ថ្ងៃសុក្រ ទី១៥ ខែវិច្ឆិការ ឆ្នាំ២០១៩
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ចាប់ឃាត់រថយន្តបាឡែន លួចដឹកឈើប្រណិតមួយគ្រឿង នៅស្រុកអូរជុំ
Tue,22 October 2019 (Time 05:00 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 7នាក់)


ខេត្តរតនគិរី៖រថយន្តម៉ាកកាមរីបាឡែន​១​គ្រឿងលួចដឹកជញ្ជូន​ឈើខុសច្បាប់ ត្រូវបាន កម្លាំង​សមត្ថកិច្ច​ចម្រុះចុះស្ទាក់ចាប់​កាលពីវេលាម៉ោង៤ និង៣០នាទីទាបភ្លឺឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចក្បែរចម្ការស្វាយចន្ទីមួយកន្លែង ស្ថិតនៅក្នុងភូមិថារ៉ងស្វាយ ឃុំអូរជុំ ស្រុក​អូរជុំ ខេត្តរតនគិរី។

សមត្ថកិច្ចបានឲ្យដឹងថា៖ក្នុងនោះមានកម្លាំងនគរបាល អធិការស្រុកអូរជុំ សហការជាមួយកម្លាំង កងរា​ជអាវុធហត្ថ ស្រុកអូរជុំ និងកម្លាំងជំនា​ញរដ្ឋបាលព្រៃឈើអូរជុំ បានធ្វើការចុះបង្រ្គាបរថយន្ត ដឹក​ជញ្ជូនឈើ១​គ្រឿង ម៉ាកកាមរីបាឡែន ពណ៌ស្លែ អត់ស្លាកលេខ ផ្ទុកឈើប្រណិតចំនួន០៨ កំណាត់​ជាប្រភេទឈើកកោះ មុខកាត់(២០×២០) ប្រវែង១,២ម៉ែត្រ ស្មើនឹង០,៥ម៉ែត្រគូប។

ក្រោយ​ពីកម្លាំងសមត្ថកិច្ចចុះប្រតិបត្តិការបង្ក្រាបរ​ថយន្តដឹ​កឈើ ប្រណិតខាងលើនេះ សមត្ថកិច្ចមិន បាន​ធ្វើកា​រឃាត់ខ្លួន តៃកុងរថយន្តនោះឡើយ។
បច្ចុប្បន្នរថយន្ត និងឈើត្រូវ​បានកម្លាំងសមត្ថកិច្ចចម្រុះប្រគល់ទៅឲ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បី​យកទៅរក្សាទុក និងចាត់កា​របន្តតាមនីតិវិធីច្បាប់ស្ដីព្រៃឈើ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលក្រុងស្វាយរៀង រៀបចំសិក្ខាសាលា សមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ក្រុងនិងសង្កាត់ ២០២០ -២០២២ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យចំនួន១៦នាក់ ពាក់ពន្ឋ័ករណីអំពើហឹង្សាក្នុងជម្លោះដីធ្លី នៅភូមិគគី ស្រុកព្រៃនប់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋរស់នៅសង្កាត់ទួលល្វា ក្រុងប៉ៃលិន ទទួលបានផ្លូវលំក្រាលគ្រួសល្បាយថ្មភ្នំថ្មី ១ខ្សែរ បន្ទាប់ពីរងការខូចខាត ដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងទៅ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

កីឡាករវ៉ាវីសាល ត្រូវឃាដករកាប់ប្រហារ ខណៈកំពុងជិះម៉ូតូបណ្តើរមិត្តស្រី ក្រុងស្វាយរៀង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

រយះពេល៣ថ្ងៃ ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប នឹង សំពះព្រះខែខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ កើនឡើង៦៥.៣២%បើធៀបនិងឆ្នាំកន្លងទៅ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1330 នាក់
ម្សិលមិញ :
3026 នាក់
សប្តាហ៍នេះ :
9231 នាក់
ខែនេះ :
63016 នាក់
3 ខែនេះ :
216400 នាក់
សរុប :
343495 នាក់