ថ្ងៃអង្គារ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
សាខាកាកបាទក្រហមកម្ពុជាបខេត្តកំពត បើកអង្គសន្និបាត​ អាណត្តិ​ទី៥
Sat,07 September 2019 (Time 02:11 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 91នាក់)


ខេត្តកំពត៖នាព្រឹក ថ្ងៃសៅរ៍ ៩កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែ​ក​ញ្ញា ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជាខេត្ត​កំពត​ បានបើកអង្គសន្និបាត​អាណត្តិទី៥ (ឆ្នាំ២​០១៩-​២០២៥) នៅសាលសន្និសីទខេត្តកំពត ក្រោមអធិបតីភាព លោកជំទាវ​ ពុំ ចន្ទីនី ​អគ្គលេខាធិ​ការកាកបាទក្រ​ហមកម្ពុជា ឯកឧត្ដម បណ្ឌិត​ ប៉ែន ស៉ីម៉ន​ អ្នកតំណាងរាស្ត្រ​ និងជាប្រធានគណៈ​កម្មការទី១០នៃរដ្ឋសភា ឯកឧត្ដម​ជាវ តាយ ប្រធាន​កិត្តិយស​សាខាកាកបាទក្រហមកម្ពុជាខេត្ត  ឯកឧត្ដម​ជឹង ផល្លា​ ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ​ យូ សុគន្ធ ប្រធាន​គណៈកម្មាធិការសាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពត អាណត្តិទី៤​ ។

ក្នុងនោះក៏មានការអ​ញ្ជើញចូលរួមពី សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទី​ស្នាក់ការ​កណ្តាល​ ក្រុមប្រតិបត្តិសាខា យុវជនកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្ត សរុបចំនួន ៣៩០​នាក់។

ក្នុងឱកាសនោះ​ដែរ ឯកឧត្តម ជាវ តាយ ត្រូវបានតែងតាំងជា ប្រធានគណៈ​កម្មាធិការសាខា​កាក​បាទ​ក្រហមកម្ពុជា ខេត្តកំពត សម្រាប់អាណត្តិទី៥ និងបានធ្វើការប្តេជ្ញា​ចិត្តយ៉ាងមុតមាំថា​៖
១-ពង្រឹងអភិបាលកិច្ចល្អ
២-ពង្រឹង និងពង្រីកសមត្ថភាព កៀរគររកមូលនិធិ និងគ្រប់គ្រង មានគណនេយ្យភាព និងតម្លាភាព
៣-ខិតខំពង្រឹងសមត្ថភាពគ្រប់គ្រងគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព
៤-ខិតខំពង្រឹងពង្រីក អភិវឌ្ឍកម្លាំងចលករ រួមមានយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ឱ្យកាន់តែសកម្មថែមទៀត
៥-ខិតខំអភិវឌ្ឍសាខា អនុសាខា ឱ្យនៅជាសាខាមានដំណើរការល្អលើគ្រប់វិស័យ។ 

ទន្ទឹមនោះឯកឧត្តម ជាវ តាយ ប្រធានគណៈ​កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត អា​ណត្តិទី៥ បានឧបត្ថម្ភ ថវិកាសរុប៣,១៦០,០០០រៀល ដល់ អ្នកស្ម័គ្រចិត្ត កាកបាទក្រហម ចំនួន​៦៦នាក់, យុវជន​កាកបាទក្រហម ចំនួន៣៧នាក់ និងសិស្សនិស្សិត វិទ្យាស្ថានពហុបច្ចេក​ទេសតេជោសែនខេត្តកំពត ចំនួន៥៥នាក់ ដោយម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យ​ប្រុស ស្រី​ ចំនួន​៨នាក់ ត្រូវបានរាជអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួន​បញ្ជូនទៅសាលា​ដំបូងខេត្ត ពាក់ពន្ធ័បទល្មើសគ្រឿងញៀន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ហ៊ុយ ទូច ដឹកនាំកិច្ចប្រជុំប្រចាំ​ខែកក្កដា និងលើកទិស​ដៅអនុវត្តការងារបន្ត ជាមួយ​ផ្នែក​បសុព្យា​បាលស្រុក/ក្រុងទាំង​០៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុ​ជា ខេត្តស្វាយរៀង បើកកិច្ចប្រជុំបូកសរុបល​ទ្ធផលការងារ​ប្រចាំឆមាស​ទី១ ឆ្នាំ២០២០ និងលើកទិសដៅកា​រងារអនុវត្តបន្តត្រីមាសទី៣ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនាញចុះត្រួត​ពិនិត្យ ទំនិញផុតកាលបរិច្ឆេទប្រើ​ប្រាស់ និងផុតកាលបរិច្ឆេទ​បរិភោគ នៅតាមទីតាំង​លក់ដូរមួយចំនួន ក្នុងក្រុងបាត់ដំបង​ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបា​លឃ្មួញ ចុះបង្ក្រាបបទល្មើសគ្រឿងញៀនមួយកន្លែង ដោយឃាត់ខ្លួនជន​សង្ស័យបានចំនួន២​នាក់ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4935 នាក់
ម្សិលមិញ :
16397 នាក់
សប្តាហ៍នេះ :
42804 នាក់
ខែនេះ :
199131 នាក់
3 ខែនេះ :
531169 នាក់
សរុប :
1699782 នាក់