ថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
កិច្ចប្រជុំ ស្តីពីសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាពសង្គម នៅខេត្តព្រះសីហនុ
Tue,10 September 2019 (Time 07:37 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 77នាក់)


ខេត្តព្រះសីហនុ៖នាព្រឹកថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម សា​យ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន​ខេត្តព្រះសីហនុ ឯកឧត្ដម នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ស្នងការន​គរ​បាលជាតិ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិប​តី​ក្នុងកិច្ចប្រជុំ ស្តីពីសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាព នៅខេត្តព្រះសីហនុ។ 


ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ខេត្តព្រះ​សីហនុ​មានវិនិយោគិន ពាណិជ្ជករ អាជីវករ ប្រកបរបររកស៊ីកាន់ តែច្រើន បង្កើននូវទំនុកចិត្តពីភ្ញៀវទេសចរ ដែលមកសម្រាកកម្សាន្តនៅខេត្តកាន់តែសប្បាយរីករាយ និងមាន​សុវត្ថិភាពនៅលើ​ទឹកដីខេត្តព្រះសី​ហនុ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ មានការបណ្ដាក់ទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីសំណាក់​វិនិ​យោគិន ពិសេសវិនិយោគចិន ជាហេតុធ្វើឲ្យខេត្តព្រះ សីហនុ មានការរីកចម្រើនយ៉ាងឆាប់រហ័ស ផ្អែកលើគ្រប់វិស័យ បានជម្រុញ ឱ្យមានកំណើនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តផ្សងៗមកធ្វើការងារ និងប្រកបរបរទៅតាមជំនាញ និងសមត្ថភាពដែលខ្លនមាន ។
បច្ចុប្បន្នអ្នកវិនិយោគ ចិន ស្ថិតលំដាប់លេខ១ ដែលមកបណ្ដាក់ទុន និងវិនិយោគភាគច្រើនក្នុងវិ​ស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន សំណង់ ទេសចរណ៍ និងកាស៊ីណូ។

ក្នុងនោះគណៈបញ្ជាការឯកភាពខេត្តបានដាក់ចេញនៅវិធានការមួយចំនួនដល់កងកម្លាំងឯកភាព ក្នុងនោះដោយធ្វើរដ្ឋបាលចំហរតាមផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ កន្លែងស្នាក់នៅអចិ​ន្ត្រៃយ៍​របស់ជនបរទេស។
ពង្រឹងសកម្មភាពត្រួតពិនិត្យអាវុធជាតិផ្ទុះ ជនអន្តោប្រវេសន៍ គ្រឿងញៀន ពង្រឹងអនុវត្តច្បាប់​ចរាចរណ៍ផ្លូវ​គោកមួយសប្តាហ៍២ដង ។សហការល្បាតជាប្រចាំរៀងរាល់រាត្រីក្នុងក្រុងព្រះសីហនុ ពិសេសគោលដៅស្មុគស្មាញទាំង២០។
ចាត់វិធានការដល់ជនបរទេសដែលចងការប្រាក់ខុសច្បាប់បង្កឲ្យមានបទល្មើស ករណីឃាត់ខ្លួន​ស្នើសុំទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីសុំបណ្ដេញ ចេញពីប្រទេស។
ឃាត់ទុករថយន្តដែលគ្មានស្លាកលេខ ឆែករកបទល្មើស ក្នុងករណីគ្មានបទល្មើសត្រូវ​ឃាត់រថយន្ត​ទុក នៅមន្ទីរសាធារណៈការ ធ្វើការផាកពិន័យតម្រូវឲ្យធ្វើស្លាកលេខទើបអនុញ្ញាតត្រឡប់ទៅវិញ។

ឯកឧត្តម សាយ សំអាល់់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានក្រុមការងារថ្នាក់ជា​តិចុះមូលដ្ឋានខេត្ត​ព្រះសីហនុ បានវាយតម្លៃ កោតសរសើរមន្ត្រីរបស់យើង ដែលបានខិតខំប្រឹងប្រែងអ​នុវត្តការងា​រមិនខ្លាចនឿយ​ហត់ ក្នុងការចូលរួមអភិវឌ្ឍន៍ខេត្ត មានការរីកចម្រើន ពិសេសលើវិស័យសំណង់ មានសន្ទុះកើនឡើង ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ បង្ហាញនូវក្តីមោទនភាព ចំពោះប្រទេសកម្ពុជា ដែលមិនកើត​មាននូវជម្លោះ​សាស​នា ដែលខុសពី​បណ្តាប្រទេសនានាមួយចំនួន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

កាកបាទក្រហមកម្ពុជាខេត្តកែម បានរៀបចំទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ក្រោម​ប្រធានបទ"​ សុខភាពកុមារកម្ពុជា​ នាពរលអនាគត" (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាល​ខេត្តកំពត ប្រារព្ធទិ​វាជាតិទីក្រុង​ស្អាត លើកទី៨ ឆ្នាំ២០២០ ក្រោមប្រធានបទ "ទីក្រុង​ស្អាតទី​ក្រុងដែលមានវិថីម្ហូបអាហារស្អាត" (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

រថភ្លើងបុករថយន្តដឹកដី ធ្វើឲ្យរថយន្តក្រឡាប់ បណ្តាលឱ្យរបួសធ្ងន់ អ្នកបើកបរ​រថយន្តម្នាក់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រាប់យុទ្ធភ័ណ្ឌ ​មិនទាន់ផ្ទុះចំនួន៤គ្រាប់ ត្រូវបានពលរដ្ឋ ប្រទះឃើញ​នៅស្រុក​ភ្នំព្រឹក (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2780 នាក់
ម្សិលមិញ :
3221 នាក់
សប្តាហ៍នេះ :
25584 នាក់
ខែនេះ :
182945 នាក់
3 ខែនេះ :
523491 នាក់
សរុប :
925911 នាក់