ថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០១៩
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ចាប់ឃាត់ខ្លួន ជនសង្ស័យចំនួន៣នាក់ ពាក់ពន្ឋ័ករណី​ជួញដូរគ្រឿ​ង​ញៀន
Wed,11 September 2019 (Time 01:02 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 6នាក់)


ខេត្តស្វាយរៀង៖កម្លាំងកា​រិយាល័យ​ប្រ​ឆាំងគ្រឿង​ញៀន​សហការ ជាមួយ​កម្លាំង​អធិ​ការ​ដ្ឋានន​គរបា​លស្រុក​ស្វាយទា​ប ប៉ុស្តិ៍នគរបាល​រដ្ឋបា​ល​ឃុំកណ្ដៀ​ងរាយ បានធ្វើការឃាត់ខ្លួន មុខសញ្ញាជួញដូរ​គ្រឿ​ង​ញៀនបាន​ចំនួន៣នាក់​ កាលពីវេលាម៉ោ​ង​ជាង១៦ល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅចំ​ណុ​ចភូមិ​ដើម​ពោធិ៍ ឃុំកណ្ដៀងរា​យ​ ស្រុកស្វា​យទាប ខេត្តស្វា​យរៀ​ង។


សមត្ថកិច្ចបាន​ឲ្យដឹងថា​៖ជនសង្ស័យទាំង៣នាក់ដែលត្រូវបាន​កម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន​នោះរួមមាន​៖

ទី១-ឈ្មោះ ចាន់ប្រុស ភេទប្រុស អាយុ​២១ឆ្នាំ មានទីលំនៅ​ភូ​មិដើម​ពោធិ៍ ឃុំកណ្ដៀង​រា​យ ស្រុកស្វាយទា​ប​។

ទី២-ឈ្មោះ ជូ ភក្តី ភេទប្រុស អាយុ២២ឆ្នាំ ទី​លំនៅ​ភូមិ​បុស្ស ឃុំស្វាយតាយាន​ ​ស្រុកកំ​ពង់​រោទិ៍​។

ទី៣-ឈ្មោះ សុខ បូណា ភេទ ប្រុស អាយុ៣១​ឆ្នាំ ទីលំនៅភូមិបុស្ស ​ឃុំស្វាយ​តាយា​ន ស្រុកកំព​ង់​រោទិ៍​។

វត្ថុតាងដកហូត​បានរួ​មមានៈថ្នាំញៀនមេតំហ្វេតាមីន​ចំ​នួន៨ក​ញ្ចប់(ធំ​៣),ទូរស័​ព្ទចំនួន៤គ្រឿ​ង,ម៉ូតូ១ គ្រឿង និងសម្ភារៈ​ប្រើប្រាស់មួ​យ​ចំនួន​។


ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបាននាំយក​មក​ធ្វើកា​រសា​កសួរ និ​ងធ្វើ​តេស្តទឹកនោម ​ស្វែង​រកសា​ធាតុញៀន លទ្ធផល​វិ​ជ្ជមា​ន(+)ជាមេតំហ្វេតាមីន​ប្រ​ភេទ​ម៉ាទឹ​កក​ក។បច្ចុប្បន្ន​ស​មត្ថកិ​ច្ចជំ​នាញ កំពុ​ងធ្វើកា​រសាក​សួរ និងកសាងសំណុំរឿង​ ដើម្បីតាម​នីតិវិ​ធីច្បា​ប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តកំពត អញ្ជើញចូលរួមក្នុង​ពិធី បុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តស្នំប្រាំពីរ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មវិធីវេទិកាសាធារណៈ ថ្នាក់ក្រោ​មជាតិលើប្រធានបទ “វឌ្ឍនភាព និងការជម្រុញអភិបាលកិច្ចល្អ ក្នុងការគ្រប់គ្រងធនធានជលផល” (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកអភិបាលខេត្តកំពត ​បញ្ជាឲ្យស្ថាប័នជំនាញពាក់ព័ន្ធ កាយយកអាចម៍ដី ចេញពីមាត់ព្រែក ក្បាលរមាសជាបន្ទាន់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបទ្ទវហេតុ​គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តសឺមីសណ្ដោងរម៉ក បុករថយន្ត១​គ្រឿង​ទៀត បណ្តាលឲ្យបុរសម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពអ្ន​កនាំពាក្យរាជរដ្ឋាភិ​បាលកម្ពុជា ធ្វើ​សន្និសីទសារព័ត៌មាន ស្ដីពី «ករណីប្រមាថ​ព្រះមហា​ក្សត្រ» (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
725 នាក់
ម្សិលមិញ :
2423 នាក់
សប្តាហ៍នេះ :
14254 នាក់
ខែនេះ :
65230 នាក់
3 ខែនេះ :
162726 នាក់
សរុប :
201445 នាក់