ថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញជួបពិភាក្សាការងារ ជាមួយឯកអគ្គរដ្ឋ​ទូតមីយ៉ា​ម៉ាថ្មី ប្រចាំនៅប្រចាំកម្ពុជា នៅវិមា​នសន្តិភាព
Tue,10 September 2019 (Time 07:18 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 57នាក់)


រាជធានីភ្នំពេញ៖​នាព្រឹកថ្ងៃអង្គារទី១០ ខែកញ្ញា ឆ្នាំ ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សា​ការងារជាមួយ​ឯក​ឧត្តម ធីត លីន អន (Thit Linn Ohn )ជាឯកអគ្គរដ្ឋទូតមីយ៉ាម៉ាថ្មី ប្រចាំនៅប្រចាំកម្ពុជា នៅវិមា​នសន្តិភាព។ 

ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ឯកឧត្តមឯកអគ្គរដ្ឋ​ទូតមីយ៉ាន់ម៉ាប្រចាំនៅ​កម្ពុជាយ៉ាងកក់ក្តៅ និងអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានតែងតាំង​ជាឯកអគ្គរដ្ឋទូតប្រចាំ​នៅប្រទេសកម្ពុជា ហើយសម្ដេចតេជោសង្ឃឹមថាសម្រាប់វត្ត​មានឯកឧត្តមនៅ​ក្នុងអាណត្តិ​នេះ និង​បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនងក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងមីយ៉ាន់ម៉ា។

សម្ដេចតេជោ បានមានប្រសាសន៍ថា ប្រទេសយើងទាំងពីរគឺមានទំនាក់ទំនង​ជាមួយគ្នាជាយូរ​លង់ណាស់មក ហើយទំហំពាណិជ្ជកម្មរវាងប្រទេសយើង​ទាំងពីរនៅមានកម្រិតនៅឡើយ ដោយមិន​ទាន់សក្តិសមទៅនឹងសក្តានុពលដែលប្រទេសទាំងពីរមាននោះទេ។ ដូច្នេះសម្ដេចតេជោ សូមឲ្យមា​នការ​ជំរុញបន្ថែមទៀតក្នុងការបង្កើននៅកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗជាច្រើនទៀត។

សម្ដេចតេជោក៏បានជំរុញឲ្យការធ្វើពាណិជ្ជកម្មច្រើនបន្ថែមទៀតក្នុងតំបន់អាស៊ាន ដើម្បីបង្កើត​ទីផ្សារយើងឲ្យកាន់តែទូលំទូលាយ ហើយសម្ដេចជំរុញឲ្យមានការពិនិត្យមើល តើយើងគួរធ្វើអ្វីខ្លះ? ដើម្បីជំរុញឲ្យទំហំពាណិជ្ជកម្មនៃប្រទេសយើងទាំងពីរកាន់តែមានទំហំធំឡើងនាពេលខាងមុខនេះ។

ជាមួយគ្នានោះដែរឯកឧត្តម  ធីត លីន អន បានសម្ដែងនូវការអរគុណ​ចំពោះសម្ដេចតេជោនាយក​រដ្ឋមន្ត្រី ដែលបានផ្ដល់ឱកាសឲ្យឯកឧត្តមបានជួបសំដែងការគួរសមនាពេលនេះ ហើយឯក​ឧត្តម​បានជម្រាប​ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ឯកឧត្ដមបានអញ្ជើញម​កដល់ប្រទេសកម្ពុជា​កាលពីថ្ងៃទី១០ ខែសីហា ២០១៩ ។ ឯកឧត្តមពិតជារីករាយដែលបានមកបំពេញបេសកកម្មការងារនៅក្នុងប្រទេសកម្ពុជា ហើយឯកឧត្តម​ស​ន្យាថា នឹងខិតខំប្រឹងប្រែងបំពេញការ​ងារជាពិសេសលើទំនាក់ទំនង​រវាងប្រទេសទាំងពីរឲ្យកាន់​តែមានភាពល្អប្រសើរ។ 

ឯកឧត្តម នឹងជំរុញឲ្យមានការរៀបចំនូវការប្រារព្ធខួបលើកទី៦៥ ឆ្នាំនៃទំនាក់ទំនងការទូតនៃ​ប្រទេ​សទាំងពីរ និងប្ដេជ្ញាខិតខំយកចិត្តទុកដាក់ជំរុញកិច្ចសហប្រតិបត្តិការនានាបន្ថែមទៀត ជាពិសេស​លើ​ការ​ធ្វើ​ពាណិជ្ជកម្មទេសចរណ៍ ការហោះហើរត្រង់ ការផ្លាស់ប្តូការសិក្សារបស់និស្សិត ក៏ដូចជា​ប្រជា​ជន និងប្រជាជនផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ែន វិបុល៖កត្តាសុខសន្តិភាព និងការអភិវឌ្ឍជាតិ ដែលបានផ្ដល់ឲ្យពលរដ្ឋ មានជីវភា​ពធូរធារឡើងពីមួយថ្ងៃ ទៅមួយ​ថ្ងៃ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ បង្ហាញនូវក្តីមោទនភាព ចំពោះប្រទេសកម្ពុជា ដែលមិនកើត​មាននូវជម្លោះ​សាស​នា ដែលខុសពី​បណ្តាប្រទេសនានាមួយចំនួន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

កាកបាទក្រហមកម្ពុជាខេត្តកែម បានរៀបចំទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ក្រោម​ប្រធានបទ"​ សុខភាពកុមារកម្ពុជា​ នាពរលអនាគត" (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាល​ខេត្តកំពត ប្រារព្ធទិ​វាជាតិទីក្រុង​ស្អាត លើកទី៨ ឆ្នាំ២០២០ ក្រោមប្រធានបទ "ទីក្រុង​ស្អាតទី​ក្រុងដែលមានវិថីម្ហូបអាហារស្អាត" (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

រថភ្លើងបុករថយន្តដឹកដី ធ្វើឲ្យរថយន្តក្រឡាប់ បណ្តាលឱ្យរបួសធ្ងន់ អ្នកបើកបរ​រថយន្តម្នាក់ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2986 នាក់
ម្សិលមិញ :
3221 នាក់
សប្តាហ៍នេះ :
25790 នាក់
ខែនេះ :
183151 នាក់
3 ខែនេះ :
523697 នាក់
សរុប :
926117 នាក់