ថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០១៩
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ទេស​រដ្ឋមន្ដ្រី គន់ គីម ដឹកនាំក្រុមការងារ​ ចុះពិនិត្យស្ថា​នភាព និងចែកអំណោយជូន​ព​ល​រដ្ឋចំនួន១,​៣​០០គ្រួសា​រ រ​ស់នៅស្រុកកំ​ព​ង់សៀម កំពុងរង់ផ​លប៉ះ​ពាល ​ដោយទឹកជំនន់
Tue,10 September 2019 (Time 04:42 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 5នាក់)


ខេត្តកំពង់ចាម៖នៅព្រឹកថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ២​០១៩នេះ លោកទេសរដ្ឋ​មន្ត្រី គន់ គីម អនុប្រធានទី១ គណៈ​កម្មាធិ​ការជា​តិគ្រប់គ្រងគ្រោះមហ​ន្តរាយ និ​ងលោក​​ អ៊ុន​ ចាន់ដា អភិបាល នៃគណៈ​អភិបាល​ខេត្តកំពង់ចាម ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញ​ចុះពិនិត្យស្ថានភាព និងយក​អំណោយ​ទៅ​ចែកជូន​ប្រជាពលរដ្ឋចំនួន១,៣០០គ្រួសារ នៅឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែល​កំពុងរង់​ផលប៉ះពាលដោយសារទឹកជំនន់។

ទេសរដ្ឋមន្ដ្រី គន់ គីម បានឲ្យដឹងថា អំណោយដែលត្រូវ​ចែកជូន​ប្រជាពល​រដ្ឋទាំង១,៣០០គ្រួសារនេះ គឺជាការឧបត្ថម្ភរប​ស់លោក សៀង ណាំ និងលោក វេង សាខុន ដែលជា​ប្រធាន​គណៈពង្រឹងស្រុកកំពង់​សៀម និងឃុំកោះសំរោង ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន នា​យ​ករដ្ឋមន្ដ្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានក្រើនរំលឹកដល់ប្រជា​ពលរដ្ឋដែលកំពុង​ជួប​បញ្ហា​ទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព និងប្រុងប្រយ័ត្នចំពោះសត្វអសិរពិសផ្សេងៗ ពិសេស​ចំពោះ​កូនចៅៗ ជៀសវាងមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តកំពត អញ្ជើញចូលរួមក្នុង​ពិធី បុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តស្នំប្រាំពីរ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មវិធីវេទិកាសាធារណៈ ថ្នាក់ក្រោ​មជាតិលើប្រធានបទ “វឌ្ឍនភាព និងការជម្រុញអភិបាលកិច្ចល្អ ក្នុងការគ្រប់គ្រងធនធានជលផល” (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកអភិបាលខេត្តកំពត ​បញ្ជាឲ្យស្ថាប័នជំនាញពាក់ព័ន្ធ កាយយកអាចម៍ដី ចេញពីមាត់ព្រែក ក្បាលរមាសជាបន្ទាន់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបទ្ទវហេតុ​គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តសឺមីសណ្ដោងរម៉ក បុករថយន្ត១​គ្រឿង​ទៀត បណ្តាលឲ្យបុរសម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពអ្ន​កនាំពាក្យរាជរដ្ឋាភិ​បាលកម្ពុជា ធ្វើ​សន្និសីទសារព័ត៌មាន ស្ដីពី «ករណីប្រមាថ​ព្រះមហា​ក្សត្រ» (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
209 នាក់
ម្សិលមិញ :
2423 នាក់
សប្តាហ៍នេះ :
13738 នាក់
ខែនេះ :
64714 នាក់
3 ខែនេះ :
162210 នាក់
សរុប :
200929 នាក់