ថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០១៩
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
មន្ត្រីរាជការ ប្រធានមន្ទីរ កងកម្លាំង​ប្រដាប់អាវុធគ្រប់ អង្គភាពបាន​ចូលរួមបង្សុកូល និងគោរព្ធវិញ្ញា​ណក្ខ័ន្ធ ជូនដល់អ្នក​ស្លាប់ក្នុង​របបប៉ុលពត
Sun,26 May 2019 (Time 04:50 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 71នាក់)


ខេត្តបន្ទាយមានជ័យ៖រដ្ឋ​បាលខេត្តដឹ​កនាំដោ​យលោក អ៊ុំ រាត្រី អភិបាល​ នៃគណៈអភិបាល​ខេត្តបន្ទាយមានជ័យ ប្រធានមន្ទីរជំវិញខេត្ត អង្គភាពអាវុធហត្ថ អង្គភាពស្នងការនគរបាលខេត្ត អង្គភា​ព​យោធាខេត្ត ព្រះសង្ឃ​១០០អង្គ ប្រជាព​លរដ្ឋជាច្រើន​រយនាក់បាន​ចូលរួមគោរព្ធវិញ្ញាណក្ខ័ន្ធ​ និងបង្សុកូលជូន​ដល់អ្នកស្លាប់ក្នុ​ងរបបប៉ុលពត។

សូមជំរា​បដែរថា​៖ពិធីនេះប្រព្រឹត្តទៅ​នា​ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩​នៅក្នុងបរិវេនវត្តសុភ​មង្គល ស្ថិតក្នុងភូមិ អូរអំបិ​ល សង្កាត់អូរអំបិល ក្រុងសិរីសោ​ភ័ណ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះដែរលោក អ៊ុំ រាត្រី បានមានប្រសាសន៍ដល់ប្រជាព​លរដ្ឋដែលចូលរួមថា ថ្ងៃទី២០ ឧស​ភា គឺជាថ្ងៃដែលអង្គការ​អប្រិយពលពត បានដាក់ចេញនូវគោលន​យោបាយប្រល័យ​ពូជសាសន៍ជាតិ​ ទើបប្រជាជនកម្ពុជាទូទាំងប្រទេស​បានកំណត់យកថ្ងៃនេះ ជាទិវាគោរពបិញ្ញា​ណក្ខន្ធ​រំលឹកឡើងវិ​ញនូវបណ្តាថ្ងៃដ៏ខ្មៅងងឹត​ក្នុងគុកនរកលោកិយប្រល័យពូជសាសន៍ក្នុងរបប៣ឆ្នាំ ៨ខែ ២០ថ្ងៃ។

យើងប្រជាពលរដ្ឋទទាំងអស់គ្នា សូមសម្តែងនូវមនោ​សញ្ចេតនារំជើប​រំជួលចិត្តក្រៃលែង​ចំពោះជ​នរង​គ្រោះ​កម្ពុជាជា​ង៣លាននាក់ ដែលបានទទួលធ្វើទារុណកម្មយ៉ាងសែនវេទនា ខ្លោចផ្សារ អ​មនុស្សធម៍ទាំងផ្លូវកាយ ផ្លូវចិត្ត រហូតបាត់បង់​ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះទាំងគ្រួសារៗ ។

