ថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ពិធី​បើកការដ្ឋាន​សាងសង់ផ្លូវបេ​តុងអា​មេ នៅ​ភូមិកំពង់បា​យខាងជើង ​សង្កាត់កំពង់​បាយ ក្រុងកំពត
Tue,22 October 2019 (Time 07:03 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 75នាក់)


ខេត្តកំពត៖នៅរសៀល ថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២​០១៩ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិ​បតីក្នុងពិធី​បើកកា​រដ្ឋានសាងសង់ផ្លូវបេតុងអាមេ ប្រវែង ៤០៥ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិ​តនៅ​ភូមិកំពង់​បាយខាងជើង សង្កា​ត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។

បានអញ្ជើញ​ចូលរួមក្នុងពិធីនេះមាន លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយ​ក នាយក​រងរដ្ឋបាលខេត្ត កងកម្លាំងទាំងបីប្រភេទ នាយកទីចាត់ការ ប្រធានអង្គភាពចំណុះ​សាលា​ខេត្ត អភិបាលក្រុង ​ចៅសង្កាត់ សមាជិកក្រុមប្រឹក្សាសង្កាត់ ប្រជាពលរដ្ឋក្នុងក្រុងកំពត សរុប ៣៥០នាក់។

ក្នុងឱកាស​នេះ លោក ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ថា ការបើកការដ្ឋានសាង​ស​ង់ផ្លូវ១ខ្សែនេះ គឺអនុវត្តតាមផែនការអភិវឌ្ឍន៍ខេត្ត ដើម្បីរួមចំណែកសម្រាល និងបំពេញតម្រូវ​ការ​របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ ដែលកន្លងមកតែងតែជួបការលំបាក និងរួមចំណែកកែលម្អសោភណ្ឌភាពក្នុងក្រុងយើងផងដែរ។ 

ព្រមជាមួយនេះ លោកអភិបាលខេត្ត ក៏បានឯកភាព និងវាយតម្លៃខ្លស់ចំពោះសមិទ្ធផលទាំងឡាយ ដែលរដ្ឋបាលក្រុងកំពតសម្រេចបាន ដែលកើតចេញពីការរួបរួមសាមគ្គីគ្នារវាងថ្នាក់ដឹកនាំ មន្ត្រីរាជ​ការក្រុង-សង្កាត់ទាំង៥ ពិសេសការចូលរួម និងសហការបានល្អរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់។

ជាមួយនេះ លោកក៏បានផ្តាំផ្ញើដល់ក្រុមហ៊ុនទទួលម៉ៅ​ការសាងសង់ត្រូវធានាឲ្យ​បានតាមបទដ្ឋានប​ច្ចេកទេស ដើម្បីផ្លូវមានគុណភាព និងប្រើប្រាស់យូរអង្វែង ហើយត្រូវបញ្ចប់កា​រសាងសង់តាម​ផែនការកំណត់ និងគ្រប់អ្នកពាក់ព័ន្ធទាំ​ងអស់ត្រូវដើរតួនាទីជាអ្នកត្រួតពិនិត្យគុ​ណភាពផ្លូវឲ្យបានហ្ម​ត់ចត់បំ​ផុត និងបានស្នើដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមសហការ និងយោគយល់​អធ្យា​ស្រ័យ ប្រសិនបើមានផលប៉ះពាល់ដោយប្រការណាមួយ ដោយសារពិបាកធ្វើដំណើរ ក្នុងរយះ​ពេលសាងសង់ផ្លូវបេតុងមួយខ្សែនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស៊ុន ចាន់ថុល អះអាងថា ផ្លូវជាតិលេខ៥ ពីព្រែកក្តាមទៅ​ប៉ោយប៉ែត នឹងសាង​សង់ចប់រួច​រាល់ជាស្ថាពរ​នៅក្នុងឆ្នាំ២០​២២ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំបូក​សរុបការអនុវត្តការងារ និងពង្រឹងយន្ត​ការប្រយុទ្ធ​ប្រ​ឆាំងនឹងជំងឺកូវីដ-១៩ និងសម្ពោធ​ដាក់ឱ្យដំ​ណើ​រការការិយាល័យ​ច្រកចេញចូ​ល​តែមួយ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបទ្ទវហេតុគ្រោះថ្នាក់​ចរាចរណ៍ រវាងរថយន្តបុកជាមួយ និងរថយន្ត បណ្តាល​ឲ្យតៃកុងរងរបួសធ្ងន់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អភិបាលខេត្តដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យស្ថានភាពរួមទំនប់៧៨ ក្នុងភូមិសាស្ត្រ​ស្រុកសូទ្រនិគម រហូតដល់សង្កាត់ក្របីរៀល ក្រុងសៀមរាប (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាល​រងខេត្ត​កំពង់ឆ្នាំ ដឹកនាំកិច្ចប្រ​ជុំផ្សព្វផ្សាយលទ្ធផល​ការងារ ប្រចាំខែ​មេសា និងត្រួតពិនិត្យវឌ្ឍន​ភាព នៃការអនុវត្តច្បាប់ចរាចរណ៍ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
806 នាក់
ម្សិលមិញ :
3173 នាក់
សប្តាហ៍នេះ :
18070 នាក់
ខែនេះ :
155783 នាក់
3 ខែនេះ :
467646 នាក់
សរុប :
1390777 នាក់