ថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០១៩
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
លើកមេក្រូឡើងលើ​ ប៉ះចំខ្សែភ្លើង​ដែលគ្មានស្រោម បណ្តាល​ឲ្យឆក់មេភូមិក្រវាស្លាប់​ ភ្លាមៗ និងម្នាក់​ទៀតរង​របួសធ្ងន់
Wed,11 September 2019 (Time 01:46 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 7នាក់)


ខេត្តកំពង់ធំ៖បុរសវ័យចំណាស់ម្នាក់ដែលគេស្គាល់ថាជាមេភូមិ ត្រូវខ្សែរភ្លើងឆក់​ស្លាប់ភ្លាមៗ​នៅ​និងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់​បញ្ជួនមកសង្គ្រោះនៅមន្ទីរពេទ្យបារាយណ៍សន្ទុក កាលពី​វេលាម៉ោងជាង​១០​ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិ​តនៅចំណុ​ចភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បន្ទាប់ពី​ជនរងគ្រោះបានលើកមេក្រូដែលមានដងដែក ដើម្បី​ឃោសនា​បច្ច័យអំ​ពីសំណាក់បង​ប្អូនប្រជាពលរដ្ឋរា​យអង្គាសគ្នា ដើ​ម្បីជួសជុសផ្លូវក្នុងភូមិ ខណៈ​លើក​មេក្រូឡើងលើក៏​ប៉ះចំខ្សែភ្លើងដែល​គ្មានស្រោម (ស្រាត)បណ្តាល​ឲ្យឆក់តែម្តង។

បើតាម​ប្រភពព័ត៌មានបាន​ឲ្យដឹងថា​៖ជនរងគ្រោះមានឈ្មោះ ហេង ប៊ុនណា ភេទប្រុស អាយុ៦៥ឆ្នាំ មានតួនាទីជាមេភូមិ (ស្លាប់នៅនិងកន្លែងកើតហេតុ) មានទីលំនៅភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ។អ្នករបួសធ្ងន់មានឈ្មោះ សួន ម៉េត ភេទប្រុស អាយុ៦៣ឆ្នាំ (របួសធ្ងន់) ទីលំនៅភូមិ ឃុំជាមួយគ្នា។
ប្រភពដដែរបន្តថា​៖មុនពេលកើតហេតុគេបានឃើញ​ឈ្មោះ សួន ម៉េត ត្រូវខ្សែភ្លើងឆក់​សន្លប់ស្តូក​ស្តឹង ហើយលោក ហេង ប៊ុន​ណា ដែលជាមេភូមិក៏ស្ទុះទៅ​ជួយចាប់ចំដងមេក្រូ ឆក់ស្លាប់​ភ្លាមៗតែម្តង​។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ បានចុះធ្វើកោសលវិច្ច័យ ជាលទ្ធផលឃើញថា​សពពិតជាត្រូវ​ខ្សែភ្លើងឆក់ពិតប្រាកដមែន រួចប្រគល់​សាកសពជនរង​គ្រោះ​ឲ្យសាច់ញាតិ​យកទៅធ្វើបុណ្យ​តាម​ប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តកំពត អញ្ជើញចូលរួមក្នុង​ពិធី បុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តស្នំប្រាំពីរ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មវិធីវេទិកាសាធារណៈ ថ្នាក់ក្រោ​មជាតិលើប្រធានបទ “វឌ្ឍនភាព និងការជម្រុញអភិបាលកិច្ចល្អ ក្នុងការគ្រប់គ្រងធនធានជលផល” (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកអភិបាលខេត្តកំពត ​បញ្ជាឲ្យស្ថាប័នជំនាញពាក់ព័ន្ធ កាយយកអាចម៍ដី ចេញពីមាត់ព្រែក ក្បាលរមាសជាបន្ទាន់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបទ្ទវហេតុ​គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តសឺមីសណ្ដោងរម៉ក បុករថយន្ត១​គ្រឿង​ទៀត បណ្តាលឲ្យបុរសម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពអ្ន​កនាំពាក្យរាជរដ្ឋាភិ​បាលកម្ពុជា ធ្វើ​សន្និសីទសារព័ត៌មាន ស្ដីពី «ករណីប្រមាថ​ព្រះមហា​ក្សត្រ» (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
553 នាក់
ម្សិលមិញ :
2423 នាក់
សប្តាហ៍នេះ :
14082 នាក់
ខែនេះ :
65058 នាក់
3 ខែនេះ :
162554 នាក់
សរុប :
201273 នាក់