ថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ជនជាតិចិន​២នាក់បានស្លាប់ ខ្មែរ២នាក់រ​បួសធ្ងន់ ស្រាលម្នាក់ ក្នុងហេតុការគ្រោះថ្នាក់ចរាច​រណ៍ បង្កឡើងដោយរ​ថយន្ត​ដឹកភ្ញៀ​វ ពីសៀមរាបមកប៉ោ​យប៉ែត
Sun,26 May 2019 (Time 05:01 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 154នាក់)


ខេត្តបន្ទាយមានជ័យ៖ករណីគ្រោះថ្នាក់ចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៥ ចំណុចភូមិអូរខៃដន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រវាងរថយន្តដឹកភ្ញៀវ​ទេសចរណ៍ ពីព្រលានយន្ត​ហោះ​អន្តរជាតិ​សៀមរាបឆ្ពោះ​ទៅក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ ​ បណ្តាលឲ្យស្លាប់ជនជា​តិចិន២​នាក់ ខ្មែរ២នាក់របួសធ្ងន់ ស្រាលនៅម៉ោងវេលា​ម៉ោង៥និង១០នាទីល្ងា​ចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ។

មន្ត្រីនគរបាល​ចរាចរណ៍ស្រុកអូរជ្រៅបាន​ប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា៖នៅមុនពេលកើតហេតុ​នោះ​មានរថយន្តម៉ាកតូយ៉ូតាឡិចស៊ីស៣៣០ ពណ៍ផ្សែងបារីស្លាកលេខ២B ១៤០១ បាត់ដំបង អ្នកបើកមិ​នស្គាល់អត្តសញ្ញាណបា​នដឹកភ្ញៀវជនជា​តិចិនពី​ព្រលានយន្តហោះ​សៀមរាបមក​ក្រុងប៉ោយ​ប៉ែត បើកបរក្នុងទិសដៅ​ពីកើ​តកមលិចក្នុង​ល្បឿនលឿនលុះ​បើកមកដល់ចំណុ​ចកើតហេ​តុស្រាប់​តែឡើង​ជែងរថយន្តផ្សេងទៀត រួចជ្រុលទៅបុកពី​ក្រោយរថយន្តម៉ាក់ហ៊ី​យ៉ាន់ថាយ​ពណ៍​ខៀវដឹកទូរ អ្នកបើ​កមិនស្គាល់អត្តសញ្ញាណ​ពេញទំហឹង​បណ្តាលឲ្យរថយន្ត​ឡើងរួញ​ហើ​យក្រឡា​ប់នៅនឹងកន្លែងកើតហេតុ ក្នុងរថ​យន្តឡិចសីស គេឃើញមានប្រុស​ម្នាក់ ស្ត្រីម្នាក់ ជាជនជាតិចិន​បានស្លាប់ អ្នកបើករ​ថយន្តរងរបួសធ្ងន់​។

ចំណែកផ្នែករថយន្តដឹកទូរវិញ អ្នកបើករងរបួសស្រាល តែស្ត្រីជាប្រពន្ធ ដែលរួមដំណើរលក់ដូរ បា​នរងរបួសធ្ងន់​បាក់ជើងម្ខាងដែរ​។

មន្ត្រីនគរបាលបានបន្តទៀតថា៖មកទល់ពេលនេះ សមត្ថកិច្ចបាននឹង​កំពុងដឹកជញ្ជូនសព​ទៅរក្សាទុកនៅវត្ត​ហើយ រី​ឯអ្នករបួសត្រូវបញ្ជូនទៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី។ចំណែករថយន្តត្រូវបាននគរបា​លចរាចរណ៍យកទៅរក្សាទុកនៅអធិ​ការដើម្បីដោះស្រាយនៅពេលក្រោយ​ចំណែកនគរបាលកំពុង​សំរួលចរាចរណ៍ឲ្យដំណើ​រការឡើងវិ​ញ​ផ​ងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាក​បាទក្រហម ខេត្តស្វាយរៀង ចែកអំណោយមនុស្សធម៌ ដល់ស្រ្តីទើប​សម្រាលកូន នៅមន្ទីរ​ពេទ្យបង្អែក (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ដាក់ថ្នាំបំពុលសត្វឆ្កែងាប់ យកម៉ូតូពលរដ្ឋអស់១គ្រឿង ដោយសុវត្ថិភាព (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួន​ជនសង្ស័យ​១នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់​បានស្លាប់​ភ្លាមៗ ដោយ​សារបើ​កម៉ូតូ​ខ្វះកា​រប្រុងប្រយ័ត្ន បុកគូទរថយន្ត​ស៊ីទែន​ដឹកទឹក​ឈប់​ស្ងៀម មិនដាក់​ផ្លាកសញ្ញា (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួន​ ថៃ ស្រីនាង រកស៊ី Live លក់ផលិតផលតាម Facebook ដែលបញ្ចេញអស់កេរ្តិ៍ខ្មាស ទៅ​កាន់តុ​លាការ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2946 នាក់
ម្សិលមិញ :
4986 នាក់
សប្តាហ៍នេះ :
47337 នាក់
ខែនេះ :
199004 នាក់
3 ខែនេះ :
530780 នាក់
សរុប :
899205 នាក់