ថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ចាប់ឃាត់ខ្លួន​ជនសង្ស័យម្នាក់ យកម៉ូតូមិត្តភក្កិទៅបញ្ចាំយកលុយ ទៅលេងល្បែង
Sun,26 May 2019 (Time 04:56 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 329នាក់)


ខេត្តបន្ទាយមានជ័យ៖លោកវរសេនីយ៍ទោ អ៊ុំ សាខន នាយរងសេនាធិការ ប្រចាំការមូលដ្ឋានកងរាជ​អាវុធហត្ថក្រុង​បានដឹកនាំកម្លាំងកងរាជ​អាវុធហត្ថក្រុងប៉ោយប៉ែត​១​ក្រុមចុះឃាត់​ខ្លួនជនសង្ស័យ​បាន១​នាក់នៅ​វេលាម៉ោង​១០ព្រឹក ថ្ងៃទី២០ ខែឧសភា​ ឆ្នាំ២០១៩ ចំណុចភូមិអូរនាង សង្កាត់ផ្សារ​កណ្តាល ក្រុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពីបទស៊ី​ដាច់ម៉ូតូមិត្ត​ភក្តិ១គ្រឿង។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌បានឲ្យដឹងថា យោងតាមបណ្តឹ​ងរបស់ជនរង​គ្រោះឈ្មោះ ទ្រី ចាន់រដ្ឋ ភេទ ប្រុស អាយុ២៥ឆ្នាំ មានទៅលំនៅភូមិ​អូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបំភ្លឺឲ្យដឹងថា នៅថ្ងៃកើតហេតុខ្លួន និងជនសង្ស័យ​មានឈ្មោះ​ រ៉េត ចំណាន ភេទប្រុស អាយុ២២ឆ្នាំជាមិត្តភក្តិនិងគ្នា រួមជាមួយមិត្តភក្តិផ្សេងទៀត បានផឹកស៊ីជា​មួយគ្នាពេលនោះផឹកអស់ទឹកក បានប្រើជន​សង្ស័យឲ្យ​ទៅទិញទឹក​កកយកមក​ផឹកបន្ត​ ដោ​យឲ្យម៉ូតូរបស់ខ្លួនទៅជិះពេលជនសង្ស័យជិះទៅស្រាប់​តែបាត់ដំណឹងឈឹង អស់រយៈ​ពេលជា​ច្រើន​ថ្ងៃ ដោយសង្ស័យខ្លួ​នបានមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកង​រាជអាវុធហត្ថក្រុងតែម្តង​។

ចំណែកជនសង្ស័យនៅមុខអាវុធ​ហត្ថបាននិយាយថា ខ្លួនពិតជាបានជិះម៉ូតូ​របស់ជនរងគ្រោះទៅ​ទិញទឹកកកអនាម័​យមែន ពេលជិះទៅខ្លួនមិនបា​នទៅទិញទឹកកកនោះទេ គឺខ្លួនបាន​ចូលទៅ​លេងបាញ់​ត្រី លុះ​លេងចាញ់ក៏បែក​គំនិតដាក់ម៉ូតូបញ្ចាំយក​លុយដើម្បីលេងបន្ត លុះលេងចា​ញ់អស់ក៏​គេចមុខ​មិនហ៊ានទៅជួបម្ចាស់ម៉ូតូ មក​ដល់ពេលនេះត្រូវអាវុធហត្ថ​ឃាត់ខ្លួនតែម្តង។

ដោយផ្អែកលើចម្លើយសារ​ភាពរបស់ជនសង្ស័យឃើញថា មានតម្រុយពិរុទ្ធភាពនៃបទ​ល្មើសយ៉ាង​ជាក់​លាក់ ដូច្នេះជនសង្ស័យខា​ងលើអាចត្រូវចោទពីបទ រំលោភលើទំនុកចិត្ត​កម្លាំងជំនាញក​ងរាជអាវុធហត្ថខេត្ត បា​នកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាកា​រ ដើម្បីចាត់ការទៅតាមច្បាប់។​
ចំណែកម៉ូតូ ត្រូវបានកម្លាំង​ជំនាញ ធ្វើកា​រប្រគល់ជូ​នទៅម្ចាស់ដើមវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

ជម្លោះដីធ្លីជាង ២០ឆ្នាំ ត្រូវបានដោះស្រាយបញ្ចប់នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ តាមគោលការណ៍ឈ្នះ-ឈ្នះ សម្តេចតេជោ ហ៊ុន សែន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ដួង តារា: នាយឧត្តមសេនីយ៍ផ្កាយ៤ ការពារជាតិប្តេជ្ញាគាំទ្រដំណោះស្រាយដីធ្លីឈរលើគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអ​ភិបាលខេត្តកំពង់ស្ពឺ ដឹកនាំ​កិច្ចប្រជុំ គណៈបញ្ជាការឯកភាពខេត្ត ដើម្បីរៀបចំផែនការការ​ពារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សម្នាក់​រងរបួស​ធ្ងន់ ដោយសាររថយន្តនិងម៉ូតូ ប្រលះ​គ្នាយ៉ាងពេញទំ​ហឹង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អញ្ជើញជួ​បសំណេះសំ​ណាល ​ជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និង​និវត្តន៍​ជាង៤០០នាក់ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6121 នាក់
ម្សិលមិញ :
5758 នាក់
សប្តាហ៍នេះ :
97605 នាក់
ខែនេះ :
338488 នាក់
3 ខែនេះ :
867818 នាក់
សរុប :
2384814 នាក់