ថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ថ្នាក់ដឹកនាំខេត្ត  និងមន្ទីរជំនាញជុំវិញខេត្ត ទទួលស្វាគមន៍គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ ព្រឹទ្ធសភា
Fri,06 September 2019 (Time 05:18 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 50នាក់)


ខេត្តកំពត៖នាព្រឹកថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែ​កញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សាខេត្ត បានអញ្ជើញទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយគណៈ​ប្រតិភូគណៈ​កម្មការនីតិកម្ម និងយុត្តិធម៌ ព្រឹទ្ធសភាដើម្បីទទួលព័ត៍មានស្តីពី​ការដោះស្រាយវិវាទ​ទាំងឡាយក្នុង​ខេត្តកំពត ដឹកនាំដោយ ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ។

នៅក្នុងជំនួបខាងលើ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានរាយការណ៍ជូនប្រតិភូ អំពីសភាព​កា​រណ៍​រួមទូទៅ និងវឌ្ឍនភាពរីកចម្រើន ព្រមទាំងលទ្ធផលការងារសំខាន់ៗ ដែលរដ្ឋបាលខេត្តកំពត សម្រេចបានកន្លងមក និងផែនការទិសដៅអនុវត្តបន្ត នូវកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ក្នុងនីតិ​កាលទី៦ នៃរដ្ឋសភាព្រមទាំងបញ្ហាប្រឈម និងសំណូមពរនានា ដែលរដ្ឋបាលខេត្តកំពត បានជួប​ប្រទះ​កន្លងមក និងកំពុងបានខិតខំជំរុញការអភិវឌ្ឍជាប្រចាំ។

ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានប្រតិភូ បានឲ្យដឹងថា គណៈកម្មការចុះមកបំពេញបេសកកម្ម ក្នុងខេត្តកំពតពេលនេះ គឺក្នុងគោលបំណង ទទួលព័ត៍មានអំពីលទ្ធផលនៃការ​ដោះស្រាយវិវាទទាំង​ឡាយនៅការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ទូទាំងខេត្ត និងដំណើរការដោះស្រាយទំ​នាស់ដីធ្លី​របស់គណៈកម្មការសុរិយោដី ដែលបញ្ជូនមកខេត្ត សំណូមពរធ្វើវិសោធនកម្មច្បាប់ ឬ បំពេញបន្ថែម​ក្នុងច្បាប់ដោយឡែក ដែលជាសមត្ថកិច្ចរបស់ខ្លួនត្រូវបំពេញ និងការងារផ្សព្វផ្សាយ​ច្បាប់នៅក្នុង​ខេត្តខ្លួនអំពីការលំបាក និងការងាយស្រួល។

ឯកឧត្តម ប្រធានគណៈប្រតិភូ ក៏បានសំណូមពរផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំខេត្តកំពត គ្រប់លំដាប់ថ្នាក់ បន្តខិតខំចូលរួមជំរុញកិច្ចអភិវឌ្ឍន៍បន្ថែមទៀត ពិសេសការចូលរួមជំរុញការងារប្រតិបត្តិច្បាប់ ឲ្យបានកាន់តែប្រសើរឡើង៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ែន វិបុល៖កត្តាសុខសន្តិភាព និងការអភិវឌ្ឍជាតិ ដែលបានផ្ដល់ឲ្យពលរដ្ឋ មានជីវភា​ពធូរធារឡើងពីមួយថ្ងៃ ទៅមួយ​ថ្ងៃ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ បង្ហាញនូវក្តីមោទនភាព ចំពោះប្រទេសកម្ពុជា ដែលមិនកើត​មាននូវជម្លោះ​សាស​នា ដែលខុសពី​បណ្តាប្រទេសនានាមួយចំនួន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

កាកបាទក្រហមកម្ពុជាខេត្តកែម បានរៀបចំទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ក្រោម​ប្រធានបទ"​ សុខភាពកុមារកម្ពុជា​ នាពរលអនាគត" (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាល​ខេត្តកំពត ប្រារព្ធទិ​វាជាតិទីក្រុង​ស្អាត លើកទី៨ ឆ្នាំ២០២០ ក្រោមប្រធានបទ "ទីក្រុង​ស្អាតទី​ក្រុងដែលមានវិថីម្ហូបអាហារស្អាត" (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

រថភ្លើងបុករថយន្តដឹកដី ធ្វើឲ្យរថយន្តក្រឡាប់ បណ្តាលឱ្យរបួសធ្ងន់ អ្នកបើកបរ​រថយន្តម្នាក់ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2877 នាក់
ម្សិលមិញ :
3221 នាក់
សប្តាហ៍នេះ :
25681 នាក់
ខែនេះ :
183042 នាក់
3 ខែនេះ :
523588 នាក់
សរុប :
926008 នាក់