ថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ពលរដ្ឋងា​យរងគ្រោះចំនួន២៦១គ្រួសារ ទទួលអំណោយមនុស្សធម៌ ពី​សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត
Tue,10 September 2019 (Time 06:28 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 51នាក់)


ខេត្តកំពត៖ដោយ​មើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ នាព្រឹកថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈកម្មការកាកបាទក្រហមកម្ពុជា សាខាខេត្តកំពត បានអញ្ជើញចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន២៦១គ្រួសារ មកពីស្រុកទឹកឈូ និងក្រុងកំពត។

អញ្ជើញចូលរួមក្នុងពិធីនេះមា​ន ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត ប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត សមា​ជិកគណៈកម្មាធិការ សមាជិកសកម្ម ក្រុមប្រតិបត្តិ យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្ត អាជ្ញាធរ​ភូមិ ឃុំ សង្កាត់ និងប្រជាពលរដ្ឋងាយរងគ្រោះ សរុប ៣៩៣នាក់ ។

ឯកឧត្តម អភិបាលខេត្តកំពត បានមានប្រសាសន៍ថា៖ពិធីចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋនាថ្ងៃនេះ ស្តែងឲ្យឃើញអំពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់របស់ខេត្ត ដែលបានខិតខំកៀរគថវិកា ព្រមទាំងមានការចូលរួមឧបត្ថម្ភ ពីសប្បុរសជន ដើម្បីជួយដោះស្រាយទុក្ខលំបាក របស់ប្រជាពលរដ្ឋ។

ក្នុងនោះ ឯកឧត្តម អភិបាលក៏បានស្នើសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ ដោយជំនួយកាកបាទក្រហមមានចំនួនតិចតួចមិនបានសមស្របទៅនឹងទំហំនៃការខ្វះខាតរបស់បងប្អូនឡើយ ប៉ុន្តែទោះជាយ៉ាងណាក៏អំ​ណោយនេះអាចជួយសម្រាលទុក្ខ​លំបាករបស់បងប្អូនប្រជាព​លរ​ដ្ឋ​យើងបានមួយរយៈផងដែរ ។

ចំពោះអំណោយដែលបានចែកជូនរួមមាន៖អង្ករ២៥គីឡូក្រាម, ឃីត(មុង ភួយ ក្រមា សារ៉ុង)ចំនួន​០១,មី១​កេស,ស្ករស ១គីឡូក្រាម,ទឹកស៊ីអ៊ីវ១យួរ,ត្រីខ១០កំប៉ុង,ថវិកាសរុប២,៦១០,០០០រៀល ដោយមួយគ្រួសារទទួលបានថវិកា១ម៉ឺនរៀល ។

ក្នុងនោះដែរឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភថវិកាសរុប ១,០៤០០,០០រៀល ដល់យុវជនកាក​បាទ​ក្រហម​ចំនួន១០នាក់, អ្នកស្ម័គ្រចិត្តចំនួន២៨នាក់,នរគបាលចំនួន២០នាក់, កងរាជអាវុធ​ហត្ថចំនួន៨នាក់,ប្រជាការពារចំនួន២៨នាក់,និងមេភូមិ ចំនួន១០នាក់ ដោយម្នាក់ទទួល​បានថវិកា១ម៉ឺនរៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ែន វិបុល៖កត្តាសុខសន្តិភាព និងការអភិវឌ្ឍជាតិ ដែលបានផ្ដល់ឲ្យពលរដ្ឋ មានជីវភា​ពធូរធារឡើងពីមួយថ្ងៃ ទៅមួយ​ថ្ងៃ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ បង្ហាញនូវក្តីមោទនភាព ចំពោះប្រទេសកម្ពុជា ដែលមិនកើត​មាននូវជម្លោះ​សាស​នា ដែលខុសពី​បណ្តាប្រទេសនានាមួយចំនួន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

កាកបាទក្រហមកម្ពុជាខេត្តកែម បានរៀបចំទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ក្រោម​ប្រធានបទ"​ សុខភាពកុមារកម្ពុជា​ នាពរលអនាគត" (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាល​ខេត្តកំពត ប្រារព្ធទិ​វាជាតិទីក្រុង​ស្អាត លើកទី៨ ឆ្នាំ២០២០ ក្រោមប្រធានបទ "ទីក្រុង​ស្អាតទី​ក្រុងដែលមានវិថីម្ហូបអាហារស្អាត" (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

រថភ្លើងបុករថយន្តដឹកដី ធ្វើឲ្យរថយន្តក្រឡាប់ បណ្តាលឱ្យរបួសធ្ងន់ អ្នកបើកបរ​រថយន្តម្នាក់ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3035 នាក់
ម្សិលមិញ :
3221 នាក់
សប្តាហ៍នេះ :
25839 នាក់
ខែនេះ :
183200 នាក់
3 ខែនេះ :
523746 នាក់
សរុប :
926166 នាក់