ថ្ងៃច័ន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ល្បែងស៊ីសងបញ្ជល់​មាន់មួយកន្លែងដែលស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ១​ កំពុងបើក​លេងយ៉ាង​រលូនចំកណ្ដាលទីក្រុងតែម្ដង
Sun,03 November 2019 (Time 04:34 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 177នាក់)


រាជធានីភ្នំពេញ​៖ល្បែងស៊ីសង​ជល់មាន់​ និងអាប៉ោង​មួយកន្លែងនៅចំណុចបណ្តោយ​ផ្លូវបេតុង ជាប់​ប្រឡាយទឹកស្អុយ ដោយចុះពីលើស្ពាន​ស្ទឹងមានជ័យមកខាងត្បូង​ចំងាយប្រមាណ៥០០ម៉ែត្រ ស្ថិត​នៅ​សង្កាត់​ស្ទឹង​មា​ន​ជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេ​ញ នូវតែបន្ត​បើក​ឲ្យ​លេងយ៉ាង​អណាធិ​បតេយ្យ​ដដែល មិនឃើញ​មាន​ចំណាត់ការពីស្នងការរាជធា​នីភ្នំពេញ​នៅឡើយទេ​​។​

បើតាមការ​ឲ្យដឹងពីអ្នកញៀនល្បែងស៊ីសងនៅចំណុចខាងលើបាន​ឲ្យដឹងថា​៖ទីតាំងខាងលើនេះគឺ​គ្រប់​គ្រង​ផ្ទាល់ដោយឈ្មោះ ឆើត ដែលមានតួនាទី​ជាម​ន្ត្រី​ប៉ូលីស​ដ៏មានឥទ្ធិពលម្នាក់ ហើយ​ទីតាំង​នេះ កន្លងមក​លោក​អភិបាលខណ្ឌ​ បានចាត់កម្លាំងប៉ុស្តិ៍នគរបាល ចុះបង្ក្រាបហើយដែរ តែការប​ង្ក្រាបនោះហាក់បីដូចជាគេវែកចកអញ្ជឹង និងបំភ័ន្តភ្នែកមហាជនតែប៉ុណ្ណោះ ពី​ព្រោះទីតាំងមួយ​នេះ​ជា​ឆ្នាំងបាយរបស់អាជ្ញាធមូលដ្ឋាន ពិសេសលោក ម៉េង វិមានតារា អធិ​កា​រខណ្ឌ​មានជ័យ តែម្តង​។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបាន​ឲ្យដឹងថា​៖​​ទីតាំងសង្វៀងមួយនេះ បើក​ឲ្យលេង​ចាប់ពី​ម៉ោង​១០​ព្រឹ​កដល់ម៉ោង០​១រសៀល ចំណែកថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ​ចាប់ពីម៉ោង០៩និង៣០នាទីព្រឹក រហូ​ត​ដល់​ម៉ោង​០២-០៣រសៀល ស្រែកហូរកញ្ជ្រៀវបង្ក​ឲ្យមានការភ្ញាក់ផ្អើល​ ​ក្នុងនោះ​ក៏ឃើញ​មា​ន​ទាំង​រថយន្ត​សេរី​ទំនើបៗ ​ខ្លះ​ដាក់ស្លាក ខ.ម និងខ្លះទៀតដាក់ ម.ផ នៅខាងមុខរថយន្តមកលេង​ទៀតផង​។

