ថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០១៩
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ​ចុះទៅតំបន់កាស្មៀរ​ដែលគ្រប់គ្រង ដោយប៉ាគីស្ថាន ចំពេលមាន​ភាពតានតឹង​ជាមួយឥណ្ឌា
Thu,15 August 2019 (Time 02:08 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 27នាក់)


អន្តរជាតិ៖កាលពី​ថ្ងៃពុធនាយករដ្ឋមន្រ្តីប៉ាគីស្ថាន​លោក Imran Khan បានធ្វើទស្សនកិច្ច​នៅតំបន់​កាស្មៀរ​ដែលគ្រប់គ្រងដោយប៉ាគីស្ថាន​ ចំពេលមានភា​ពតានតឹង​កំពុងបន្តជាមួយឥណ្ឌា។ នេះបើយោងតាមកា​រចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនChina Daily នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ។

ក្នុងដំណើរទស្សនកិច្ចរបស់លោកខាន់បាន​និយាយនៅក្នុងសុន្ទរកថា មួយទៅកាន់សភានី​តិកម្មនៃ​កាស្មៀរ​ដែលគ្រប់គ្រងដោយប៉ាគីស្ថានថា ប្រទេសរប​ស់លោកនឹងផ្លាស់ប្តូរអង្គកា​រសហប្រជាជាតិ និងតុលាការយុត្តិធម៌​អន្តរជាតិដើម្បីទទួល​បានសិទ្ធិសម្រាប់​ប្រជាជនកាស្មៀរ​ដែលគ្រប់គ្រង​ដោយ​ឥណ្ឌា។

គួរបញ្ជាក់ផងដែរថា ប្រទេសប៉ាគីស្ថានបា​នប្រារព្ធទិវាឯករាជ្យរបស់ខ្លួននៅថ្ងៃពុធ ហើយ មុននេះរ​ដ្ឋាភិ​បាលក៏បានចាត់ទុកថ្ងៃនោះជាទិវាសាមគ្គី​ភាពកាស្មៀ ដើម្បីបង្ហាញ​ការគាំទ្រដល់​ប្រជាជន​កាស្មៀរ។
ទន្ទឹមនឹងនេះនាយករដ្ឋមន្រ្តីប៉ាគីស្ថាន​បាននិយាយថា សង្គ្រាមមិនមែនជាដំណោះ​ស្រាយចំពោះ​បញ្ហាកាស្មៀរទេ ប៉ុន្តែលោកបានព្រមានថាកងទ័ព​ប៉ាគីស្ថានត្រៀមខ្លួន និងត្រៀមលក្ខណៈ​យ៉ាងល្អដើម្បីបំផ្លាញ់កា​រឈ្លានពានណា​មួយដែលអាចកើតមាន៕

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តកំពត អញ្ជើញចូលរួមក្នុង​ពិធី បុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តស្នំប្រាំពីរ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មវិធីវេទិកាសាធារណៈ ថ្នាក់ក្រោ​មជាតិលើប្រធានបទ “វឌ្ឍនភាព និងការជម្រុញអភិបាលកិច្ចល្អ ក្នុងការគ្រប់គ្រងធនធានជលផល” (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកអភិបាលខេត្តកំពត ​បញ្ជាឲ្យស្ថាប័នជំនាញពាក់ព័ន្ធ កាយយកអាចម៍ដី ចេញពីមាត់ព្រែក ក្បាលរមាសជាបន្ទាន់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបទ្ទវហេតុ​គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តសឺមីសណ្ដោងរម៉ក បុករថយន្ត១​គ្រឿង​ទៀត បណ្តាលឲ្យបុរសម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពអ្ន​កនាំពាក្យរាជរដ្ឋាភិ​បាលកម្ពុជា ធ្វើ​សន្និសីទសារព័ត៌មាន ស្ដីពី «ករណីប្រមាថ​ព្រះមហា​ក្សត្រ» (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
528 នាក់
ម្សិលមិញ :
2423 នាក់
សប្តាហ៍នេះ :
14057 នាក់
ខែនេះ :
65033 នាក់
3 ខែនេះ :
162529 នាក់
សរុប :
201248 នាក់