ថ្ងៃសុក្រ ទី១៥ ខែវិច្ឆិការ ឆ្នាំ២០១៩
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ស្លាប់២​នាក់ របួសធ្ងន់ស្រាល៩នាក់ ក្នុងឧបទ្ទវហេតុគ្រោះ​ថ្នាក់ចរាចរ រថយន្តសាមយ៉ុង ​បុកកន្ទុយ​រថយន្ត​សណ្តោងទាំងយប់
Wed,23 October 2019 (Time 12:22 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 9នាក់)


ខេត្តកំពត៖មនុស្ស១នាក់បានស្លាប់ និង៩នាក់ទៀតរងរបួសធ្ងន់-ស្រាល ខណៈរ​ថយន្តម៉ាក​សាម​យ៉ុង​មួយគ្រឿងដឹកមនុស្សមកពីចូលរួមខួបកំណើតគេ ហើយបានបោះពួយទៅ​បុកកន្ទុយរថយន្ត​ខ្នាត​ធំមានសណ្តោងកន្ទុយពីក្រោ​យពេញទំហឹង នៅលើកំណាត់​ផ្លូវជាតិលេខ៣​១ក្នុងទិស​ដៅស្រប​គ្នា។

ហេតុការណ៍​ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោ​ង២២និង​៣០នាទីយប់ ថ្ងៃទី២១ ខែតុលា​ ឆ្នាំ២០១​៩ ត្រង់ចំណុចភូមិជ្រោះសោម ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត។

លោក សេង សុគន្ធចាត់ អធិការនគរបាលស្រុកកំពង់ត្រាចបានឲ្យដឹងថា ករណីគ្រោះ​ថ្នាក់ចរាចរ​នេះបានកើតឡើងនៅពេលយប់រវាងរថយន្តម៉ាកសាមយ៉ុងបុកជាមួយរថយន្តសណ្តោងមិនស្គាល់ម៉ាក ក្នុងទិសដៅ​ស្របគ្នាពីត្បូងទៅជើង ហើយការប៉ះទង្គិច​នេះដោយសារអ្នកបើក​បររថយន្តសាមយ៉ុង​ខ្វះ​ការប្រុងប្រយ័ត្នថែមទាំងបើកក្នុងល្បឿនខ្លាំង ​ទើបជ្រុលទៅបុកគូទរថយន្តសណ្តោង​ពេញទំហឹង បណ្តាលឲ្យអ្នកដំ​ណើរក្នុងរថយន្តស្លាប់និងរបួស ហើយរថយន្តក៏ជ្រុលធ្លាក់ចេញពីទ្រូងផ្លូវតែម្តង។

លោកអធិការបានបញ្ជាក់ទៀតថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍នេះ មានពីរនាក់ ទី១-ឈ្មោះ ហួន អង្គាតេពី ភេទស្រី​ អាយុ២៦ឆ្នាំ ,ទី២-ឈ្មោះ មូលពុធថា ភេទស្រី អាយុ២ឆ្នាំ ជនរងគ្រោះទាំងពីរនាក់រស់នៅភូមិស្រែសំរោង ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។

ដោយឡែកអ្នករ​ងរបួសទី១-ឈ្មោះ ញ៉ែម សារិន ភេទស្រី អាយុ៥៣ឆ្នាំ របួសធ្ងន់,ទី២-ឈ្មោះ សូត្រ តូន ភេទស្រី អាយុ៥៤ឆ្នាំ របួសធ្ងន់,ទី៣-ឈ្មោះ អ៊ូច វុទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ របួសធ្ងន់ ទាំងបី​នាក់​រស់នៅភូមិស្រែសំរោង ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។ទី៤-ឈ្មោះ មីង យ៉ា ភេទស្រី អាយុ៥៧ឆ្នាំ រស់នៅភូមិឈើទាល ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត។ចំពោះជនរង​គ្រោះចំនួន៥​នាក់ទៀតមិនស្គាល់អត្តសញ្ញាណទេ ព្រោះពេលកើតហេតុត្រូវបាន​សាច់ញាតិដឹកទៅសង្គ្រោះ​ភ្លាមៗ។

បច្ចុប្បន្នអ្នកស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរត្រូ​វក្រុមគ្រួសារដឹកទៅកាន់លំនៅដ្ឋាន​ ដើម្បី​ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួន ក្រុមចោរលួចឡាន ចំនួន២នាក់ និងដកហូតបានឡានស៊េរីទំនើប១គ្រឿង នៅព្រះវិហារ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលក្រុងស្វាយរៀង រៀបចំសិក្ខាសាលា សមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ក្រុងនិងសង្កាត់ ២០២០ -២០២២ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យចំនួន១៦នាក់ ពាក់ពន្ឋ័ករណីអំពើហឹង្សាក្នុងជម្លោះដីធ្លី នៅភូមិគគី ស្រុកព្រៃនប់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋរស់នៅសង្កាត់ទួលល្វា ក្រុងប៉ៃលិន ទទួលបានផ្លូវលំក្រាលគ្រួសល្បាយថ្មភ្នំថ្មី ១ខ្សែរ បន្ទាប់ពីរងការខូចខាត ដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងទៅ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

កីឡាករវ៉ាវីសាល ត្រូវឃាដករកាប់ប្រហារ ខណៈកំពុងជិះម៉ូតូបណ្តើរមិត្តស្រី ក្រុងស្វាយរៀង (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1802 នាក់
ម្សិលមិញ :
3026 នាក់
សប្តាហ៍នេះ :
9703 នាក់
ខែនេះ :
63488 នាក់
3 ខែនេះ :
216872 នាក់
សរុប :
343967 នាក់