ពាក់ពន្ឋ័​ទៅនឹងករណីអាជ្ញាធរមូលដ្ឋានបើក​ឲ្យលេងល្បែងស៊ីសងនេះដែរ លោក ឃួង ស្រេង អភិ​បាល​រាជធានី​ភ្នំពេញបានមានប្រសាសន៍ ​ព្រមានដល់​មន្រ្តី​ណាដែល​កាង និងនៅពី​ក្រោយ​បទល្មើស​ល្បែង​ស៊ីសង​នៅ​មូលដ្ឋាន​ខ្លួន មន្ដ្រីនោះ​នឹងទទួល​ការ​ព្រ​មាន​តាមច្បាប់​ការងារ​រដ្ឋ ពោលគឺ​ត្រូវ​ទទួ​ល​ទោស និង​ប្រឈមការ​ដក​តំណែងទៀតផង លោក​ប្រមាន​បែបនេះបានធ្វើឡើង ក្នុងឱកា​សដែល​លោកអញ្ជើញជាអធិបតីភាព​ក្នុង​ពិធី​ប្រកាស​ដាក់ឱ្យ​ដំណើរការ​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩​កន្លងទៅ។

បើយោងតាមច្បាប់​ស្តីពីការបង្ក្រាបល្បែងស៊ីសង​ ដែលរដ្ឋសភា​បានអនុម័ត នា​សម័យប្រជុំលើកទី៤ ​នីតិកាលទី១ ជំពូកទី១ មាត្រា១-ត្រូវហាមឃាត់ជាដាច់ខាត​ការលេងល្បែង​ស៊ីសងគ្រប់ប្រភេទ នៅ​គ្រប់​ទីកន្លែង​ទូទាំងព្រះរាជាណាចក្រកម្ពុជា។និងជំពូក៣ មាត្រា១១-ជនណា​ដែលចេញមុខ​ការពារ​វង់​ល្បែង​ស៊ីសង ឬបនល្បែងស៊ីសងគ្រប់ប្រ​ភេទ នៅទីណាក៏ដោយ ត្រូវផ្តន្ទាទោសដា​ក់គុកពីមួយ​ឆ្នាំដ​ល់ប្រាំឆ្នាំ។​​

ទន្ទឹមនេះដែរពលរដ្ឋបានសូមណូមពរដល់ថ្នាក់ដឹកនាំ មេត្តាមានវិធានការជាបន្ទាន់ ទៅលើ​លោក​អធិ​កា​រខណ្ឌ​មានជ័យ ដែល​កំពុងឃុបឃិតគ្នាបើល្បែងស៊ីសង បានធ្វើ​ឲ្យពួកគាត់មានការ​ភ័យខ្លាច​កើត​មានករណី ចោលួច ឆក់ប្លន់ កើតឡើង​៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្វាយរៀង ទទួលថវិកាចំនួន៩​លានរៀន ពីអនុប្រធានក្រុម​ស​មាជិកព្រឹទ្ធសភា ប្រចាំ​ភូមិ​ភាគទី​៦ សម្រាប់យក​ទៅចាត់​ចែងក្នុង​យុទ្ធនាការ ប្រយុទ្ធប្រ​ឆាំងនឹងជំងឺកូវីដ១៩ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

មកទល់​ពេលនេះ​កម្លាំងសមត្ថកិច្ចចម្រុះ ត្រួត​ពិនិត្យពល​ករខ្មែរ ដែលចេញពីទឹក​ដីថៃ តាមច្រកអូបី​ជាន់ រក​ឃើញ​កំដៅខុ​សប្រក្រ​តីចំនួន៣នាក់ បញ្ជូន​ទៅមណ្ឌលសុំចត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តម​សេនីយ៍ទោ អាត់ ខែម​ ស្នងការ​នគរបាល ខេត្តបន្ទាយ​មានជ័យ ប្រកាស​បរិច្ចាគ​ប្រាក់​បៀវត្ស ចំនួន០​៦ខែ ជូន​គណៈ​កម្មការ​ជាតិប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ​១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ៖ពេលនេះកម្ពុជាបានត្រៀម​រោង​ចក្រផលិតម៉ាស និង​ទឹកអាល់កុល​សម្លា​ប់​មេរោគ​រួចជាស្រេច (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
891 នាក់
ម្សិលមិញ :
2769 នាក់
សប្តាហ៍នេះ :
34751 នាក់
ខែនេះ :
166861 នាក់
3 ខែនេះ :
570428 នាក់
សរុប :
1134338 នាក់