ថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០១៩
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
សហរដ្ឋអាមេរិក​ ព្រមលក់មីស៊ីលមានតម្លៃ ៣.៣ពាន់លានដុល្លារឱ្យជប៉ុនហើយ
Wed,28 August 2019 (Time 02:41 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 19នាក់)


(វ៉ាស៊ីន​តោន)៖ក្រសួង​ការបរទេសអាមេរិក បានយល់ព្រមលក់មីស៊ីលមានតម្លៃជាង ៣.៣ពាន់លាន​ដុល្លារឱ្យទៅប្រទេសជប៉ុន ក្រោយមានការ​គំរាមកំហែងពីកូរ៉េខាង​ជើងតាមរយះការបាញ់​សាកល្បង​មីស៊ីលជាបន្តបន្ទាប់ចូលក្នុងសមុទ្រជប៉ុន។នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន រ៉យទើ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នេះ។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយ នៅថ្ងៃអង្គារសប្ដាហ៍នេះ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការ សន្តិសុខការពារជាតិ នៃមន្ទីរបញ្ចកោណ បានគូសបញ្ជាក់ដូច្នេះថា៖« ការលក់មីស៊ីល​ឱ្យប្រទេស​ជប៉ុន នឹងគាំទ្រដល់គោលនយោបាយការបរទេស រួមទាំងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក តាម​រយៈ ការជួយពង្រឹងសមត្ថភាពការពារជាតិ និងសន្តិសុខនៃសម្ព័ន្ធមិត្តដ៏ធំដូចជាជប៉ុន ដើម្បីចូលរួមចំណែក ថែរក្សាស្ថេរភាព និងកំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក»។

គួរបញ្ជាក់​ផងដែរថា បើតាមទីភ្នាក់ងារខាងលើដដែល កិច្ចព្រមព្រៀងបឋមលើការលក់​មីស៊ីលឱ្យ​ជប៉ុន គឺផ្តោតជា សំខាន់លើការលក់មីស៊ីលប្រភេទ Standard Missile-3 និងប្រព័ន្ធមីស៊ីល MK 29 Canisters ៕សសអក

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តកំពត អញ្ជើញចូលរួមក្នុង​ពិធី បុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តស្នំប្រាំពីរ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មវិធីវេទិកាសាធារណៈ ថ្នាក់ក្រោ​មជាតិលើប្រធានបទ “វឌ្ឍនភាព និងការជម្រុញអភិបាលកិច្ចល្អ ក្នុងការគ្រប់គ្រងធនធានជលផល” (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកអភិបាលខេត្តកំពត ​បញ្ជាឲ្យស្ថាប័នជំនាញពាក់ព័ន្ធ កាយយកអាចម៍ដី ចេញពីមាត់ព្រែក ក្បាលរមាសជាបន្ទាន់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបទ្ទវហេតុ​គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តសឺមីសណ្ដោងរម៉ក បុករថយន្ត១​គ្រឿង​ទៀត បណ្តាលឲ្យបុរសម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពអ្ន​កនាំពាក្យរាជរដ្ឋាភិ​បាលកម្ពុជា ធ្វើ​សន្និសីទសារព័ត៌មាន ស្ដីពី «ករណីប្រមាថ​ព្រះមហា​ក្សត្រ» (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
172 នាក់
ម្សិលមិញ :
2423 នាក់
សប្តាហ៍នេះ :
13701 នាក់
ខែនេះ :
64677 នាក់
3 ខែនេះ :
162173 នាក់
សរុប :
200892 នាក់