ថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ក្រុមគ្រួសារសព​ លោកអនុសេនីយ៍ត្រី សូរ សារ៉េត ទទួលថវិកាមហាគ្រួ​សារ កងរាជអាវុធហត្ថទូ​ទាំង២៥ រាជធានីខេត្តចំនួន៤​៤.២៧៥.៥០០រៀល
Sun,26 May 2019 (Time 04:53 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 175នាក់)


ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត​ រួមជា​មួយសហ​ការីជាច្រើនរូបនា​ព្រឹកថ្ងៃ២១ ខែឧសភា ឆ្នាំ២០១៩ បាននាំយកថវិកាមហា​គ្រួសារកងរា​ជអាវុធហត្ថ​ទូទាំង២៥ រាជធានី ខេត្ត​ ​យកទៅចូលរួមបុណ្យសពរបស់លោកអនុសេនីយ៍ត្រី សូរ​ សារ៉េត​ នាយក្រុមប្រតិបត្តិការទី១​ មូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក ដែល​បានទទួលមរណៈ​ភាពកាលពីថ្ងៃទី២១​ ​ខែមេសា​ ឆ្នាំ២០១៩​ ស្ថិតនៅភូមិថ្មដែកកេះ​ ឃុំបន្ទាយឆ្មារ​ ស្រុកថ្មពួក​ ខេត្តបន្ទាយមានជ័យ​ចំនួន​៤៤.២៧៥.៥០០រៀល​ ប្រគល់ជូនក្រុមគ្រួសារ​សព ដើម្បីយកទៅចាត់ចែងធ្វើបុណ្យសពតាមការគួរ។

ក្នុងនោះផងដែរ​ លោកឧត្តមសេនីយ៍ត្រី​ បោន ប៊ិន មេបញ្ជាការកងរាជអាវុធហ​ត្ថខេត្តបន្ទាយមាន​ជ័យ បានមានប្រសាសន៍ថា ​ដោយមានការយកចិត្តទុក​ដាក់ពីសំណាក់លោកនាយឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ​ មេបញ្ជាការកងរា​ជអាវុធហត្ថលើ​ផ្ទៃប្រទេស​លោកបានឲ្យកម្លាំងអាវុធហ​ត្ថគ្រប់រូបបង្កើ​តមូលនិធិមហា​គ្រួសារអាវុធហត្ថឡើ​ងដើ​ម្បីរួមចំណែក​ដោះស្រាយរាល់ទុក្ខលំបាកដល់​កម្លាំងអាវុធហត្ថក៏ដូចជាក្រុមគ្រួសារ​របស់អាវុធហត្ថទូទាំងប្រទេស។

លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន បានបញ្ជាក់ឲ្យដឹងទៀតថា លោកអនុសេនីយ៍ត្រីសូរ សារ៉េត កាលនៅបំរើជាតិមាតុភូ​មិមានស្នាដៃយ៉ាងច្រើនជួយ​ដល់ជាតិក្នុងការតស៊ូអង្អាចក្លាហា​នប្រកបដោ​យស្មារតីស្នេហាជាតិ​ខ្ពស់ដើម្បីបុព្វហេតុជាតិសង្គ្រោះ​ជាតិពីរបបប្រល័យពូជសាសន៍​ដើម្បីសង្គ្រោះ​ប្រជាពលរ្ឋឲ្យចេញ​ភ្លើងសង្គ្រាមរហូតដល់ថ្ងៃនេះគាត់ស្លាប់។លោកបានបញ្ជាក់ឲ្យដឹងទៀតថា ដោយសាគុណបំណាច់លោក​មានច្រើនលើប្រទេសជាតិយ៉ាងខ្លាំងដូច្នេះទើបអង្គភាពអាវុធហត្ថទូទាំងប្រទេសបានយកចិត្តទុកដាក់ធ្វើការឧបត្ថម្ភឋវិការដល់ក្រុមគ្រួសាររបស់លោកដើម្បីយកទៅធ្វើបុណ្យសពឲ្យបានសមរម្មណ៌និងដើម្បីយកទៅផ្គត់ផ្គង់គ្រួសា​រផង​។

លោកបានបញ្ជាក់ឲ្យដឹងថា ក្នុងនាមនាយឧត្តមសេនីយ៍ សៅ សុខា លោកតែងតែណែនាំដ​ល់ថ្នាក់ដឹ​កនាំអាវុធហត្ថទូ​ទាំងប្រទេស ត្រូវយកចិត្តទុកដាក់រួមសុខរួ​មទុក្ខជាមួយប្រជាពលរដ្ឋរស់នៅ​តាមមូលដ្ឋានពិសេសគ្រួសា​រអាវុធហត្ថ និងអាវុធហត្ថដែលមានក្រុមគ្រួសារ​ណាដែលមានមុស្សស្លាប់នៅក្នុង​គ្រួសារដើម្បីចូលរួមចំណែកជួយដល់​ពួកគាត់ដោយមិនប្រកាន់​និន្នា​កា​រន​យោ​បាយណាឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាក​បាទក្រហម ខេត្តស្វាយរៀង ចែកអំណោយមនុស្សធម៌ ដល់ស្រ្តីទើប​សម្រាលកូន នៅមន្ទីរ​ពេទ្យបង្អែក (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ដាក់ថ្នាំបំពុលសត្វឆ្កែងាប់ យកម៉ូតូពលរដ្ឋអស់១គ្រឿង ដោយសុវត្ថិភាព (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួន​ជនសង្ស័យ​១នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់​បានស្លាប់​ភ្លាមៗ ដោយ​សារបើ​កម៉ូតូ​ខ្វះកា​រប្រុងប្រយ័ត្ន បុកគូទរថយន្ត​ស៊ីទែន​ដឹកទឹក​ឈប់​ស្ងៀម មិនដាក់​ផ្លាកសញ្ញា (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួន​ ថៃ ស្រីនាង រកស៊ី Live លក់ផលិតផលតាម Facebook ដែលបញ្ចេញអស់កេរ្តិ៍ខ្មាស ទៅ​កាន់តុ​លាការ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2639 នាក់
ម្សិលមិញ :
4986 នាក់
សប្តាហ៍នេះ :
47030 នាក់
ខែនេះ :
198697 នាក់
3 ខែនេះ :
530473 នាក់
សរុប :
898898 នាក់