :
3221 នាក់
សប្តាហ៍នេះ :
25741 នាក់
ខែនេះ :
183102 នាក់
3 ខែនេះ :
523648 នាក់
សរុប :
926068 នាក់