ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០១៩
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
អង្គភាពអ្ន​កនាំពាក្យរាជរដ្ឋាភិ​បាលកម្ពុជា ធ្វើ​សន្និសីទសារព័ត៌មាន ស្ដីពី «ករណីប្រមាថ​ព្រះមហា​ក្សត្រ»
Thu,19 September 2019 (Time 03:00 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 11នាក់)


រាជធានីភ្នំពេញ៖នា​ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បាន​ធ្វើ​សន្និសីទសារព័ត៌មាន ស្ដីពី «ករណីប្រមាថព្រះមហាក្សត្រ» នៅសាលប្រជុំ B នៃទីស្ដីកា​រគណៈ​រដ្ឋមន្ដ្រី។
បើយោងតាមសេចក្ដីជូនដំណឹងរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា សន្និសីទនេះធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយជូនសាធារណជន អំពីគោលការណ៍ និងវិ​ធាន​ច្បាប់ ដែលមានចែងជាធរមាន ក្នុងករណីធ្វើឲ្យប៉ះ​ពាល់ដល់ព្រះកិត្តិនាម អង្គព្រះមហាក្សត្រ ដែលជាទី​គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត របស់ប្រជាជាតិកម្ពុជា។
សូមបញ្ជាក់ផងដែរ​ថា ការធ្វើសន្និសីទសារព័ត៌មាននេះក្រោយពេលដែលទណ្ឌិត សម រង្ស៉ី បានធ្វើ​កិច្ចសម្ភា​សន៍​ជាមួយវិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ដោយ​បានប្រមាថ​យ៉ាងធ្ងន់ធ្ងរលើ អង្គព្រះមហាក្សត្រជាថ្មីម្តងទៀត ដោយបាន​វាយប្រហា​រថា ព្រះម​ហាក្សត្រជា​(ចំ​ណាប់ខ្មាំង និងជា អាយ៉ង)របស់សម្តេចតេជោ ហ៊ុន សែន និង​ចង់រក្សាតែរាជបល្ល័ងរបស់ទ្រង់។

នៅក្នុងសន្និសីទសារព័ត៌មាននេះ មានការចូលរួមពីឯកឧត្តមបណ្ឌិត រស់ ចន្ទ្រាបុត្រ ទីប្រឹក្សា​ផ្ទាល់​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាសាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយ និង​ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រ​សួងយុត្តិធម៌ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត​ក សម្លាប់ស្ត្រី​មេម៉ាយ​កូន​ពីរ​ នៅ​ស្រុក​សំរោង ត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ឃាត់ខ្លួនបាននៅ​ចំណុច​កំពង់ចំឡង​ស្វាយជ្រុំ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ស្លាប់២​នាក់ របួសធ្ងន់ស្រាល៩នាក់ ក្នុងឧបទ្ទវហេតុគ្រោះ​ថ្នាក់ចរាចរ រថយន្តសាមយ៉ុង ​បុកកន្ទុយ​រថយន្ត​សណ្តោងទាំងយប់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បើកការដ្ឋាន​សាងសង់ផ្លូវបេ​តុងអា​មេ នៅ​ភូមិកំពង់បា​យខាងជើង ​សង្កាត់កំពង់​បាយ ក្រុងកំពត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាសា​លាផ្សព្វផ្សាយ ស្តីពីពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើអច​លនទ្រព្យ និងពន្ធដីធ្លីមិនប្រើប្រាស់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់រថយន្តបាឡែន លួចដឹកឈើប្រណិតមួយគ្រឿង នៅស្រុកអូរជុំ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1068 នាក់
ម្សិលមិញ :
1720 នាក់
សប្តាហ៍នេះ :
19601 នាក់
ខែនេះ :
87947 នាក់
3 ខែនេះ :
212601 នាក់
សរុប :
300080 នាក់