ថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
អភិបាលខេត្តកំពត៖ ចាប់ពីពេលនេះទៅ លោកអភិបាលក្រុង ស្រុកត្រូវតែពង្រឹងសមត្ថភាពខ្លួនឯង គឺត្រូវតែ​អនុវត្តកា​រងា​រ ដោយមិនចាំបាច់ពឹងផ្អែក មកលើរដ្ឋបាលខេត្ត ឬស្ថាប័នច្បាប់ឡើយ
Sun,26 May 2019 (Time 05:11 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 397នាក់)


ខេត្តកំពត៖លោក ជាវ តាយ អភិបាល​ នៃគណ:អភិបាលខេត្តកំពត បាន​លើក​ឡើងធ្ងន់ៗថា ចាប់ពី​ពេ​លនេះទៅ លោកអភិបាលក្រុង ស្រុកត្រូវតែពង្រឹងសមត្ថភាពខ្លួនឯង គឺត្រូវតែ​អនុវត្តកា​រងា​រដោយមិនចាំ​បាច់ពឹងផ្អែកមកលើរដ្ឋបាលខេត្ត ឬស្ថាប័នច្បាប់ឡើយ ពិសេសករណី​ទន្ទ្រានដីធ្លីខុស​ច្បាប់ ការចាក់ដីបំពានចូលព្រែក បឹងបួ របស់រដ្ឋជាដើម។

ការលើកឡើងបែ​បនេះ ខណ:លោក ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគ​ណ:បញ្ជារ​កា​រឯកភាព​រដ្ឋបាលខេត្ត នៅព្រឹកថ្ងៃសុក្រ ៦រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅសាលាខេត្តកំពត ដោយមានការចូលរួមពី លោក លោកស្រី ជាអភិបាល​រងខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត តំណាង​យោធភូមិភាគ៣ មេបញ្ជាការ​ដ្ឋានកងពលតូចអន្តរាគមន៍លេខ១១ មូលដ្ឋានសមុទ្រ ទីបញ្ជាការជួរ​មុខ នាយកដ្ឋាននគរបាល​ព្រំដែនទឹក នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរអង្គ​ភាពជុំវិញខេត្ត លោក លោកស្រីអភិបាលនៃគណៈអភិបាលក្រុង ស្រុក នាយកទីចាត់ការ និងប្រ​ធាន​អង្គភាពចំណុះសាលាខេត្តសរុបចំនួន ៩១នាក់។

លោក ជាវ តាយ ប្រធានគណ:ប​ញ្ជាការឯកភាពខេត្ត បានសង្កត់ធ្ងន់ថា ក្នុងនាមជារដ្ឋបាល​ដែនដីនិ​មួយៗដាច់​ខាតមិនត្រូវយកភាពក​ម្សោយយកមកដឹកនាំឡើយ ហើយក៏មិនត្រូវពឹងផ្អែក​តែលើរដ្ឋ​បាល​ខេត្តគ្រប់រឿងនោះដែរ យើងជាអ្នកដឹកនាំត្រូវតែហ៊ា​នសម្រេចការងារគ្រប់ជំពូក ដោយអនុវត្ត​តាម​ទិសដៅ"យកបន្លាទៅជួសបន្លា"ទើបទៅរួច។

លោកអភិបាល​ខេត្ត ក៏បានជំរុញដល់លោកចៅហ្វាយក្រុង ស្រុកទាំងអស់ត្រូវតែមានវិធានការ និងចំ​ណាត់​ការឱ្យមានប្រសិទ្ធភាពទៅលើបុគ្គលខិលខូច ហើយបើមានករណីណាមួយកើតឡើង ស្រុក​នោះ​ជាអ្នកទទួលខុសត្រូវ ដោយមិនចាំបាច់ឱ្យ​រដ្ឋបាលខេត្តជួបផលលំបា​កដោយសារបញ្ហាតូចតាច​បែបនេះឡើយ។

លោក ជាវ តាវ បានប​ញ្ជាក់ទៀតថា ចំពោះបទល្មើសដែលមានភាពស្មុគស្មាញ ហើយស្រុកគ្មាន​លទ្ធ​ភាព​ដោះស្រាយ គឺរដ្ឋបាលខេត្តជាអ្នកទទួលខុសត្រូវទាំងស្រុង។ជាមួយនេះ លោកអភិបាល​ខេត្តក៏សូមជំរុញដល់អភិបាលក្រុង ស្រុកទាំងអស់ត្រូវពុះពា​រអនុវត្តការងារដើម្បីប​ម្រើផលប្រ​យោជន៍​ប្រជាពលរដ្ឋ គឺត្រូវរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាដោះស្រាយ និងរួមគ្នាទទួលខុសត្រូវ រាល់គ្រប់បញ្ហា​នៅគ្រប់មូលដ្ឋាន។

លើសពីនេះអាជ្ញាធរស្រុក​គ្រប់តំបន់ត្រូវសហការគ្នាការពារទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ពិសេសករណីទ​ន្ទ្រានដីព្រែក ប្រឡាយ បឹងបួ ដែលជាសម្បតិ្តរបស់រដ្ឋ។បើបុគ្គលណាទន្ទ្រាន​ត្រូវរកវិធានការទប់ស្កា​ត់និងចាត់ការតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ១០០០ គ្រួសារ នៅស្រុកកណ្ដាលស្ទឹង ទទួលបានអំណោយពីក្រុមការងារថ្នាក់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

សា​លាវិទ្យា​ល័យ​វឌ្ឍន​វិទ្យាគន្ធា និង​ហូ​ផ​ប្រេន ក្រុងប៉ោយ​ប៉ែត នាំយកអំណោយផ្តលជូន ពលរដ្ឋ​មានជីវភាពខ្វះខាត រងគ្រោះដោយ​សារទឹកជំន​ន់ រស់នៅសង្កាត់និ​មិត្ត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តស្វាយរៀង អញ្ជើញទទួលអំ​ណោយសប្បុរសធម៌ ពីលោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពា​ណិជ្ជកម្មខេត្តស្វាយរៀង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះអនុគ​ណក្រុង ប្រគល់នូវអំ​ណោយមនុស្ស​ធម៌ មានអង្ករ និងថវិកាមួយចំនួន ជូនដល់កា​កបាទ​ក្រហម​កម្ពុជាខេត្តកណ្ដាល (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4140 នាក់
ម្សិលមិញ :
10316 នាក់
សប្តាហ៍នេះ :
58055 នាក់
ខែនេះ :
264245 នាក់
3 ខែនេះ :
913723 នាក់
សរុប :
2755395 នាក់