ថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ឃាត​ក សម្លាប់ស្ត្រី​មេម៉ាយ​កូន​ពីរ​ នៅ​ស្រុក​សំរោង ត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ឃាត់ខ្លួនបាននៅ​ចំណុច​កំពង់ចំឡង​ស្វាយជ្រុំ
Wed,23 October 2019 (Time 01:05 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 60នាក់)


ខេត្តតាកែវ៖ជនសង្ស័យម្នាក់ដែលកាប់សម្លាប់ទៅលើស្ត្រី​មេម៉ាយ​កូន​ពីរ​ កាលពី​វេលា​ម៉ោង​០៥និង​៣០​នាទីថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩ ​នៅ​ចំណុច​មុខ​ក្លោងទ្វារ​ចូល​សាលា​វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន ភ្នំ​ជី​សូរ ស្ថិតក្នុង​ភូមិ​ដកពរ ឃុំ​រវៀង ស្រុក​សំរោង ខេត្តតាកែវ​ ​ដ៏​សាហាវ​ ព្រៃផ្សៃ ត្រូវបាន​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល ស្រុក​សំរោង ចុះ​ស្រាវជ្រាវ​រហូត​ចាប់​ឃាត់ខ្លួនបាននៅវេលា​ម៉ោង​១៩ និង​០០​នាទី​ ថ្ងៃ ខែដដែល នៅ​ចំណុច​កំពង់ចំឡង​ស្វាយជ្រុំ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។


សមត្ថកិច្ចបាន​ឲ្យដឹងថា​ ជនរងគ្រោះ​មានឈ្មោះ ហៀ​ង សុខុន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ពោធិ៍ ឃុំ​ស្លា ស្រុក​សំរោង ខេត្តតាកែវ។​

​ចំណែក​ជនសង្ស័យ​មានឈ្មោះ សែម ហាក់​ឡី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ជាងកាត់សក់ មាន​ទីលំនៅ​ភូមិ​ពោធិ៍ ឃុំ​ស្លា ស្រុក​សំរោង ខេត្តតាកែវ។​

​សមត្ថកិច្ចបញ្ចាក់ថា ក្នុងហេតុការណ៍នេះ​ ជនសង្ស័យបាន​យក​កាំបិត​តាំង​តោកាប់​ទៅលើ​ជនរង​គ្រោះ ខណ​:​ជនរងគ្រោះកំពុង​ជិះ​ម៉ូតូ​ទៅ​ផ្សារ​ ក្រោយ​ពីធ្វើ​សកម្មភាព​នេះរួច ជនសង្ស័យបាន​ជិះ​ម៉ូតូ​រត់​គេចខ្លួនបាត់​។​

​បន្ទាប់ពី​ធ្វើការ​ស្រាវជ្រាវ យ៉ាង​យ៉ាងយកចិត្តទុកដាក់ លុះវេលា ថ្ងៃ ខែខាងលើកម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ បាន​នៅ​ចំណុច​កំពង់ចំឡង​ស្វាយជ្រុំ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ជ្រោយ​ចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញរួចបាន​នាំខ្លួន​មក​ស្នងការដ្ឋាន​នគ​របាល​ខេត្តតាកែវ ដើម្បី​សាកសួរ​បន្ត។

បច្ចុប្បន្នឃាតក ស្ថិតនៅក្រោមការសាកសួររបស់សមត្ថកិច្ច និងកសាងសុំណុំរឿង​ដើម្បីចាត់​ការបន្ត​តា​ម​និតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស៊ុន ចាន់ថុល អះអាងថា ផ្លូវជាតិលេខ៥ ពីព្រែកក្តាមទៅ​ប៉ោយប៉ែត នឹងសាង​សង់ចប់រួច​រាល់ជាស្ថាពរ​នៅក្នុងឆ្នាំ២០​២២ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំបូក​សរុបការអនុវត្តការងារ និងពង្រឹងយន្ត​ការប្រយុទ្ធ​ប្រ​ឆាំងនឹងជំងឺកូវីដ-១៩ និងសម្ពោធ​ដាក់ឱ្យដំ​ណើ​រការការិយាល័យ​ច្រកចេញចូ​ល​តែមួយ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបទ្ទវហេតុគ្រោះថ្នាក់​ចរាចរណ៍ រវាងរថយន្តបុកជាមួយ និងរថយន្ត បណ្តាល​ឲ្យតៃកុងរងរបួសធ្ងន់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អភិបាលខេត្តដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យស្ថានភាពរួមទំនប់៧៨ ក្នុងភូមិសាស្ត្រ​ស្រុកសូទ្រនិគម រហូតដល់សង្កាត់ក្របីរៀល ក្រុងសៀមរាប (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាល​រងខេត្ត​កំពង់ឆ្នាំ ដឹកនាំកិច្ចប្រ​ជុំផ្សព្វផ្សាយលទ្ធផល​ការងារ ប្រចាំខែ​មេសា និងត្រួតពិនិត្យវឌ្ឍន​ភាព នៃការអនុវត្តច្បាប់ចរាចរណ៍ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
501 នាក់
ម្សិលមិញ :
3173 នាក់
សប្តាហ៍នេះ :
17765 នាក់
ខែនេះ :
155478 នាក់
3 ខែនេះ :
467341 នាក់
សរុប :
1390472 នាក់