ថ្ងៃសុក្រ ទី១៥ ខែវិច្ឆិការ ឆ្នាំ២០១៩
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
សិក្ខាសា​លាផ្សព្វផ្សាយ ស្តីពីពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើអច​លនទ្រព្យ និងពន្ធដីធ្លីមិនប្រើប្រាស់
Tue,22 October 2019 (Time 06:29 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 10នាក់)


ខេត្តកែប៖នៅសណ្ឋាគារ សង្គហមិត្តគយ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ សាខាពន្ធដា​រខេត្តកែប ​សហការជាមួយរដ្ឋបាលខេត្ត បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីពន្ធប្រថាប់ត្រា លើការផ្ទេរ​កម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើអចលនទ្រព្យ និងពន្ធលើ​ដីធ្លីមិន​បានប្រី​ប្រាស់ សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាព​ លោក​ អ៊ុក ថា អភិបាលរងខេត្ត​ តំណាងដ៏​ខ្ពង់ខ្ពស់​ លោក កែន​ សត្ថា​ អភិបាល​ខេត្ត​កែប​ និងមានការអញ្ចើ​ញចូលរួមពីសំ​ណាក់លោក​ ប្រធាន​សាខាពន្ធដាខេត្ត​ តំណាងកងកម្លាំងទាំងបី​ លោក​ លោកស្រី​ តំណាងមន្ទីរ​អង្គភាពជុំវិញខេត្ត​ អាជ្ញាធ​រ​ក្រុង​ ស្រុក​ ឃុំ​ សង្កាត់​ មន្ត្រីសាខាពន្ធដា​ និងតំណាងវិស័យឯកជនពាក់ព័ន្ធសរុបចំនួន​ ២៧០នាក់។

បន្ទាប់ពីកិច្ចស្វាគមន៍ និងសេចក្តីរាយការណ៍ របស់លោក អៀង ក្អូន ប្រធានសាខាពន្ធដារខេត្ត រួច​មក លោក អ៊ុក ថា អភិបាលរងខេត្ត ក៏បានធ្វើការកោតសរសើរចំពោះ សាខាពន្ធដារខេត្ត ដែលជា​ប្រតិបត្តិករមួយដ៏សំខាន់របស់ខេត្ត ក្នុងការប្រមូលនូវថវិកាពន្ធដាជូនជាតិ​ រយះពេលកន្លងមកនេះ។

លោក អ៊ុក ថា ក៏បានលើកឡើងនូវចំណុចមួយចំនួន ដែលជាបញ្ហារប​ស់បងប្អូនជាម្ចាស់​អចលន​ទ្រព្យ ហើយខេត្តបានកំពុងធ្វើការដោះស្រាយផងដែរ។ក្នុងនោះលោកក៏បានបញ្ជាក់ផងដែរ អំពីការ​រៀប​ចំធ្វើ​ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ពន្ធលើ​ដីធ្លីមិនបានប្រើប្រាស់ នៅតាមបណ្តាក្រុង ស្រុក ដើ​ម្បីឲ្យប្រជាពលរដ្ឋបានដឹងអំពីគោលការណ៍ច្បាប់របស់រាជរដ្ឋាភិបាល សំរាប់បង់ពន្ធលើ​អចលន​ទ្រព្យ និងបម្រើដល់អត្ថប្រយោជន៍លើការងារគ្រប់គ្រង និងបង់ពន្ធអចលទ្រព្យនាពេលអនាគត។
 
ក្នុងនោះដែរ លោកអភិបាលរងខេត្ត ក៏បានលើកនូវបទពិសោធន៍ល្អៗមួយចំនួន ដើមី្បឲ្យអង្គសិក្ខា​ធ្វើការឆ្លុះបញ្ចាំង ទៅលើការងារបង់ពន្ធអចលនទ្រព្យនៅតាមមូលដ្ឋាន ទាំងដីធ្លី មានប័ណ្ណកម្មសិទ្ធិ និងមិនមាន​ប័ណ្ណកម្មសិទ្ធិ និងប័ណ្ណកាន់កាប់ គឺត្រូវតែទៅបំពេញកាតព្វកិច្ចក្នុងការបង់ពន្ធ ទៅតាម​កា​រកំណត់របស់រដ្ឋ។

លោក អ៊ុក​ ថា ក៏បានអំពាវនាវឲ្យអាជ្ញាធរក្រុង ស្រុក ធ្វេីការផ្សព្វផ្សាយនៅច្បាប់គ្រប់គ្រងដីធ្លី ងាយស្រួល​ក្នុងការធ្វើកម្មសិទ្ធិជាលក្ខណៈ ប្រព័ន្ធ ព្រមទាំងជម្រុញដល់ប្រជាពលរដ្ឋ និង ម្ចាស់អច​លន​ទ្រព្យទាំងអស់ ឲ្យចូលទៅបង់ពន្ធនៅសាខាពន្ធដារខេត្ត។ ជាមួយនេះដែរក្រសួងសេដ្ឋកិច្ច និង​ហិ​រ​ញ្ញវត្ថុ ក៏បានចេញប្រកាស ស្តីពីការ កំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំពោះការផ្ទេរសិទ្ធិ ឬ សិទ្ធិកាន់​កាប់អចលនទ្រព្យ ជាពិសេសដើ​មី្ប​ព​ង្រឹងការប្រមូលចំណូលព​ន្ធលើវិស័យ​អចលនទ្រព្យ​នៅទូទាំងខេត្ត ដែលជា​ចំណូលថវិ​កា​ថ្នាក់​ក្រោម​ជាតិ សម្រាប់អភិវឌ្ឍន៍មូលដ្ឋាន ឲ្យកាន់តែរីកច​ម្រើនថែមទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលក្រុងស្វាយរៀង រៀបចំសិក្ខាសាលា សមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ក្រុងនិងសង្កាត់ ២០២០ -២០២២ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យចំនួន១៦នាក់ ពាក់ពន្ឋ័ករណីអំពើហឹង្សាក្នុងជម្លោះដីធ្លី នៅភូមិគគី ស្រុកព្រៃនប់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋរស់នៅសង្កាត់ទួលល្វា ក្រុងប៉ៃលិន ទទួលបានផ្លូវលំក្រាលគ្រួសល្បាយថ្មភ្នំថ្មី ១ខ្សែរ បន្ទាប់ពីរងការខូចខាត ដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងទៅ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

កីឡាករវ៉ាវីសាល ត្រូវឃាដករកាប់ប្រហារ ខណៈកំពុងជិះម៉ូតូបណ្តើរមិត្តស្រី ក្រុងស្វាយរៀង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

រយះពេល៣ថ្ងៃ ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប នឹង សំពះព្រះខែខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ កើនឡើង៦៥.៣២%បើធៀបនិងឆ្នាំកន្លងទៅ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1294 នាក់
ម្សិលមិញ :
3026 នាក់
សប្តាហ៍នេះ :
9195 នាក់
ខែនេះ :
62980 នាក់
3 ខែនេះ :
216364 នាក់
សរុប :
343459 នាក់