ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០១៩
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
លោកអភិបាលខេត្តកំពត ​បញ្ជាឲ្យស្ថាប័នជំនាញពាក់ព័ន្ធ កាយយកអាចម៍ដី ចេញពីមាត់ព្រែក ក្បាលរមាសជាបន្ទាន់
Thu,19 September 2019 (Time 05:38 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 12នាក់)


ខេត្តកំពត៖កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអ​ភិបាលខេត្តកំពត បានចុះពិនិត្យមើលទីតាំងដែល​ជនមិនស្គាល់មុខបាន​ចាក់លុបដីសាធារ​ណៈរបស់រដ្ឋ ត្រង់ចំណុច​ដៃព្រែក ខាងលិចស្ពានក្បាលរមាស ស្ថិតក្នុងភូមិសាស្រ្តស្រុកទឹកឈូ ខេត្តកំពត ដោយការចុះពិនិត្យនិងបញ្ជាឲ្យស្ថាប័ន្ធពាក់ព័ន្ធ ត្រូវតែកាយអាចម៍ដី​ចេញនេះ គឺជាលើក​ទីពីរហើយ ប៉ុន្តែគេហាក់មិនទាន់ឃើញផ្នែកជំនាញណាមួយអនុវត្តនៅឡើយទេ។

ក្នុងការដឹកនាំសហ​ការីចុះពិនិត្យលើកនេះ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានលើលឡើង​ថា ដីសាធារណៈរបស់រដ្ឋទាំង​អស់ គឺមិនអាចឲ្យបុគ្គលណាមួយមានសិទ្ធិកាន់កាប់ ឬទន្ទ្រានរំលោភ​យកតាមអំពើចិត្តបានឡើយ ព្រោះករណីបែបនេះវាមិនត្រឹមតែល្មើសច្បាប់ប៉ុណ្ណោះទេ ថែមទាំង​ជាទម្លាប់ដ៏អាក្រក់មួយដែលគួរតែចៀសវាងឲ្យបាន។ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា ចំពោះទី​តាំង​ដី​ដែល​បុគ្គលខិលខូចចាក់លុបនេះ គឺជាដៃព្រែកធម្មជាតិ ដែលមានមុខងារយ៉ាង​សំខាន់ក្នុង​ការបណ្តោះទឹកចេញពីប្រភពផ្សេងៗ សម្រាប់នាំចូលក្នុងព្រែកក្បាលរមាស ដើម្បីបញ្ជូនទៅក្នុង​សមុទ្រផងដែរ។

ក្នុងដំណាក់កាលនេះ លោកអភិបាលខេត្តក៏បានប្រគល់ភារកិច្ច តួនាទីដល់លោក នាក់ សុវណ្ណារី អភិបាលស្រុកទឹកឈូ ជាអ្នកដឹកនាំដល់ជំនាញនិងមន្ត្រីពាក់ព័ន្ធក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឲ្យបន្តតាមដានរាល់កា​រអនុវត្តកាយអាចម៍ដីនេះចេញវិញឲ្យអស់ ដូចសភាពដើមវិញ​ដោយគ្មាន​លក្ខខណ្ឌ។

ជាមួយនេះដែរ ឯកឧត្តម​អភិបាលខេត្តក៏បានណែនាំបន្ថែមទៀត ដោយតម្រូវឲ្យកាយអាចម៍ដីនេះ​ចេញឲ្យលឿននិងឆាប់បំផុត ដោយមិនត្រូវរង់ចាំឬរារែកអី្វឡើយ ហើយឯកឧត្តមក៏បានក្រើនរំឭ​កដល់មន្ត្រីពាក់ព័ន្ធ មុននឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋណាម្នាក់ សុំច្បាប់ចាក់ដីអភិវឌ្ឍន៍អី្វមួយ ត្រូវតែពិនិត្យឲ្យបានគ្រប់ឯកសារស្របទៅតាមច្បាប់ ថាតើការស្នើសុំចាក់ដីនោះ គាត់មានប័ណ្ណ​កម្មសិទ្ធិកាន់កាប់ស្របច្បាប់ដែរឬទេ?។

​ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ទៀតថា ក្នុងនាមអាជ្ញាធរមូលដ្ឋានមិនត្រូវអនុញ្ញាត​ឲ្យមានការ​ចាក់​លុបលើដីសាធារណៈរបស់រដ្ឋដោយខុសច្បាប់បែបនេះឡើយ យើងគួរតែចេះសហការគ្នា រួមគ្នា​ទប់​ស្កាត់រាល់បទល្មើសទាំងឡាយ ដែលបានបង្កផលប៉ះពាល់ដល់សម្បតិ្តសាធារណៈរបស់រដ្ឋ និងដីឯកជនដែលគេមានច្បាប់ទម្លាប់ត្រឹមត្រូវ ដើម្បីជៀសវាងកើតជាវិវាទទំនាស់ដីធ្លី នាំឲ្យមាន​ការលំបាកដល់អាជ្ញាធរនិងថ្នាក់ដឹកនាំ។

ជាចុងក្រោយ ឯកឧត្តម ​ជាវ តាយ អភិបាលខេត្តកំពត ក៏បានអំពាវនាវឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់​ព័ន្ធ​ត្រូវស្រាវជ្រាវ វែកមុខរកជនល្មើសឲ្យឃើញ ដើម្បីងាយស្រួលក្នុងការអនុវត្តច្បាប់ ដោយគ្មានការ​លើក​លែងឡើយ ធ្វើបែបនេះសម្រាប់ជាបទពិសោធន៍ និងជាគំរូមួយសម្រាប់អ្នកដ៏ទៃ ដើម្បីឲ្យពួក​គាត់​ចូល​រួម​គោរពច្បាប់ទាំងអស់គ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បើកការដ្ឋាន​សាងសង់ផ្លូវបេ​តុងអា​មេ នៅ​ភូមិកំពង់បា​យខាងជើង ​សង្កាត់កំពង់​បាយ ក្រុងកំពត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាសា​លាផ្សព្វផ្សាយ ស្តីពីពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើអច​លនទ្រព្យ និងពន្ធដីធ្លីមិនប្រើប្រាស់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់រថយន្តបាឡែន លួចដឹកឈើប្រណិតមួយគ្រឿង នៅស្រុកអូរជុំ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន៤នាក់ ពាក់ពន្ឋ័ករណី​ជួញដូរគ្រឿងញៀន ទម្ងន់៤០គីឡូក្រាម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីសភាពការណ៍ទូទៅ នៅព្រះរាជា​ណាចក្រកម្ពុជា (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1030 នាក់
ម្សិលមិញ :
1720 នាក់
សប្តាហ៍នេះ :
19563 នាក់
ខែនេះ :
87909 នាក់
3 ខែនេះ :
212563 នាក់
សរុប :
300042 នាក់