ថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីសភាពការណ៍ទូទៅ នៅព្រះរាជា​ណាចក្រកម្ពុជា
Mon,21 October 2019 (Time 08:38 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 92នាក់)


ខេត្តកែប៖នៅព្រឹកថ្ងៃ២១ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំធំសាលាខេត្តកែប រដ្ឋបាលខេត្ត បាន​រៀប​ចំ​កិច្ចប្រជុំផ្យព្វផ្សាយអំពីសភាពការណ៍ទូទៅ និងផែនការការពារបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ពិធីបុណ្យអុំទូក សំពះព្រះខែ និងអបអំបុកដែលនឹងប្រារព្វនាពេលខាងមុខនេះ កិច្ចប្រជុំនេះប្រព្រឹត្ត​ទៅក្រោមអធិតី​ភាពដ៏ខ្ពង់ខ្ពស់ លោក កែន សត្ថា​ អភិបាល នៃគណៈអភិបាលខេត្តកែប និងលោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត។

កិច្ចប្រជុំនេះក៏​មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ អភិ​បាលរង​ខេត្ត​ លោក​ លោកស្រី​ ប្រធាន​មន្ទីរ​អង្គភាពជុំវិញខេត្ត​ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់​សរុបប្រមាណ ៦០០ នាក់។ 

លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែបមានប្រសាសន៍ថា ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២​០១៩ ជាថ្ងៃបុណ្យឯករាជ្យជាតិ ដែលកម្ពុជាទទួលបានពីអាណានិ​គមនិយមបារាំងតាម​រយៈសម្តេចឪ​។ក្រោយមកក្នុងរយៈពេលតែ១៧ ឆ្នាំប៉ុណ្ណោះ លោក លន់ នល់ បានធ្វើរដ្ឋប្រហាទំលាក់សម្តេចឪ ដោយផ្តួល​រំលំរបបរាជានិយមចោល។​ក្រោយពីផ្តួលរំលំរបររា​ជានិយមរួចមក របបលនលនល់ ក៏ប្រជាពលរដ្ឋមិ​នទទួលបានសេចក្តីសុខ និងមានការអភិវឌ្ឍន៍ប្រទេសជាតិដែរ ក៏ត្រូវបានរបប ប៉ុល ពត ធ្វើរដ្ឋប្រហារបន្តទៀត អាហេតុធ្វើអោយប្រទេសកម្ពុជាមិនមានពេលអភិវឌ្ឍន៍សោះ។

ក្នុងរយៈពេ​លដែលរបបប្រល័យពូជសាសន៍ប៉ុលពតដឹកនាំ ក្រោមខ្សែរញាក់របស់បរទេស។ របបដឹក​នាំរបស់ប៉ុលពត បានសម្លាប់មនុស្សជាច្រើន សម្លាប់ក្រុមបញ្ញវ័ន្ត បំបាត់ចោលវត្តអារាម លប់បំបាត់​សាសនា សាលារៀន ប្រជាពលរដ្ឋមិនមានសិទ្ធសេរីភាពដោយរស់នៅជាកង ជាក្រុម ប្រទេសជាតិ​បានធ្លាក់ចូលជ្រៅក្នុងសង្គ្រាមរាំរៃមិនមានការអភិវឌ្ឍន៍អ្វីសោះ។ 

ចំនុចទាំងអស់នេះហើយ ដែលប្រជាជន​គ្រប់វ័យគ្រប់​ស្រទាប់​វណ្ណះមានការខ្លាច​រអារជាមួយ​អំពើក្បត់ជាតិ តាមរយៈការធ្វើរដ្ឋប្រហារទំលាក់រដ្ឋាភិបាលស្របច្បាប់​បែបនេះទៀតឡើយ ។

ជាក់ស្តែងថ្មីៗនេះ ទណ្ឌិតសម រង្ស៊ី ​បានធ្វើការប្រ​មាទយ៉ាងខ្លាំងចំពោះអង្គព្រះមហាក្សត្រ បានបង្ខំ​អោយ​ព្រះមហាក្សត្រដាក់រាជ្យ បានញុះញ៉ុង​អោយកងទ័ពផ្តាច់ខ្លួន​ចេញពីរដ្ឋាភិបាលស្របច្បាប់ ជាពិ​សេសបានញុះញ៉ុងអោយប្រជាពលរដ្ឋធ្វើកា​រប៉ះបោរប្រឆាំងជាមួយរដ្ឋាភិបាលស្របច្បាប់ ទង្វើ​រទាំងនេះហើយ ជាទង្វើរក្បត់​ជាតិ ដែលមិនអាចលើកលែងទោសបានឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស៊ុន ចាន់ថុល អះអាងថា ផ្លូវជាតិលេខ៥ ពីព្រែកក្តាមទៅ​ប៉ោយប៉ែត នឹងសាង​សង់ចប់រួច​រាល់ជាស្ថាពរ​នៅក្នុងឆ្នាំ២០​២២ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំបូក​សរុបការអនុវត្តការងារ និងពង្រឹងយន្ត​ការប្រយុទ្ធ​ប្រ​ឆាំងនឹងជំងឺកូវីដ-១៩ និងសម្ពោធ​ដាក់ឱ្យដំ​ណើ​រការការិយាល័យ​ច្រកចេញចូ​ល​តែមួយ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបទ្ទវហេតុគ្រោះថ្នាក់​ចរាចរណ៍ រវាងរថយន្តបុកជាមួយ និងរថយន្ត បណ្តាល​ឲ្យតៃកុងរងរបួសធ្ងន់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អភិបាលខេត្តដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យស្ថានភាពរួមទំនប់៧៨ ក្នុងភូមិសាស្ត្រ​ស្រុកសូទ្រនិគម រហូតដល់សង្កាត់ក្របីរៀល ក្រុងសៀមរាប (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាល​រងខេត្ត​កំពង់ឆ្នាំ ដឹកនាំកិច្ចប្រ​ជុំផ្សព្វផ្សាយលទ្ធផល​ការងារ ប្រចាំខែ​មេសា និងត្រួតពិនិត្យវឌ្ឍន​ភាព នៃការអនុវត្តច្បាប់ចរាចរណ៍ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
537 នាក់
ម្សិលមិញ :
3173 នាក់
សប្តាហ៍នេះ :
17801 នាក់
ខែនេះ :
155514 នាក់
3 ខែនេះ :
467377 នាក់
សរុប :
1390508 នាក់