ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ឯកឧត្តម​ ម៉ែន វិបុល ដឹកនាំកិច្ចប្រជុំ ​និងចុះហ​ត្ថលេខា​លើខ្លឹមសា​របំពេញបន្ថែម នៃកិច្ចព្រម​ព្រៀង​ស​ហប្រតិបត្តិកា​ររវាងរដ្ឋបាលខេត្តស្វាយ​រៀង និងខេត្តឡុងអាន
Tue,10 September 2019 (Time 05:40 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 105នាក់)


ខេត្តស្វាយរៀង​៖នា​ព្រឹកអង្គារ៍១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែ​កញ្ញា ឆ្នាំ២០១៩​នេះ ឯកឧត្តម ម៉ែន​ វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ដឹក​នាំប្រតិ​ភូ​ខេត្តស្វាយរៀង កិច្ចប្រជុំបូក​សរុបការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដំណា​ក់កាល២០១៦ - ២០​១៩ និងពិធីចុះហត្ថលេខាលើខ្លឹមសារបំពេញបន្ថែម នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងរដ្ឋ​បាលខេត្តស្វាយរៀង និងគណៈកម្មាធិការប្រជាជនខេត្តឡុងអាន នៃសាធារណរដ្ឋសង្គ​មនិយមវៀត​ណាម(នៅសាលប្រជុំសាលាខេត្តស្វាយរៀង )។

សមាសភាពដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ អមដំណើឯកឧត្តមអភិបាលខេត្តមាន ឯកឧត្តម លោក លោកស្រីថ្នាក់ដឹកនាំប្រតិភូខេត្តស្វាយរៀង។ចំណែកប្រទេសវៀតណាមដឹកនាំដោយឯកឧត្តម ជិន វ៉ាន់កិន ប្រធានគណៈកម្មាធិការប្រជាជន ខេត្តឡុងអាន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អមដំណើរដោយឯកឧត្តម លោក លោក​ស្រីថ្នាក់ដឹកនាំប្រតិភូខេត្តឡុងអានជាច្រើនរូបផងដែរ។

មានប្រសា​សន៍ក្នុងឱកាសនេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានចាត់ទុកកិច្ច​ប្រជុំបូកសរុបការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដំណាក់កាល ២០១៦-២០១៩ ពិតជាបា​នទទួលនូវលទ្ធផលល្អៗជាច្រើនដូចជា ជួយបង្កើននូវកា​រពង្រឹងកិច្ចសហ​ប្រតិ​បត្តិកា​រកាន់រឹងមាំ និងល្អប្រសើរលើមូលដ្ឋានសមិទ្ធផលដែលខេត្ដទាំងពីរ (ស្វាយរៀង-ឡុងអាន) ក្នុងនោះបានរួមគ្នាសម្រេចបាន ជាពិសេសលើបណ្ដាវិស័យនានា ដែលមានចែងក្នុងកិច្ចព្រមព្រៀង ដើម្បីជួយសម្រួល និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនខេត្តទាំងពីរ ក៏ដូចជាជំ​រុញ​កំណើនសេដ្ឋកិច្ច និងការសម្រេចបាននូវចក្ខុវិស័យនៃការប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់ដែល​មានការអភិវឌ្ឍន៍ និងប្រកបដោយសន្តិភាព សាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ ភាតរភាព និងចីរភាព ស្របតាមស្មារតី នៃកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងបណ្ដា​ខេត្តជាប់ព្រំដែន៕

ព័ត៌មានគួរចាប់អារម្មណ៍

រំលំដងស្ទូច នៅក្នុងបុរី«ដឹផាក ស៊ីធី ប៉ោយប៉ែត» ប​ណ្តាល​ឲ្យស្លាប់​៥ របួស៤ នៅ​ក្រុងប៉ោយប៉ែត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជើញជួបប្រជុំពិ​ភាក្សាជាមួយ គណៈ​ប្រតិភូ​ក្រសួង​សុខាភិបាល និងអង្គកា​រសុខភា​ពពិ​ភព​លោក (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំ​ផ្សព្វផ្សាយ ណែនស្តីពី គុណភាព អនាម័យ ដល់ម្ចាស់សហគ្រាស និងសិ​ប្បក​ម្មផលិតទឹ​កកក ទឹកក​កអនាម័យ ក្នុងខេត្តកណ្តាល (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋា​ភិបាលកម្ពុជា សម្រេចផ្អា​កជើងហោះហើរ មកពីប្រទេសហ្វីលីពីន មួយរយៈ ចាប់ពីថ្ងៃទី១៣ ខែ​សី​ហា តទៅ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ែ​ន វិបុល អភិបាលខេត្តស្វាយរៀង អនុញ្ញាឱ្យឯកអគ្គរដ្ឋទូត ទីម័រខាងកើត ជួបសម្តែង​ការគួសម និងពិភាក្សាការងារ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5095 នាក់
ម្សិលមិញ :
5162 នាក់
សប្តាហ៍នេះ :
50657 នាក់
ខែនេះ :
282453 នាក់
3 ខែនេះ :
649053 នាក់
សរុប :
1977300 នាក់