ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០១៩
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ថ្នាក់ដឹកនាំខេត្តកំពត អញ្ជើញចូលរួមក្នុង​ពិធី បុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តស្នំប្រាំពីរ
Thu,19 September 2019 (Time 09:24 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 26នាក់)


ខេត្តកំពត៖នៅព្រឹកថ្ងៃព្រហស្បតិ៍​ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងលោកស្រី បានអញ្ជើញចូលរួម កាន់បិណ្ឌវេនទី៦ នៅវត្តស្នំប្រាំពីរ ស្ថិតនៅឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំ​ពត ។

ក្នុងកម្មវិធីកាន់បិណ្ឌនេះដែរមានការអញ្ជើញចូលរួ​មពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធា​នមន្ទីរអង្គភាពជំនាញជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ នាយក នាយករងទីចាត់ការ ប្រធានអនុប្រ​ធានអង្គភាពចំណុះ​សាលាខេត្ត មន្ត្រីរាជការ និងពុទ្ធិបរិស័ទ្ធ។

នាពិធីបុណ្យ​នេះឯកឧត្តម ជាវ តាយ អភិបាលខេត្ត​ បានប្រគេនយេគូដល់ព្រះសង្ឃ​ និងវេរចង្ហាន់​ប្រគេនព្រះសង្ឃ​ ដើ​ម្បីឧទ្ទិសកុសលផលបុណ្យជូនចំពោះបុព្វការីជន​ អ្នកស្នេហាជាតិ​ មាតាបិ​តាញាតិកា​ ៧សន្តាន​ ដែលបានចែកឋានទៅកាន់​លោកខាងមុខ​ ជាកិច្ចឆ្លងបុណ្យ។ 

សូមបញ្ជាក់ថា៖ក្នុងឱកាសវេនកាន់បិណ្ឌវេនទី៦ នៅវត្តស្នំប្រាំពីរ បច្ច័យចូលរួម សរុបចំនួន ៨,៩៥​០,០០០ រៀល។​ក្នុងនោះដែរឯកឧត្តមអភិបាលខេត្តកំពត ក៏បានឧបត្ថម្ភថវិកា សរុប២៤០.០០០រៀល ដល់ កងកម្លាំងចំនួន១២នាក់ ដោយម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បើកការដ្ឋាន​សាងសង់ផ្លូវបេ​តុងអា​មេ នៅ​ភូមិកំពង់បា​យខាងជើង ​សង្កាត់កំពង់​បាយ ក្រុងកំពត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាសា​លាផ្សព្វផ្សាយ ស្តីពីពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើអច​លនទ្រព្យ និងពន្ធដីធ្លីមិនប្រើប្រាស់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់រថយន្តបាឡែន លួចដឹកឈើប្រណិតមួយគ្រឿង នៅស្រុកអូរជុំ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន៤នាក់ ពាក់ពន្ឋ័ករណី​ជួញដូរគ្រឿងញៀន ទម្ងន់៤០គីឡូក្រាម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីសភាពការណ៍ទូទៅ នៅព្រះរាជា​ណាចក្រកម្ពុជា (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
993 នាក់
ម្សិលមិញ :
1720 នាក់
សប្តាហ៍នេះ :
19526 នាក់
ខែនេះ :
87872 នាក់
3 ខែនេះ :
212526 នាក់
សរុប :
300005 នាក់