ថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
កម្មវិធីវេទិកាសាធារណៈ ថ្នាក់ក្រោ​មជាតិលើប្រធានបទ “វឌ្ឍនភាព និងការជម្រុញអភិបាលកិច្ចល្អ ក្នុងការគ្រប់គ្រងធនធានជលផល”
Thu,19 September 2019 (Time 08:32 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 34នាក់)


ខេត្តកំពត៖​លោក ហាស់ សូបិន អភិបាលរ​ងខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម ជាវ​ តាយ​ អភិបាល នៃគណៈអភិបាលខេត្តកំពត​ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីវេទិកាសាធារណៈ ថ្នាក់​ក្រោមជាតិ​ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត​ ដែលមានសមាសភាពចូលរួមមកពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងខណ្ឌជលផល អង្គការសង្គមស៊ីវិល និងសហគមន៍នៅខេត្តជាប់តំបន់ឆ្នេររួមមាន៖ខេត្តកំពត កែប កោះកុង និង​ខេត្តព្រះសីហនុ សរុបចំនួន ៩០ រូប លើប្រធានបទ “វឌ្ឍនភាព និងការជម្រុញអភិបាលកិច្ចល្អ ក្នុងការគ្រប់គ្រងធនធានជលផល” ដែលពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ០៦រោច ខែបទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។

ចំពោះកា​ររៀបចំវេទិកាសាធារណៈនេះឡើង ក្នុងគោលបំណង ដើម្បីបង្ហាញពីវឌ្ឍន​ភាពនៃការ​ចូលរួមគ្រប់​គ្រងធនធានជលផល និងពិភាក្សាពីបញ្ហា តម្រូវការរបស់សហគមន៍ទៅស្ថាប័នជំនាញ និងអាជ្ញាធរ​ពាក់ព័ន្ធ ក្នុងការជួយអន្តរាគមន៍ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ និងស្វែងរកដំ​ណោះស្រាយប្រកបដោយប្រសិទ្ធិភាព ដើម្បីបង្កើនទំនាក់ទំនង និងកិច្ចស​ហការរវាងស​ហគមន៍នេ​សាទ អាជ្ញាធរមូលដ្ឋាន ជំនាញពាក់ព័ន្ធនានា និងអង្គការជាដៃគូផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​ខ្លួនបុរ​សម្នាក់ តាមពាក្យបណ្តឹងជនរងគ្រោះ ករណីជេរប្រមាថ និងគំរាម​បាញ់​សម្លាប់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ជូនពរ​បងប្អូន​ខ្មែរ-ចិន និងជនរួមជាតិទាំ​ងអស់ បានសប្បាយរីក​រាយ​ជួបជុំក្រុមគ្រួសារ នៅក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជំ​រាបទូត​អាមេរិក​ប្រចាំនៅកម្ពុជាថា រាជរដ្ឋាភិបាល​ប្រកាន់​ខ្ជាប់​នូវបាវចនា កែទំរង់​ខាងក្នុង បង្កើនមិត្តខាងក្រៅ ឈ​រលើស្មារតីឯករាជ្យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចអគ្គមហា​ពញាចក្រី ហេង សំរិន អំពាវនាវដល់ព្រះសង្ឃ ប្រជាពុទ្ធបរិស័ទ ចូលរួមដាំដុះ​រុក្ខជាតិឱសថ​ តាមវត្តអារាមនានា ដើម្បីបរិស្ថានស្អាត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហត្ថខេត្ត​កំពង់ឆ្នាំង បើកកិច្ចប្រជុំត្រួតពិ​និត្យ ការអនុវត្តតួនាទី ភារកិច្ច និងការងារកង​រាជអាវុធ​ហត្ថ​ប្រចាំខែមករា ទិសដៅការងារខែកុម្ភៈ ឆ្នាំ២២០២០ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3811 នាក់
ម្សិលមិញ :
3936 នាក់
សប្តាហ៍នេះ :
28853 នាក់
ខែនេះ :
222678 នាក់
3 ខែនេះ :
403895 នាក់
សរុប :
707948 នាក់