ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ចាប់ឃាត់ខ្លួនជន​សង្ស័យចំនួន៤នាក់ ពាក់ពន្ឋ័ករណីប្រើប្រាស់ និងចែកចាយគ្រឿញៀន
Sun,26 May 2019 (Time 05:03 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 326នាក់)


ខេត្តបន្ទាយមានជ័យ​៖កម្លាំងនគរបាល នៃអធិការដ្ឋា​នស្រុកថ្មពួក​ចុះបបង្រ្កាប​ករណី​ប្រើប្រាស់ និងចែកចាយគ្រឿញៀន ដោយ​ឃាត់ខ្លួនជនសង្ស័យបានចំនួន​៤នាក់ រួមនិងវត្ថុតាងមួយចំនួន​។

បើតាមសមត្ថកិច្ចបាន​ឲ្យដឹងថា​៖ដោយមានការចង្អុរបង្ហាញពីលោកឧ​ត្តសេនីយ៍ទោ អា​ត់ ខែម ស្នង​កា​ររដ្ឋា​ននគរបាលខេត្តបន្ទាយមានជ័យ និងដឹកនាំចុះបង្ក្រាបដោយលោកវិរសេនីយត្រីយ៍ សៅ សា​រឿន​ អធិការនគរបាលស្រុកថ្មពួកបានដឹកនាំកំលាំងផ្នែកគ្រឿងញៀន​បានចុះ​បង្ក្រាបករណី​ចែកចាយគ្រឿងញៀ​ន​នាវេលាម៉ោង១៣និង៣០នាទី នៅចំណុចខាងកើតវត្តគោករមៀត ភូមិគោករ​មៀត រហូតឈានដល់ការចាប់បានមុខសញ្ញាចែកចាយយ៉ាងសកម្ម និងអ្នកប្រើប្រាស់ចំនួន០៤នាក់។

​លោកអធិកាបញ្ជាក់ថា​ជនសង្ស័យទាំង៤នាក់រួមមាន​៖ទី១-​ឈ្មោះ មួង វិន័យ ភេទប្រុស អាយុ២៣​ឆ្នាំ រស់នៅភូមិថ្មី ឃុំគោករមៀត ដកហូតវត្តុតាំងម្សៅសក្រាមចំនួន៥កញ្ចាប់ថងតូចនិងថ្នាំញៀនWY ចំនួន៣៦​គ្រប់ជាមុខសញ្ញាចែកចាយយ៉ាងសកម្ម។
ទី២-ឈ្មោះស៊ិ​វ ស៊ីណា ភេទប្រុស អាយុ២៨​ឆ្នាំ រស់នៅភូមិគោករមៀត ជាអ្នក់ប្រើប្រាស់។
ទី៣/ឈ្មោះរស្មី ស៊ីដែន ភេទប្រុសអាយុ១៥​ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពូក ជាអ្នកប្រើប្រាស់។
ទី៤-ឈ្មោះ ភ្លៀង ដឿ ភេទប្រុសអាយុ១៨ឆ្នាំ រស់នៅភូមិថ្នល់ដាច់ឃុំថ្មពួក ស្រុកថ្មពួក ជាអ្នក់ប្រើ​ប្រាស់ លុះដល់វេលាម៉ោង១៥ ០០នាទី ថ្ងៃខែឆ្នាំដដែល​ដោយបានការ​សំម្រាបសំរួល​ពីលោកព្រះ​រាជ​អាជ្ញា​កំលាំងយើងបានបន្តធ្វើការឆែរឆេរលំនៅដ្ឋាន ជនសង្ស័យ(មួង វិន័យ) បានរ​កឃើញ​ម្សៅសក្រាម​មួយកញ្ចាប់(ធំល្មម) ជញ្ជើងសំរាប់ថ្លឹង០១​ ដេកកេះចំនួន០៤​ថង​សំរាបច្រកថ្នាំមួយ​ចំនួនបំពុងកែវសំរាបជក់ចំនួន១ ផ្លាកលេខម៉ូតូ០២​ ទូរស័ព្ទ៤​គ្រឿង កាំបិតមុខស្រួច១ កាំភ្លើងខ្យល់១​ ម៉ូតូចំនួន១គ្រឿងម៉ាក់SUZUKI NEX និងសុំយោបល់ឃាត់ខ្លួន បណ្តោះអា​សន្ននៅ​អធិការ ដើម្បីកសាង​សំណុំរឿងអនុវត្តតាមនីតិ​វិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

រំលំដងស្ទូច នៅក្នុងបុរី«ដឹផាក ស៊ីធី ប៉ោយប៉ែត» ប​ណ្តាល​ឲ្យស្លាប់​៥ របួស៤ នៅ​ក្រុងប៉ោយប៉ែត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជើញជួបប្រជុំពិ​ភាក្សាជាមួយ គណៈ​ប្រតិភូ​ក្រសួង​សុខាភិបាល និងអង្គកា​រសុខភា​ពពិ​ភព​លោក (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំ​ផ្សព្វផ្សាយ ណែនស្តីពី គុណភាព អនាម័យ ដល់ម្ចាស់សហគ្រាស និងសិ​ប្បក​ម្មផលិតទឹ​កកក ទឹកក​កអនាម័យ ក្នុងខេត្តកណ្តាល (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋា​ភិបាលកម្ពុជា សម្រេចផ្អា​កជើងហោះហើរ មកពីប្រទេសហ្វីលីពីន មួយរយៈ ចាប់ពីថ្ងៃទី១៣ ខែ​សី​ហា តទៅ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ែ​ន វិបុល អភិបាលខេត្តស្វាយរៀង អនុញ្ញាឱ្យឯកអគ្គរដ្ឋទូត ទីម័រខាងកើត ជួបសម្តែង​ការគួសម និងពិភាក្សាការងារ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4939 នាក់
ម្សិលមិញ :
5162 នាក់
សប្តាហ៍នេះ :
50501 នាក់
ខែនេះ :
282297 នាក់
3 ខែនេះ :
648897 នាក់
សរុប :
1977144 នាក់