ថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
បុរសម្នាក់ ​បានស្លាប់ភ្លាមៗ នៅនឹងកន្លែង បន្ទាប់ពី​ចេញពី​ផឹកស៊ី​បើកបរ​មិនប្រយ័ត្ន បណ្ដាលឲ្យ​បុកខឿ​នផ្លូវ
Sat,07 September 2019 (Time 11:49 AM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 45នាក់)


ខេត្តកណ្តាល៖កាលពីវេលាម៉ោង១២និង២៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០​១៩ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយបុរសម្នាក់បើកម៉ូតូ​ចេញពី​កន្លែង​ផឹកស៊ី ខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យ​បុកខឿ​នផ្លូវស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។

ករណីនេះបានកើតឡើងនៅតាមបណ្ដោយផ្លូវលំ ចូលក្នុងវត្តខ្សុំ ស្ថិតនៅក្នុង​ភូមិខ្សុំ ឃុំបន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល។

បើតាមសម្ថតកិច្ចបាន​ឲ្យដឹងថា​៖ជនរងគ្រោះមានឈ្មោះ ជួង សុភា ភេទប្រុស អាយុ៣៣ឆ្នាំ មានទី​លំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល បើកបរម៉ូតូ​ម៉ាក់Smashas​ពណ៌​ខ្មៅពាក់​ស្លាកលេខ​ភ្នំពេញ 1BL34 93 បើកបរ​ចេញពីកន្លែង​ផឹកស៊ីផ្ទះបងប្អូន នៅក្រោយវត្តខ្សុំ។

សមត្ថកិច្ចបន្តថា​៖មុនពេលកើតហេតុ​ជនរងគ្រោះខាងលើបានជិះម៉ូតូ​ក្នុង​ទិសដៅពី​លិចទៅកើត​តាម​បណ្តាលផ្លូលំ​ចូលវត្ត​លុះមកដល់ចំណុចកើតហេតុក៏បានបុកខឿនផ្លូវវត្តខ្សុំ ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់នៅកន្លែង​កើតហេតុតែម្តង​។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន​បានមកដល់កន្លែងកើតហេតុ ក៏ធ្វើការ​វាស់វែ​ងនឹង​ពិនិត្យ​លើសាកសពរកឃើញថា សពពិត​ជាដួលបោកក្បាល​ទៅនឹងខឿន​ផ្លូវពិតប្រាកដមែន ហើយក៏​ប្រគល់​សពឲ្យទៅក្រុមគ្រួសា​រសាចញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែក​ម៉ូតូរងការខូច​ខាត​ស្រាលត្រូវ​បានបងប្អូនយកមករក្សាទុក្ខនៅផ្ទះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ែន វិបុល៖កត្តាសុខសន្តិភាព និងការអភិវឌ្ឍជាតិ ដែលបានផ្ដល់ឲ្យពលរដ្ឋ មានជីវភា​ពធូរធារឡើងពីមួយថ្ងៃ ទៅមួយ​ថ្ងៃ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ បង្ហាញនូវក្តីមោទនភាព ចំពោះប្រទេសកម្ពុជា ដែលមិនកើត​មាននូវជម្លោះ​សាស​នា ដែលខុសពី​បណ្តាប្រទេសនានាមួយចំនួន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

កាកបាទក្រហមកម្ពុជាខេត្តកែម បានរៀបចំទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ក្រោម​ប្រធានបទ"​ សុខភាពកុមារកម្ពុជា​ នាពរលអនាគត" (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាល​ខេត្តកំពត ប្រារព្ធទិ​វាជាតិទីក្រុង​ស្អាត លើកទី៨ ឆ្នាំ២០២០ ក្រោមប្រធានបទ "ទីក្រុង​ស្អាតទី​ក្រុងដែលមានវិថីម្ហូបអាហារស្អាត" (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

រថភ្លើងបុករថយន្តដឹកដី ធ្វើឲ្យរថយន្តក្រឡាប់ បណ្តាលឱ្យរបួសធ្ងន់ អ្នកបើកបរ​រថយន្តម្នាក់ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3047 នាក់
ម្សិលមិញ :
3221 នាក់
សប្តាហ៍នេះ :
25851 នាក់
ខែនេះ :
183212 នាក់
3 ខែនេះ :
523758 នាក់
សរុប :
926178 នាក់