ថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ចាប់ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន៤នាក់ ពាក់ពន្ឋ័ករណី​ជួញដូរគ្រឿងញៀន ទម្ងន់៤០គីឡូក្រាម
Tue,22 October 2019 (Time 04:09 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 60នាក់)


ខេត្តកំពង់ធំ៖ជនជាតិខ្មែរ​ចំនួន​០៣នាក់ និងថៃម្នាក់ រួមនឹង​ថ្នាំញៀនទម្ងន់៤០គីឡូក្រាម ត្រូវបាន​កម្លាំងសមត្ថ​កិច្ចបង្ក្រាបបានកាលពី​រសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅចំណុច​ភោជនីដ្ឋាន​មួយកន្លែង យីហោ«រស់ សុខខុម»នៅលើផ្លូវជាតិលេខ០៦A ស្ថិតក្នុង​ភូមិសំ​ណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

បើតាមសមត្ថកិច្ចបាន​ឲ្យដឹងថា​៖ក្នុងការបង្ក្រាបនេះផងដែរ ក្រោមការដឹកនាំដោយ លោក អ៊ិត សុធា ព្រះរាជអាជ្ញា ខេត្តកំពង់ធំ អមដំណើរដោយលោក សាយ វាសនា ព្រះរាជអាជ្ញារង និងមា​នការ​ចូល​រួម ពីកម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនរបស់ក្រសួងមហាផ្ទៃផងដែរ។

បើតាមលោក អ៊ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ បាន​ឲ្យដឹងថា ជនសង្ស័យ​ ដែលត្រូវ​ឃាត់ខ្លួន​រួម​មាន៖
១-ឈ្មោះ គន់ វណ្ណៈ
២-ឈ្មោះ សុខ ប៊ុនសិរិឆៃ 
៣-ឈ្មោះ សាក់ សេងសង 
៤-ឈ្មោះ លី តឹក ។
វត្ថុតាងដែលដកហូតបានរួមមាន៖គ្រឿងញៀនទម្ងន់៤០គីឡូក្រាម និងរថយន្តចំនួន០២​គ្រឿងផងដែរ។

ក្រោយពីបង្ក្រាប​លោកព្រះរាជអាជ្ញាបានថ្លែងអះអាងថា៖ជនសង្ស័យទាំង៤នាក់រួមនិងវត្ថុតាង ត្រូវ​បានបញ្ជូនមកស្នង​ការដ្ឋាននគរបាលខេត្ត កំពង់ធំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស៊ុន ចាន់ថុល អះអាងថា ផ្លូវជាតិលេខ៥ ពីព្រែកក្តាមទៅ​ប៉ោយប៉ែត នឹងសាង​សង់ចប់រួច​រាល់ជាស្ថាពរ​នៅក្នុងឆ្នាំ២០​២២ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំបូក​សរុបការអនុវត្តការងារ និងពង្រឹងយន្ត​ការប្រយុទ្ធ​ប្រ​ឆាំងនឹងជំងឺកូវីដ-១៩ និងសម្ពោធ​ដាក់ឱ្យដំ​ណើ​រការការិយាល័យ​ច្រកចេញចូ​ល​តែមួយ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបទ្ទវហេតុគ្រោះថ្នាក់​ចរាចរណ៍ រវាងរថយន្តបុកជាមួយ និងរថយន្ត បណ្តាល​ឲ្យតៃកុងរងរបួសធ្ងន់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អភិបាលខេត្តដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យស្ថានភាពរួមទំនប់៧៨ ក្នុងភូមិសាស្ត្រ​ស្រុកសូទ្រនិគម រហូតដល់សង្កាត់ក្របីរៀល ក្រុងសៀមរាប (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាល​រងខេត្ត​កំពង់ឆ្នាំ ដឹកនាំកិច្ចប្រ​ជុំផ្សព្វផ្សាយលទ្ធផល​ការងារ ប្រចាំខែ​មេសា និងត្រួតពិនិត្យវឌ្ឍន​ភាព នៃការអនុវត្តច្បាប់ចរាចរណ៍ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
868 នាក់
ម្សិលមិញ :
3173 នាក់
សប្តាហ៍នេះ :
18132 នាក់
ខែនេះ :
155845 នាក់
3 ខែនេះ :
467708 នាក់
សរុប :
1390839 នាក់