ថ្ងៃច័ន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
គួរឲ្យសង្វេក​ណាស់ គ្រួសារក្រីក្រ នៅ​ភូមិ​ព្រៃឫស្សី សង្កាត់ព្រះពន្លា មានកូន៣នាក់ឈឺទៅជា ស្វិតដៃ​ជើង ស្នើសុំជូយពីសប្បរសជន
Sun,26 May 2019 (Time 05:06 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 597នាក់)


ខេត្តបន្ទា​យមានជ័យ៖បើមើលតាមស្ថានភាព​ជីវភា​ពគ្រួសារមួយនេះក្រីក្រ ខ្វះខា​តជាខ្លាំងវា​អាចជា​កត្តា​ឲ្យស្ត្រីជា​ម្តាយខ្វះ​ជីវ​ជាតិ​ឬមិនអាចទៅ​គិតពីសុខភាព មិនបាន​ទៅពេទ្យពិនិត្យ ​ពិគ្រោះ​សុខភាព គិតតែពី​ជីវភាព ចឹងហើ​យបាន​ជានាំឲ្យកូនៗ៣​នាក់ របស់ពួកគាត់ទៅ​ជាឈឺហើយស្វិតដៃជើង​។

លោកឈរ ស៊ី​លាភ មេភូមិព្រៃឬស្សី​សង្កាត់ព្រះ​ពន្លាប្រាប់​សារព័ត៌មានព្រឹកថ្ងៃទី២​២ ខែឧសភា ឆ្នាំ​២០១៩​ថា នៅភូមិលោក​ពិតជមានករណីគ្រួសារវ័​យក្មេងមួយគ្រួសារ​គ្រួសារក្រីក្រ ខ្វះខាត ខ្វះ​ជីវជាតិ បណ្តាល​ឲ្យកូនៗឈឺទៅ​ជាស្វិតដៃជើងដល់ទៅ៣នាក់ពិតប្រាកដ​។

លោកឈរ ស៊ីលាភ បានបញ្ជាក់ឲ្យដឹងទៀតថា ​ក្រុមគ្រួសារ​ដែល​មានកូនខ្វិនដល់ទៅ​៣នាក់​មានប្តី​ឈ្មោះ​សារិន សាយ ប្រុសអាយុ៣២ឆ្នាំមុនបបររកស៊ីជា​កម្មករស៊ី​ឈ្នួលដឹកទឹកសុទ្ធលក់ ចំណែក​ប្រព័ន្ធមាន​ឈ្មោះ សុងផា អាយុ៣០ឆ្នាំជាមេផ្ទះ មានកូននៅ​ក្នុងបន្ទុក៤នាក់ប្រុសទាំង​៤ចំណែក​៣នាក់​ពិការអវៈយវៈកូនប្រុសម្នាក់មានរូបរាងល្អហើយ​រៀនពូកែរៀនទៀត។

ចំណែកក្រុមគ្រួសារមានកូនពិការបានប្រាប់អ្នកយកព៍​ត័មានថា គាត់ការបាន១៣ឆ្នាំមកហើយមា​នកូន៤នាក់តែអកុសល់​កូនទី១​ កូន​ទី២និង​កូនទី៤​កើតមកស្រាប់តែ​ទន់ដៃទន់ជើ​ងពិការទាំង​៣តែម្តង ចំណែកកូនទី៣មានរូបរាងល្អហើយរៀនពូ​កែទៀត។

កូនទាំង៣នាក់មានទី​១.ឈ្មោះសាយ សុវុធ អាយុ១២ឆ្នាំ កូ​នបងពិការ។
ទី២ឈ្មោះសាយ វិសាល អាយុ១១ឆ្នាំពិការ។
កូនទី៣.ឈ្មោះ សាយ វិសា អាយុ១០ឆ្នាំរូបរាងល្អ​ចំណែកកូនពៅ​មានឈ្មោះ សាយសំណាង​អាយុ២ឆ្នាំ​ពិការ៕

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្យល់ចំនួន៣​នាក់ ដែលបម្រុងនាំព​លករឆ្លងដែនខុ​សច្បាប់​ទៅប្រទេ​សថៃ ត្រូវបាន​កម្លាំង​សម​ត្ថកិច្ច​ច​ម្រុះ​ ចាប់ឃា​ត់ខ្លួនបញ្ជូន​ទៅតុលាការ​ខេត្តបន្ទាយមាន​ជ័យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំកម្លាំង​ចុះជួសជុលផ្ទះប្រជាពលរដ្ឋ ក្រោយ​ពីភ្លៀងធ្លាក់​កក់ខែ​មួយមេ​លាយឡំ​ដោយខ្យល់​កន្ត្រាក់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រដែល​ត្រូវភ្លើង​ឆេះផ្ទះ ទទួល​អំ​ណោយ​ពី​ក្រុមការ​ងារ អនុ​​សាខាកាកបាទ​ក្រហ​មកម្ពុជា​ ស្រុក​សូទ្រ​និគម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តកណ្ដាល នឹងត្រៀមយកអគារ​ចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេ​ទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រា​ប់ព្យាបាលអ្ន​កដែលបានរក​ឃើញមានវិជ្ជមានមេរោគកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីក្លែងបន្លំជា​បងប្អូនជន​រងគ្រោះ￸ ដែ​លជួប​គ្រោះ​ថ្នាក់ចរាចរណ៍ ​យក​ម៉ូតូ និង​ទូរស័ព្ទ​ទៅ​បញ្ចាំ​យ​កលុយ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6207 នាក់
ម្សិលមិញ :
5847 នាក់
សប្តាហ៍នេះ :
44389 នាក់
ខែនេះ :
207069 នាក់
3 ខែនេះ :
636538 នាក់
សរុប :
5200619 នាក់