លោកអ៊ុំរាត្រីបានកត់សម្គាលឃើញថារបបប៉ុលពតបានអនុវត្តនយោបាយប្រល័យពូជសាសន៍ រំលោ​ភសិទ្ធិមនុស្សក្នុង​ទិសស្លោក វាយខ្ទេច បំផ្លាញខ្ទេចជីកស្មៅ ជីកទាំងឬសទុកក៏មិនចំណេញ ដកចេញ ក៏មិនខាតនោះ កម្លាំងមហា​សាមគ្គីប្រជាជាតិមួយបានប្រមូលផ្តុំជាចលនា ហើយបង្កើត​ជាតិ​ណ​សិរ្សសាមគ្គិសង្គ្រោះជាតិនាថ្ងៃទី២ធ្នូឆ្នាំ១៩៧៨ រួចកម្លាំង​នេះបានរីកចម្រើន​យ៉ាងរហ័ស​ធ្វើការវាយសម្រុកយ៉ាងខ្លាំងលើរប​ប​នោះ​ លុះបានជ័យជម្នះនៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ស្នាមញញឹមនៃម​ហាគ្រួសារខ្មែរបា​នរស់ឡើងវិញក្នុងជីវភាពថ្មី​នេះប្រជាជនកម្ពុជាពីជាង​៣៩ឆ្នាំមក​ទល់បច្ចុប្បន្ន នៅតែធ្វើ​ការចងចាំរបួសស្នាមដ៏សោ​កសៅខ្លោចផ្សារនេះ ហើយសមិទ្ធផលពីនោះ​មកបូករួមនឹងសមិទ្ធិផល​នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី​២៣តុលា​១៩​៩១ បានផ្តល់​ឲ្យប្រជាជាតិ ប្រជាជនយើងមានសិទ្ធសេរីភាព អធិបតេយ្យនិងអភិវឌ្ឍន៍ឡើងវិញលើគ្រប់វិស័យ និងចងចាំ​ជានិច្ច មហាឧក្រិដ្ឋកម្មប្រល័​យពូជសាសន៍នៃរបប​កម្ពុជាប្រជាធិបតេយ្យ​នៅក្នុងក្រអៅបេះ​ដូ​ងកូនខ្មែរជានិច្ច។

ហើយប្រជាជនកម្ពុជា​អ​រគុណដល់អតីតព្រះមហាវីរក្សត្រ សម្តេម៉ែនិងព្រះមហា​ក្សត្រនិង​សហគមន៍អន្តរជាតិដែលបានជួយបង្រួបបង្រួមជាតិ នាំមកសន្តិភាពការអភិវឌ្ឍន៍​កម្ពុជាឡើងវិញ និងជាពិសេសអរគុណដល់រាជរដ្ឋាភិ​បាលដឹកនាំដោយគណបក្សប្រ​ជាជនកម្ពុជាដែលមានសម្តេច​តេជោហ៊ុន សែន ជាប្រមុ​ខដែលបានអនុវត្តនយោបាយឈ្នះ ឈ្នះ បញ្ចប់សង្គ្រាម នាំមកសន្តិភាព ស្ថេរភាពនិងការអភិវ​ឌ្ឍន៍ដូចបច្ចប្បន្ននេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តកំពត អញ្ជើញចូលរួមក្នុង​ពិធី បុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តស្នំប្រាំពីរ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មវិធីវេទិកាសាធារណៈ ថ្នាក់ក្រោ​មជាតិលើប្រធានបទ “វឌ្ឍនភាព និងការជម្រុញអភិបាលកិច្ចល្អ ក្នុងការគ្រប់គ្រងធនធានជលផល” (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកអភិបាលខេត្តកំពត ​បញ្ជាឲ្យស្ថាប័នជំនាញពាក់ព័ន្ធ កាយយកអាចម៍ដី ចេញពីមាត់ព្រែក ក្បាលរមាសជាបន្ទាន់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបទ្ទវហេតុ​គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តសឺមីសណ្ដោងរម៉ក បុករថយន្ត១​គ្រឿង​ទៀត បណ្តាលឲ្យបុរសម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពអ្ន​កនាំពាក្យរាជរដ្ឋាភិ​បាលកម្ពុជា ធ្វើ​សន្និសីទសារព័ត៌មាន ស្ដីពី «ករណីប្រមាថ​ព្រះមហា​ក្សត្រ» (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
541 នាក់
ម្សិលមិញ :
2423 នាក់
សប្តាហ៍នេះ :
14070 នាក់
ខែនេះ :
65046 នាក់
3 ខែនេះ :
162542 នាក់
សរុប :
201261 នាក់