ថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ចប់បាត់ចៅអធិការវត្តព្រៃល្វា ឃុបឃិតគ្នាលួចលក់ដីគរុភ័ណ្ឌក្នុងវត្ត ជាងកន្លះហិចតាតម្លៃរាប់ម៉ឺនដុល្លា ទៅឲ្យក្រុមអ្នកមានលុយ
Sun,26 May 2019 (Time 04:47 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 189នាក់)


ខេត្តតាកែវ៖លោកគ្រូចៅអធិការវត្តព្រៃល្វាព្រះនាម គង់ វណ្ណៈ ត្រូវបានប្រជាពលរដ្ឋនៅក្នុងភូមិចោទប្រកាន់ថាបានលួចលក់ដីស្រះដែលជាសម្បត្តិគរុភ័ណ្ឌក្នុងវត្តព្រៃល្វា ស្ថិតក្នុងភូមិព្រៃល្វា ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ជាងកន្លះហិចតាតម្លៃរាប់ម៉ឺនដុល្លា ឲ្យទៅក្រុមអ្នកមានលុយនៅក្បែរនោះ។

ដោយមានលោកមេឃុំព្រៃល្វា និងលោក អ៊ិត សា អតិតអភិបាលស្រុកព្រៃកប្បាសចាស់ជាអ្នកចុះហត្ថលេខាទទួលដឹងឮទៀតផង។

តាមការឲ្យដឹងពីប្រជាពលរដ្ឋរស់នៅក្បែរវត្តព្រៃល្វាប្រាប់ថា លោកគ្រូចៅអធិការព្រះនាម គង់ វណ្ណៈ បានលួចលក់ដីស្រះដែលជាសម្បត្តិគរុភ័ណ្ឌក្នុងវត្តជាងកន្លះហិចតាក្នុងតម្លៃរាប់ម៉ឺនដុល្លាទៅឲ្យក្រុមអ្នកមានលុយនៅក្បែរៗនោះ ជាពិសេសលោក តាក់ ប៊ុនលី (ហៅ ចូច) ដែលមានតួនាទីជាមន្ត្រីពេទ្យសត្វប្រចាំស្រុកព្រៃកប្បាស ជាអ្នករកម៉ូយក្នុងការទិញលក់ដីគរុភ័ណ្ឌនេះ។

ចំពោះការទិញ លក់ ដីស្រះនេះបានកើតឡើងជាង៣ឆ្នាំមកហើយ ដោយមានការឃុបឃិតគ្នាជាមួយ លោក យន់ គន មេឃុំព្រៃល្វា និងលោក អ៊ិត សា អតិតអភិបាលស្រុកចាស់ផងដែរ។

ក្រុមប្រជាពលរដ្ឋនិងមន្ត្រីរាជការបានបន្ថែមថា ដំបូងឡើយ ក្រុមលោក តាក់ ប៊ុនលី (ហៅចូច) មិនបានចាក់ដីលុបស្រះក្នុងវត្តនេះភ្លាមៗនោះទេ ទើបតែពេលថ្មីៗនេះលោក បានធ្វើសកម្មភាពចាក់ដីលុបស្រះ ក៏បង្ករការភ្ញាក់ផ្អើលប្រជាពលរដ្ឋទូទាំងឃុំព្រៃល្វានេះតែម្តងទៅ។

ជុំវិញករណីលោកចៅអធិការវត្តលួចលក់ដីគរុភ័ណ្ឌនេះ លោក ឆុង ផូ ប្រធានការិយាល័យសុរិយោដីស្រុកព្រៃកប្បាសបានឲ្យដឹងថា ពិតជាមានការទិញ លក់ ដីគរុភ័ណ្ឌក្នុងវត្តព្រៃល្វានេះមែន ហើយរាល់ឯកសារពាក់ព័ន្ធទិញ លក់លោកសុំបដិសេធចោលមិនទទួលខុសត្រូវទេ ព្រោះជាទង្វើខុសច្បាប់។

ជុំវិញករណីនេះ ប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រៃល្វាបានស្នើដល់ លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ គួរចាត់វិធានការជាបន្ទាន់លើទីតាំងដីស្រះវត្តខាងលើនេះ ដើម្បីឲ្យបានមកជាសម្បត្តិគរុភ័ណ្ឌវត្តវិញ និងស្រាវជ្រាវអ្នកដែលពាក់ព័ន្ធដើម្បីចាត់ការបន្តតាមនីតិវិធី ពិសេសលោក នួន សុធា ប្រធានមន្ទីរសូរិយោដីខេត្តតាកែវ សូមចុះស្រាវជ្រាវករណីនេះផង៕

ព័ត៌មានគួរចាប់អារម្មណ៍

ដាក់ថ្នាំបំពុលសត្វឆ្កែងាប់ យកម៉ូតូពលរដ្ឋអស់១គ្រឿង ដោយសុវត្ថិភាព (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួន​ជនសង្ស័យ​១នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់​បានស្លាប់​ភ្លាមៗ ដោយ​សារបើ​កម៉ូតូ​ខ្វះកា​រប្រុងប្រយ័ត្ន បុកគូទរថយន្ត​ស៊ីទែន​ដឹកទឹក​ឈប់​ស្ងៀម មិនដាក់​ផ្លាកសញ្ញា (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួន​ ថៃ ស្រីនាង រកស៊ី Live លក់ផលិតផលតាម Facebook ដែលបញ្ចេញអស់កេរ្តិ៍ខ្មាស ទៅ​កាន់តុ​លាការ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសពូកែ ខាងលួចគណនីហ្វេសប៊ុកអ្នកដទៃ(​ឆាត​Chat )ឲ្យផ្ញើប្រាក់​ឲ្យខ្លួន ​ត្រូវបានកម្លាំងនគរបាល ខេត្តបាត់ដំបង ឃាត់ខ្លួនបញ្ជូនទៅតុលាការ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2477 នាក់
ម្សិលមិញ :
4986 នាក់
សប្តាហ៍នេះ :
46868 នាក់
ខែនេះ :
198535 នាក់
3 ខែនេះ :
530311 នាក់
សរុប :
898736 នាក់