ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០១៩
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ឧបទ្ទវហេតុ​គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តសឺមីសណ្ដោងរម៉ក បុករថយន្ត១​គ្រឿង​ទៀត បណ្តាលឲ្យបុរសម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម
Thu,19 September 2019 (Time 04:51 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 12នាក់)


ខេត្តកំ​ពង់ឆ្នាំង៖កាលពីវេលាម៉ោងជាង៥ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ មានឧបទ្ទវហេតុគ្រោះ​ថ្នាក់ចរាចរណ៍មួយបា​នកើតឡើង រវាងរថយន្តសឺមីសណ្ដោងរម៉ក និងរថយន្តម៉ាក ហ៊ីណូ នៅលើកំ​ណាត់ផ្លូវ​ជាតិលេខ៥ ត្រង់ចំណុចមុខការាស់សាំងតេលា ស្ថិតក្នុងភូមិអូរតានេះ ឃុំរលារប្អៀរ ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង បណ្តាលឲ្យបុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ជនរងគ្រោះដែ​លស្លាប់បាត់ប​ង់ជីវិតក្នុងហេតុការណ៍ខាងលើនេះឈ្មោះសាង  ពៅ អាយុ២៨ឆ្នាំ ជាតៃកុងរថ​យន្ត មានទីលំនៅក្នុងភូមិជុំហ្នឹង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្ត បាត់ដំបង ក្រោយ ពេល​កើត​ហេតុជនរងគ្រោះត្រូវបានមិត្តភ័ក្កិដែលរួមដំណើរជាមួយ ជួលរថយន្តដឹកយកទៅស្រុកកំណើតឯខេត្តបាត់ដំបង។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើង​ដោយរថយន្តសឺមីសណ្ដោងរម៉កមួយគ្រឿងម៉ាក FOSO ពណ៌សពាក់ស្លាកលេខតាកែវ 3A. 1400 បើកបរពីទិសខា​ងជើង ទៅត្បូង លុះមកដល់ចំ​ណុចកើតហេតុខាងលើក៏​បានទៅបុករ​ថយន្តមួយ​គ្រឿងទៀតម៉ាក ហ៊ីណូពណ៌សពាក់ស្លាកលេខកំពង់ចាម 3A .2767 ដែលខូច ឈប់ចត​លើផ្លូវជាតិពីក្រោយ ក្នុងដំណើរស្របទិសគ្នាបណ្តាលឲ្យស្លាប់មនុស្សម្នាក់ ដែលជាតៃកុងរថយន្ត FOSO នៅនឹងកន្លែងកើតហេតុ បង្កឲ្យរថយន្ត២គ្រឿងខូចខាតធ្ងន់និងស្រាល។

ម្ចាស់រថយន្តដែលខូច ហើយឈប់ចតនៅលើផ្លូវខាងលើនេះ បានឲ្យដឹងថា រថយន្តរបស់គាត់ដោ​យមានការរអាក់រអួលក្នុងការធ្វើដំណើរ គាត់ក៏បានឈប់រថយន្ត ចតនៅទល់មុខការ៉ា​សសាំងតេលា​នេះមួយភ្លែត ដើម្បីធ្វើការជួសជុលហើយបនិងបន្តដំណើរទៅមុខទៀត ព្រោះដោយសារតែទីនេះ គឺជាកន្លែងមានភ្លើងរបស់ការាស់សាំងបំភ្លឺ វាងាយស្រួលក្នុងការបង្កលក្ខណៈ ដល់អ្នកធ្វើដំណើរ មើលឃើញជៀសវាងការគ្រោះថ្នាក់ដោយយថាហេតុ ដោយគាត់ទើបតែចតបានតែ១០ ទៅ១៥ នាទីតែប៉ុណ្ណោះ ក៏ត្រូវរថយន្តខាងលើបើក​មកបុករថយន្តរបស់គាត់ពី ក្រោយពេញទំហឹង បណ្ដាល​ឲ្យ​គ្រោះថ្នាក់ធ្ងន់ធ្ងរបែបនេះតែម្ដង។

ក្រោយកើតហេតុ រថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចអូសយកមករក្សា ទុកនៅអធិការដ្ឋាននគរ​បាលស្រុករលារប្អៀរ រងចាំធ្វើការដោះស្រាយជាក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បើកការដ្ឋាន​សាងសង់ផ្លូវបេ​តុងអា​មេ នៅ​ភូមិកំពង់បា​យខាងជើង ​សង្កាត់កំពង់​បាយ ក្រុងកំពត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាសា​លាផ្សព្វផ្សាយ ស្តីពីពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើអច​លនទ្រព្យ និងពន្ធដីធ្លីមិនប្រើប្រាស់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់រថយន្តបាឡែន លួចដឹកឈើប្រណិតមួយគ្រឿង នៅស្រុកអូរជុំ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន៤នាក់ ពាក់ពន្ឋ័ករណី​ជួញដូរគ្រឿងញៀន ទម្ងន់៤០គីឡូក្រាម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីសភាពការណ៍ទូទៅ នៅព្រះរាជា​ណាចក្រកម្ពុជា (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1005 នាក់
ម្សិលមិញ :
1720 នាក់
សប្តាហ៍នេះ :
19538 នាក់
ខែនេះ :
87884 នាក់
3 ខែនេះ :
212538 នាក់
សរុប :
300017 នាក់